ស្ត្រីម្នាក់ត្រូវបាន ប្តីកាត់អវយវៈភេទ ដោយចោទថា នាងលួចទាក់ទង ជាមួយបុរសផ្សេង
អាហ្វ្រិក : ស្រ្តីអាយុ២៩ឆ្នាំម្នាក់ត្រូវបានប្តីកាត់អវយវៈភេទ
ចោលព្រោះ តែចោទនាងថាកំពុង បោកប្រាស់គេដោយ
លួចទៅមានទំនាក់ទំនង ជាមួយបុរសខាងក្រៅ។ បុរសជាប្តីអាយុ៣៣ឆ្នាំ
រស់នៅក្នុងទីក្រុង Hammanskraal ប្រទេស អាហ្វ្រិកខាងត្បូង
ត្រូវបានប៉ូលីសចាប់ខ្លួន
បន្ទាប់ពីគេបានទូរស័ព្ទទៅប្រាប់មិត្តភក្តិពីអ្វីដែលខ្លួនបានធ្វើ លើប្រព
ន្ធដោយគេមិនបានរត់គេចទៅណាឡើយ។
មិត្តភក្តិរបស់បុរសរូបនោះ ក្រោយពីដឹងរឿង
បានទូរស័ព្ទប្រាប់ អ្នកជិតខាងផ្ទះជនរងគ្រោះអោយ មកជួយនាង
ហើយក្រុមអ្នកជិតខាងបានមកផ្ទះប្តីប្រពន្ធទាំងពីរដើម្បីជួយសង្គ្រោះនារីរងគ្រោះដោយពួកគេបានវាយបុរសជាប្តី
និងនាំយកនាងជាប្រពន្ធទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ក្រោយពីរងការវាយប្រ
ហារពីអ្នកជិតខាង បុរសជាប្តី ក៏ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យដែរមុននឹង
ប៉ូលីសចាប់ខ្លួនបញ្ជូនទៅកាត់ទោសដោយគេរងការចោទប្រកាន់ពីបទ
ប៉ុនប៉ងសម្លាប់មនុស្ស។
