លោក ដែន តារា ចោទថ្នាក់ដឹកនាំ និង បុគ្គលិក មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល សុទ្ធតែក្បាលយួនខ្លួនឆ្កែ
ភ្នំពេញ ៖ បុរសម្នាក់ ដែល
Account ហ្វេសប៊ុក ឈ្មោះ Dara Den បានហៅថ្នាក់ដឹកនាំ និងបុគ្គលិកទាំង
អស់របស់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សុទ្ធតែក្បាលយួនខ្លួនឆ្កែ
ដែលនេះគឺជាការ ចោទប្រកាន់ ផ្ដេសផ្ដាស និងប្រមាថយ៉ាង ធ្ងន់ធ្ងរជាទីបំផុត
ដែលធ្វើឱ្យថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ របស់ស្ថាប័ន សារព័ត៌មាន មួយនេះ
មានការខឹងសម្បារ និងមិនអាច ទទួលយកនូវពាក្យសំដីដ៏ស្មោគរោគរបស់ បុគ្គល
នេះឡើយ ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំមជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល បាន និងកំពុងពិចារណា ដាក់ពាក្យបណ្ដឹង ទៅ កាន់ស្ថាប័ន
និងសមត្ថ កិច្ចពាក់ព័ន្ធ ប្ដឹងបុគ្គល រូបនេះពីបទ បរិហារ
កេរ្ដិ៍នូវការប្រមាថដ៏ធ្ងន់ធ្ងរបែបនេះ ហើយថ្នាក់ដឹកនាំ
និងបុគ្គលិកទាំងអស់សុទ្ធតែមាន ពូជអំបូរខ្មែរសុទ្ធសាធ ហើយក៏គ្មានជីដូនជី តា
ឪពុក-ម្ដាយណា ជាប់សែស្រឡាយវៀត ណាមនោះឡើយ មិនគួរណាបុគ្គលឈ្មោះ ដែន តារា នេះ
ធ្វើការចោទ ប្រកាន់គ្មាន មូលដ្ឋាន បើទោះបីបុគ្គលរូប នេះស្អប់ខ្ពើម
និងមិនគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្នក៏ដោយ នោះ ។
ពាក្យពេចន៍ប្រមាថដ៏ធ្ងន់ធ្ងរ និង គ្មានសីលធម៌របស់បុគ្គលរូបនេះ
បានធ្វើឡើងនៅពេល បញ្ចេញទស្សនៈ ក្នុងគេហ ទំព័រហ្វេសប៊ុកទៅលើវីដេអូ របស់បុរស
ម្នាក់ ដែលថ្លែងសារដោយការពារគេហ ទំព័រដើមអម្ពិល ក្រោយរងការវាយប្រហារ
របស់ក្រុមអនាមិក កាលពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៤ ។
នៅក្នុងការបញ្ចេញទស្សនៈ ក្នុងចំណោម
ការបញ្ចេញទស្សនៈនានាទៅ កាន់សារ របស់បុរសម្នាក់នៅវីដេអូ នេះ បុគ្គល ដែន តារា
បានសរសេរដោយឆ្លើយឆ្លងថា “អា ឆ្កួតឯងស្ដាយធ្វើអី សារព័ត៌មានឥត ប្រយោជន៍
ហ្នឹង ។ ហើយឱ្យសមមុខអា សយ សុភាព ហើយបុគ្គលិកវាជាង ១០០ នាក់ហ្នឹង
សុទ្ធតែអាក្បាលយួនខ្លួន ឆ្កែ។ អបអរសាទរ ក្រុម ហែកឃើ ”។
ជាមួយនឹងពាក្យពេចន៍ ជាការប្រមាថ
ប្រាសចាកពីការពិត របស់បុគ្គលរូបនេះ ដែលគ្មានសីលធម៌ ក្នុងការ បញ្ចេញយោបល់
ខណៈដែល មជ្ឈមណ្ឌលព័ត៌ មាន ដើមអម្ពិល មិនដែលមានគំនុំគុំគួន
និងធ្លាប់មានរឿងអ្វី ជាមួយបុគ្គលរូបនេះទាល់តែសោះនោះបាន
ធ្វើឱ្យទាំងថ្នាក់ដឹកនាំ និងបុគ្គលិក មានការ អន់ចិត្ដយ៉ាងខ្លាំង
និងខឹងសម្បារមិនគួរណា ចោទប្រកាន់ផ្ដេសផ្ដាស ខណៈដែលម្នាក់ៗ
សុទ្ធតែមានឪពុក-ម្ដាយ ជីដូនជីតា ជាខ្មែរ ទាំងអស់ ។ គេមិនដឹង ថា បុគ្គលឈ្មោះ
ដែន តារា បម្រើការងារ និងស្នាក់នៅទីណានោះ ឡើយ ប៉ុន្ដែ
តាមរយៈរូបថតជាច្រើនសន្លឹក ដែលរូបគេ បង្ហោះនៅក្នុងហ្វេសប៊ុករបស់ ខ្លួន
ប្រហែលជាគ្រូពេទ្យ ផ្នែកវះកាត់នៅ មន្ទីរពេទ្យណាមួយទៀតផង ។
ជាមួយនឹងពាក្យសំដីបែបនេះ បុគ្គលិក
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទាំងអស់ សូមអំពាវនាវឱ្យបុគ្គល រូបនេះ
ត្រូវចេះប្រើ ពាក្យពេចន៍ប្រកបដោយ ក្រមសីលធម៌ និង គោរពសិទ្ធិដល់អ្នកដទៃផង
កុំបញ្ចេញ យោបល់ហួសហេតុ និងប្រាសចាកពីការពិត
ក្នុងនាមជាបុគ្គលម្នាក់មានចំណេះដឹង និង រៀនបានខ្ពង់ខ្ពស់ ៕
_________________________
ផ្តល់សិទ្ធិដោយ៖ DAP
ផ្តល់សិទ្ធិដោយ៖ DAP