អ្នក​ឃ្វាលគោ​ប្រទះឃើញ ​សព​បុរស​ម្នា​ក់នៅ​វាលស្រែ

4/24/2014 0 Comments A+ a-


You-see-cows-_CEN_24_4_14-(3)ខេត្តបាត់ដំបង: ពលរដ្ឋ​អ្នកដើរ​ឃ្វាលគោ បាន​ប្រទះឃើញ​សព​បុរស​ម្នាក់​ស្លៀក​តែ​ខោខ្លី ដេក​ផ្កាប់​
​មុខ​នៅ​វាលស្រែ ដោយ​ពុំមាន​នរណា​ស្គាល់​ឡើយ​។​អាវុធហត្ថ​ខេត្តបាត់ដំបង​បា​នស​ន្និ​ដ្ឋា​ន​ ថា ទំនងជា​ ខ្យល់គរ ព្រោះ​ជនរងគ្រោះ​បាន​ដោះអាវ ស្រាតខោ ទុកចោល​នៅ​ចម្ងាយ​ប្រ​ហែ​​ល​ជា​៥០​ម៉ែត្រ ក្នុង​ហោប៉ៅ​អាវ​មាន​ថ្នាំលេប និង​ប្រាក់​៣​ម៉ឺន​រៀល​។​
​ហេតុការណ៍​ប្រទះឃើញ​សព​នេះ កាលពី​ម៉ោង​ជិត ៤​រសៀល ថ្ងៃទី​២៣ ​ខែមេសា​ នៅ​វាលស្រែ​មួយកន្លែង ស្ថិតក្នុង ភូមិ​ខ្សាច់​ពោ​យ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង។​
​    ​
​ពលរដ្ឋ​ដើរ​ឃ្វាលគោ​នៅ​ភូមិ​ខ្សាច់​ពោ​យ​បាន​ប្រាប់​អាវុធហត្ថ​ខេត្តបាត់ដំបង​ថា នៅ​
​ថ្ងៃទី​២៣ មេសា​នោះ គាត់​បាន​ដេញគោ​មក​ចង​នៅ​វាលស្រែ​តាំងពីព្រឹក ហើយ​ឃើញ​បុរស​ម្នាក់​ដែល​មិន​ស្គាល់ឈ្មោះ នៅ​អង្គុយ​ក្រោម​ដើមឈើ​ជិត​កន្លែង​ដែល​ស្លាប់​។ នៅពេល​រសៀល គាត់​បាន​ដើរមក​ផ្លាស់​ចំណង​គោ ហើយ​បានឃើញ​បុរស​នោះ​ដេក​ផ្កាប់មុខ​ស្លាប់​បាត់ទៅហើយ​។​ពេលនោះ គាត់​បាន​រាយការណ៍​ជូ​នន​សមត្ថកិច្ច​បានដឹង​ភ្លាមៗ​។​
​លោ​កឡាច ប្រុស នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្ត​បាត់​​ដំបង បាន​ឲ្យ​ដឹងថា សព​បុរស​ម្នាក់នេះ​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ កម្ពស់​ប្រហែលជា ១,៥៥​ម៉ែត្រ សក់រួញ សម្បុរ​សណ្ដែកបាយ និង​មាន​សាក់​រូប​សត្វ​ខ្លា​លើ​ដើម​ទ្រួ​ង​។ សព​គ្មាន​ស្លាកស្នាម​អ្វី​​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ទេ គឺ​ទំនងជា​អត់ងងុយ ហើយ​ខ្យល់គរ​ដេកស្លាប់ ព្រោះ​បាន​ស្រាតខោ​ដោះអាវ​ព្យួរ​ចោល​នៅ​នឹង​ដើមឈើ​ចម្ងាយ​ពី​កន្លែង​ស្លាប់​ ប្រហែលជា​៥០​ម៉ែត្រ ក្នុង​ហោប៉ៅ​មាន​ប្រាក់​៣​ម៉ឺន​រៀល​និង​ថ្នាំលេប​ទៀតផង​។
លោក​បាន​អំពាវនាវ​ដល់​សាច់ញាតិ ឬ​បង​​ប្អូន​ណា​បាត់​សមាជិកគ្រួសារ​ដូច​ភិនភាគ​នេះ សូម​មក​ទំនាក់ទំនង​សមត្ថកិច្ច​និង​មេ​ប៉ុស្ដិ​សង្កាត់​វត្ត​គរ និង​អាជ្ញាធរ​មួលដ្ឋាន​៕M/c
ប្រភពពី CEN