នារី២នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ
ប្រភពព័ត៌មានកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារី៣នាក់ បើកម៉ូតូឌុបគ្នាមួយគ្រឿង ម៉ាកហុងដា អាយខុន ពណ៌សលាយទឹកក្រូច តាមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ បើកតាមផ្លូវជាតិលេខ៤ ទិសដៅបញ្ច្រាសគ្នា ហើយរថយន្តកុងតឺន័រ បានបត់ឆ្លងចូលផ្លូវទំនប់កប់ស្រូវ បានប៉ះជាមួយម៉ូតូ បណ្តាលឱ្យអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ២ នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។
ក្រោយពេលកើតហេតុ រថយន្តកុងតឺន័រ បើកគេចបាត់ស្រមោល រីឯអ្នករងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកសពនារីទាំង ២ នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកក្រុមគ្រួសារ ឱ្យមកទទួលយក ៕V/L
