កូដកម្មផ្ទុះហិង្សាដុតផាវ គប់ដុំថ្មខូចខាតរោងចក្រ ស៊ីកូនៅក្រុងបាវិត
អំពើហិង្សានៅក្នុងការធ្វើកូដកម្មដើម្បី
ទាមទារលក្ខខណ្ឌការងារ និងមិនឱ្យកាត់
ប្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៥
ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិតាពៅ សង្កាត់-ក្រុងបាវិត
ខេត្ដស្វាយរៀងក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេន ។
នគរបាលក្រុងបាវិតបានឱ្យដឹងថា
កម្មករ-កម្មការិនីប្រមាណ៦រោងចក្រ
បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សាមិន
ចូលធ្វើការចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤
និងជាបន្ដបន្ទាប់ក៏មានការ សម្របសម្រួលពីអាជ្ញាធរដែនដី និង
ថ្នាក់ខេត្ដព្រមទាំងម្ចាស់តំបន់សេដ្ឋកិច្ច
ពិសេសដោយចូលរួមពីថៅកែរោងចក្រ
បានបើកកិច្ចប្រជុំដោះស្រាយជាបន្ទាន់
ប៉ុន្ដែមិនមានតំណាងកម្មករឬតំណាង សហជីពចូលរួមនោះទេ
ហើយក៏ពុំមាន ដំណោះស្រាយផងដែរ ។
ប្រភពពីមន្ដ្រីដដែលបានបន្ដទៀតថា
រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា
ឆ្នាំ២០១៤កូដកម្មអហិង្សាបានអូសបន្លាយ ជាច្រើនថ្ងៃមកនោះ
បានផ្ទុះហិង្សាដោយ កម្មកររោងចក្រ Best Way ដែលជា
រោងចក្រដំឡើងកង់ និងមានកម្មករ
ប្រមាណ១ពាន់នាក់បានចេញមកគប់ដុំ
ថ្មទៅលើរោងចក្រក្បែរគ្នារហូតប៉ះទង្គិច
ជាមួយនឹងសមត្ថកិច្ចបន្ដិចបន្ដួចផងដែរ ។ នៅខណៈនោះដែរ
កម្មករមួយចំនួនបាន នាំគ្នាដុតផាវគ្រាប់ធំៗបង្កសំឡេងផ្ទុះដូច
គ្រាប់កាំភ្លើងធ្វើឱ្យភ្ញាក់ផ្អើលទៅដល់
កម្មករ-កម្មការិនីនៅរោងចក្រផ្សេងគ្នា
រត់ចេញប្រសេចប្រសាចមកខាងក្រៅ តំបន់សេដ្ឋកិច្ចពិសេស ។
កម្មករអ្នកតវ៉ាម្នាក់បានឱ្យដឹងថា
ការដែលពួកគេធ្វើការតវ៉ាជាបន្ដបន្ទាប់មកនោះ ព្រោះថៅកែរោងចក្រ
ANJ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបានផ្ដល់ប្រាក់
ឧបត្ថម្ភពេលបុណ្យចូលឆ្នាំខ្មែរ និងមិនឱ្យ
ចូលរួមធ្វើកូដកម្មចំនួន៥០ដុល្លារ ។
ចំណែកថៅកែរោងចក្រស្មាកធេកក៏បាន
យល់ព្រមឱ្យប្រាក់ទៅកម្មករ-កម្មការិនី
ចំនួន៥០ដុល្លារថ្នូរនឹងការបញ្ឈប់ធ្វើកូដ កម្មនោះដែរ
ទើបរោងចក្រចំនួន៤ទៀត នាំគ្នាធ្វើកូដកម្ម និងឈានដល់មានអំពើ
ហិង្សានេះកើតឡើង ។
សូមបញ្ជាក់ថា នៅក្នុងអំពើហិង្សា
ដើម្បីទាមទារខាងលើនេះ បានធ្វើឱ្យរោង
ចក្រស៊ីកូរងការខូចខាតយ៉ាងតំណំ
ប៉ុន្ដែរោងចក្រចំនួន៣៧ផ្សេងទៀតនៅក្នុង
តំបន់សេដ្ឋកិច្ចពិសេសមេនហាធេនមិន
បានខូចខាតតែត្រូវបិទទ្វារភ្លាមៗដែរ ។
ប្រការនេះបណ្ដាលមកពីថៅកែរោងចក្រ
ជិះជាន់កម្មករដោយមិនព្រមដោះស្រាយតាមលក្ខខណ្ឌការងារ ៕
ប្រភពពី នគរវត្ត