កំពុងតែសូត្រធម៌បុណ្យសពបាក់ ផ្ទះសង្កត់មនុស្សរបួសធ្ងន់និង ស្រាលជាង១០នាក់
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
ប្រមាណជា៤រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចដីដុះ
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នេះ
បានឲ្យដឹងថា នៅមុនពេលកើតហេតុពុទ្ធិបរិស័ទ យាយជី តាជី និង
អ្នកភូមិជាច្រើបានឡើងទៅលើផ្ទះកើតហេតុនេះដើម្បីសូត្រធម៌ក្នុង
ពិធីបុណ្យសព របស់ឈ្មោះឈឹម ផុន ដែលទើបទទួលមរណភាពកាលពីថ្ងៃត្រង់
ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ។
ប្រភពដដែលបានបន្តទៀតថា
នៅពេលដែលលោកតាអាចារ្យកំពុងតែសូត្រធម៌
ស្រាប់តែបាក់ផ្ទះមួយកំណាត់មុខដែលមានកម្ពស់ជាង៤ម៉ែត្រ
លាន់ប្រាវតែម្តង បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលតែម្តង
ដែលអ្នកខ្លះត្រូវរងរបួសបាក់ជើងបាក់ដៃដោយសារតែឈើផ្ទះ សង្កត់ពីលើ
ហើយនិងអ្នកខ្លះទៀតរបួសរលាកទឹកក្តៅពេញខ្លួន។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវអ្នកភូមិ
និងសមត្ថកិច្ចដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក
ខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ ៕
ប្រភពពី នគរវត្ត