ឡាន​បែន​ដឹក​ដី​របស់​ក្រុមហ៊ុន​ចិន បើក​បុក​ម៉ូតូ​ពី​ក្រាយ​យ៉ាង​ពេញទំហឹង ស្លាប់​ទាំង ២​នាក់

4/25/2014 0 Comments A+ a-


SONY DSCខេត្ដ ​កំពង់ចាម ៖ រថ​យន្ដ​​បែន​​បាន​​បើក​​បុក​​បុរស ២​​នាក់ ពេល​​កំ​ពុង​​ជិះ​​ម៉ូ​តូ​​ពី​ក្រោយ យ៉ាង​​ពេញ​ទំ​ហឹង ប​ណ្ដា​ល​ឱ្យ​​ស្លាប់​​ម្នាក់​​នៅ​នឹង​ក​ន្លែង និង​​ម្នាក់​ទៀត​​ស្លាប់ ពេល​​ប​ញ្ជូន​​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ដល់​​ពាក់​​ក​ណ្ដា​លផ្លូវ បង្ក​​ឲ្យ​​មាន​​ការ​​​ភ្ញាក់​ផ្អើលកាលពី​ វេលា​ម៉ោង ១​រសៀល ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងត្បូង សាលាស្រុក​បាធាយ ចម្ងាយ ៤០០​ម៉ែត្រ ស្ថិតក្នុង ភូមិ​-​ឃុំ​-​ស្រុក បាធាយ ខេត្ដ​កំពង់ចាម ។​
​ជនរងគ្រោះ​ដែល​ស្លាប់ រួមមាន​ឈ្មោះ ហូ ឈឿង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ  ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ឈ្មោះ ប៉ាវ រ៉ុ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ស្លាប់​ពេល​បញ្ជូន ទៅ​មន្ទីរពេទ្យ​បាន​ពាក់​កណ្ដាលផ្លូវ  អ្នក​ទាំង​២ រស់នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ ។ សាក្សី​បាន​ឲ្យ​ដឹងថា នៅ​ចំណុច​កើតហេតុ ជា​ការដ្ឋាន​ធ្វើ​ផ្លូវ និង​មាន​ដី​ហុយ​យ៉ាងខ្លាំង ស្ទើរ​មើលគ្នា​មិនឃើញ ហើយ​ខណៈនោះ​ទំនង អ្នកបើករថយន្ដ​មើលមិនឃើញ ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ ក៏បាន​បុក​ពីក្រោយ យ៉ាង​ពេញទំហឹង​តែម្ដង ។
​រថយន្ដ​បង្ក​គ្រោះថ្នាក់​ខាងលើ ជា​ប្រភេទ​រថយន្ដ​បែន​ដឹក​ដី ចាក់​បំពេញ​ផ្លូវ​នៅ​ការដ្ឋាន​មួយ ក្បែរ​ចំណុចកើតហេតុ ជា​របស់​ក្រុមហ៊ុន​ចិន ហើយ​អ្នកបើកបរ ក្រោយ​ពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវ​រថយន្ដ​កិន​ខូច​ស្ទើរ​ទាំងស្រុង ម៉ាក​សង់ កូរ៉េ គ្មាន​ស្លាក​លេខ ទាំង​ម៉ូតូ​និង​រថយន្ដ ត្រូវ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បាធាយ រង់ចាំ​ការដោះស្រាយ តាមផ្លូវ​ច្បាប់ ហើយ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ទាក់ទង ទៅ​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕
ប្រភពពី វត្តភ្នំ