ចាប់ខ្លួន អង្គរក្សម្នាក់ ក្រោយពីប្រើ ប្រាស់កាំភ្លើងភ្ជង់ ប្រជាពលរដ្ឋ ប៉ងបាញ់សម្លាប់

4/25/2014 0 Comments A+ a-


have gunផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ : បុរសម្នាក់ ដែលអះអាងថា ជាអង្គរក្ស ត្រូវបានកម្លាំង នគរបាល ខណ្ឌសែនសុខ ចាប់ខ្លួន បន្ទាប់ ពីជាប់ចោទពាក់ព័ន្ធ និងការប្រើប្រាស់ កាំភ្លើងភ្ជង់ ប្រជាពលរដ្ឋ នៅទីសាធារណះ អាមេគ្រាប់ប៉ងបាញ់ សម្លាប់ ។
លោក ប៊ុន ឧត្តម អាយុ២៣ឆ្នាំ ជាកម្មករថែសួនផ្កា មានទីលំនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវ អង្គរក្សម្នាក់ ដកកាំភ្លើងភ្ជង់ កាលពីម៉ោង៦ល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ខណះដែលប៉ះពៀសម្តីព្រោះតែរឿងគ្រោះថ្នាក់ចរាចរ ។
បុរសអាយុ៣២ឆ្នាំ ម្នាក់ឈ្មោះ អ៊ិន ផល្លារ ជាអង្គរក្ស ត្រូវកម្លាំងនគរបាល ខណ្ឌសែនសុខ ចាប់ខ្លួនបញ្ជូន ទៅសាកសួរនៅ ខណ្ឌដើម្បីធ្វើការសួរនាំថា តើត្រូវដោះលែងឬបញ្ជូន ទៅកាន់តុលាការ ។
អធិការ នគរបាលខណ្ឌ សែនសុខ លោក ម៉ក់ ហុង បានបញ្ជាកម្លាំងភ្លាមៗ ឲ្យចេញអន្តរាគមន៍ បន្ទាប់ ពីទទួលព័ត៌មានថា មានការភ្ជង់ទៅលើប្រជាពលរដ្ឋ ។
ជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ខណះដែលខ្លួនកំពុង បើកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-5945 តាមផ្លូវក្បែរសួន ឧទ្យាន្តចម្ការព្រីង ស្រាប់តែមានម៉ូតូហុងដា ១គ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BW-4559 មកក្បែរ  ។ គ្រានោះម៉ូតូ ទាំងពីរ ក៍បាន ប៉ះគ្នាបន្តិច ប៉ុន្តែមិនធ្ងន់ធ្ងរនោះឡើយ ។ ក្រោយមកអ្នកទាំងពីរ ក៍ប៉ះពៀសំដីនឹងគ្នា រហូតដល់ជិះម៉ូតូដេញ តាមនិងយកកាំភ្លើងភ្ជង់អាមេ បញ្ចូលគ្រាប់ប៉ងបាញ់សម្លាប់ តែត្រូវមន្រ្តី នគរបាលក្រុងភ្នំពេញ ម្នាក់ឃើញ ក៍ចាប់ឃាត់ និងដកហូតកាំភ្លើង ។
បើតាមការរៀបរាប់ ពីសន្តិសុខបុរីផ្ទះល្វែង វ៉ារីណា បានឲ្យដឹងថា ក្រោយពីបុរស២នាក់ឈ្លោះគ្នាបានបន្តិច ស្រាប់តែសកម្មភាពភ្ញាក់ផ្អើល បានកើតឡើង ពោលគឺមានបុរសម្នាក់ ពាក់អាវអង្គរក្ស យកកាំភ្លើងខ្លី ភ្ជង់ប្រជាពលរដ្ឋ ដោយអាមេបញ្ចូលគ្រាប់  ។ បុរសជាជន បង្កទំនងជាស្រវឹង បានជាបង្ហាញ សកម្មភាព រាងក្លាហានជាមនុស្សធម្មតា ។
ក្រោយកើតហេតុទាំងមនុស្សនិងម៉ូតូ រួមនិងអាវុធខ្លី ម៉ាក កា៥៤ ត្រូវបានកម្លាំង នគរបាលបញ្ជូន អធិការ ដ្ឋាន នគរបាលខណ្ឌសែនសុខ រងចាំកសាង សំណុំ រឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមច្បាប់ ៕