ភ្លើងឆាបឆេះព្រៃជាង២គីឡូម៉ែត្រ ផ្អើលដល់សមត្ថកិច្ចចុះទៅអន្ដរាគមន៍
សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល
បានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន២
គ្រឿងនិងកងកម្លាំងយោធាអង្គភាពត្មាតពងរួមជាមួយប្រជាពលរដ្ឋនិង
កម្លាំងប្រជាការពារភូមិបានប្រើប្រាស់ទឹកនិង
មែកឈើចូលទៅសហការគ្នាពន្លត់ភ្លើងរហូតភ្លើងរលត់ជាស្ថាពរនៅរសៀល
ថ្ងៃដដែល ។
មន្ដ្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា
ដីព្រៃដែលត្រូវបានភ្លើងឆាបឆេះ
នោះមានប្រវែងប្រហែល២គីឡូម៉ែត្រ មានទំហំប្រមាណ១៥ហិកតា ស្ថិតនៅ
ភូមិក្រាំងក្រូច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្ដកណ្ដាល
ត្រូវបានភ្លើងឆាបឆេះនៅប៉ែកខាងជើងនិងខាងត្បូង ។
ប្រភពដដែលបានបន្ដថា
ក្រោយពីទទួលបានព័ត៌មាននៃភ្លើងឆេះព្រៃក្នុងចម្ការបារាំងរួចមក
កម្លាំងសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនរថយន្ដពន្លត់
អគ្គិភ័យចំនួន២គ្រឿងទៅជួយអន្ដរាគមន៍
ប៉ុន្ដែដោយសារស្ថានភាពទីតាំងមាន ការលំបាកដូច្នេះមានតែមធ្យោបាយ
កាច់មែកឈើវ៉ៃពន្លត់ដោយបានសហការ
គ្នាជាមួយកងកម្លាំងយោធាត្មាតពង, ប្រជាពលរដ្ឋ
និងកម្លាំងប្រជាការពារ ភូមិរហូតធ្វើឱ្យភ្លើងរលត់ជាស្ថាពរដោយ
ពុំបានបន្ដឆេះរាលដាលដល់ផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋនោះទេ ៕
ប្រភពពី នគរវត្ត