ស្ដ្រី​រកស៊ី​ផ្លូវភេទ​ជ្រក​ក្រោម​ ស្លាក​យីហោ​ហាង​កាហ្វេ​នៅ​ ម្ដុំ​ត្រឡោក​បែក​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​

4/29/2014 0 Comments A+ a-


a(11)ភ្នំពេញ ​ ៖​ នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អ​និ​តិ​ជន​នៃ​ ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​សហការ​ជាមួយនឹង​នគរ​ បាល​ប៉ុស្ដិ៍​បឹ​ក​កក់​២​ ខណ្ឌទួលគោក​ធ្វើ​ការ​បង្ក្រាប​ទីតាំង​លក់​កាហ្វេ​ដែល​បង្កប់​សេវា​ផ្លូវភេទ​ និង​ឃាត់ខ្លួន​បាន​ស្ដ្រី​ជា​មេបន​ម្នាក់​នារី​បម្រើ​ផ្លូវភេទ​៤​នាក់​ ។
ករណី​ចុះ​បង្ក្រាប​ទីតាំង​បម្រើ​ផ្លូវភេទ​ខាងលើ ​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៨​ ខែ​មេ​សា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្ទះ​លក់​ កាហ្វេ​ បាយ​ម្ហូប​ ព្រឹក​ថ្ងៃ​ល្ងាច​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨​ ម្ដុំ​ត្រឡោក​បែក​ ក្នុង​សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ ។​
​ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​លួច​បង្កប់​ សេវា​ផ្លូវភេទ​ខាងលើ​នេះ​ដឹកនាំ​ដោយ​ លោក​ ហោ​ លី​ន​ណា​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​ លោក​ ថន​ ផានិត​ នាយ​រង​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​ អ​និ​តិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ ធានី​ភ្នំពេញ​ ។​
លោក​ ថន​ ផានិត​ នាយ​រង​កា​រិ​យា​ល័យ​បានឱ្យ​ដឹង​ថា ​មេបន​ដែល​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ​ អ៊ុំ​ សុផល​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ ស្នាក់​នៅ​ទីតាំង​ខាងលើ​និង​នារី​៤​នាក់​ទៀត​ដែល​បម្រើ​ផ្លូវភេទ​រួម​នឹង​ វត្ថុ​តាង​ជាក់ស្ដែង​មួយ​ចំនួន​ដូច​ជា​ ស្រោមអនាម័យ​ជាដើម​ ។​
លោក​បាន​បន្ដ​ទៀត​ថា​ បន្ទាប់​ពី​ធ្វើ​ ការ​ឃាត់ខ្លួន​មេបន​និង​នារី​រកស៊ី​ផ្លូវភេទ​ ខាងលើ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​ នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​ មនុស្ស​និង​អ​និ​តិ​ជន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ ភ្នំពេញ​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទីតាំង​ខាងលើ​នេះ​គេ​ឃើញ​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ ជា​ញឹកញាប់​ផង​ដែរ​ ប៉ុន្ដែ​នៅ​តែ​មាន​ដដែល​ ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​នាំ​គ្នា​ និយាយ​ផង​ដែរ​ថា​ គេ​ឃើញ​សមត្ថកិច្ច​ ចុះ​ចាប់​បាន​តែ​ទីតាំង​តូចៗ​តែ​ប៉ុណ្ណោះ​ ដោយឡែក​ដូច​ជា​ក្នុង​សណ្ឋាគារ​ធំៗ​ឬ​ ទីតាំង​ម៉ាស្សា​ក្នុង​រាជធានី​ភ្នំពេញ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​ចុះ​ទៅ​ បង្ក្រាប​ទីតាំង​នោះ​ទេ​សង្ស័យ​ថា​ ទំនងជា​មាន​លាភសក្ការៈ​ពី​ទីតាំង​ធំៗ​ទាំងនោះ​ហើយ​មើលទៅ​ ៕
_____________________________
ប្រភពព័ត៌មានពី៖ នគវត្ត