ព្រឹកព្រលឹមមានតម្លៃ ដូចជាមាសប្រាក់

5/01/2014 0 Comments A+ a-

ពេលវេលាជាមាសប្រាក់។ ពេលវេលាមានតម្លៃ មិនអាចកាត់ថ្លៃបាន។ ដើម្បីឲ្យជីវិតមានន័យ មនុស្សគ្រប់រូបគួរចំណាយពេលវេលា ដោយប្រុងប្រយ័ត្ន និងប្រកបដោយគុណភាព ដែលជួយលើកកំពស់ជីវិត និងជីវភាពរស់នៅរបស់ខ្លួន។ ពេលវេលាដែលគេគួរចំណាយ ដោយប្រុងប្រយ័ត្នបំផុត គឺពេលព្រឹកព្រលឹម ព្រោះវាជាចំនុចចាប់ផ្តើម នៃថ្ងៃទាំងមូល។ បើចាប់ផ្តើមឡើងមិនល្អហើយ វានឹងបណ្តាលឲ្យល្អក់កករ។
ជារៀងរាល់ថ្ងៃគេគួរ៖
១. ចូរចំណាយពេល ៣០ នាទីរៀងរាល់ព្រឹក ដើម្បីរំលឹកឡើងវិញនូវ គោលដៅជីវិតរបស់អ្នក។ មនុស្សជោគជ័យភាគច្រើនតែង ចំណាយពេលវេលា រាល់ព្រឹកមុនធ្វើអ្វីៗទាំងអស់ ដើម្បីស្វែងយល់ពីខ្លួនឯង។
២. ចូរគិតនិងនាំតែរឿងល្អៗ ដាក់ខ្លួន គិតតែក្នុងផ្លូវវិជ្ជមាន នូវផែនការអនាគត។
៣. ចូរប្រើបា្រស់ពេលវេលា ដ៏ស្ងប់ស្ងាត់ឲ្យមានប្រយោជន៍បំផុត (ពិសេស ពេលព្រឹកព្រលឹម)៖ (១)ពិនិត្យមើលផែនការជីវិត (២) រិះរកវិធីល្អៗដើម្បី សម្រេចគោលដៅ (៣) រៀនសូត្រពីមេរៀនជីវិត និងសំលឹងឆ្ពោះទៅមុខទៀត។
៤. ចូរធ្វើលំនឹកគិតមួយថា ក្តីសុបិន្តរបស់អ្នកបាន ក្លាយជាការពិត រួចបិទភ្នែកសម្រាកដោយ ទឹកមុខញញឹម ។ ឧទាហរណ៍ ខ្ញុំរកបានប្រាក់ x លានដុល្លារ។ នេះជាលំហាត់ចិត្តដ៏សំខាន់ និងមានប្រយោជន៍បំផុត ដល់ជោគជ័យក្នុងឆាកជីវិត។
៥. ចូរបន្តខំប្រឹងជានិច្ច ទោះបីធ្វើមួយលើកមិនបានសម្រេច ក៏នៅតែបន្តធ្វើទៀត។ ការប្រឹងប្រែងមិនដែលឥតប្រយោជន៍ទេ។ ចូរធ្វើខ្លួនឲ្យដូចជាមេដែក ស្រូបទាញយកគំនិតនិងឱកាសនៅជុំវិញខ្លួន៕
Photo by LookingTODAY