រថយន្តបុក​បុរស​ម្នាក់​ដាច់​ក្បាល​, ក្បាល​បាត់​មិនឃើញ​នៅ​កន្លែងកើតហេតុ​

4/10/2014 0 Comments A+ a-


accident_die_cen2បន្ទាយមានជ័យ: : ​បុរស​ម្នាក់​ទំនងជា​ដើរ​ពេលយប់​ឆ្លងថ្នល់​ត្រូវបាន​រថយន្តបុក​ដួល កិន​ដាច់​ក្បាល​ចេញពី​ខ្លួន ហើយ​ក្បាល​នោះ ត្រូវបាន​បាត់ ទោះជា​សមត្ថកិច្ច​ខំ​ដើរ​ក​យ៉ាងណា​ក៏​មិនឃើញ​ដែរ​។​ហេតុការណ៍​កើតឡើង​នៅ​ ប្រហែល​ម៉ោង​៣​ជិត​ភ្លឺ​ថ្ងៃទី​៩ ខែមេសា នៅលើ​ដងផ្លូវ​ជាតិ​លេខ​៥ ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​
​    ​
​តាម​សាក្សី​និយាយថា ជិត​ភ្លឺ គេ​ឮសូរ​សន្ធឹក​រថយន្ត​តែ​មិនបាន​ចាប់អារម្មណ៍​ថា​បុក​មនុស្ស​ទេ​។​ប្រហែល​ ម៉ោង​៦​ព្រឹក​ព្រលឹម​ស្រាងៗ ពេល​អ្នកភូមិ​ចេញមក​ថ្នល់​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ស្លាប់ ហើយ​ដាច់​ក្បាល​បាត់ សល់​តែ​ខ្លួន​នៅ​កណ្ដាល​ផ្លូវជាតិ​។​
​    ​
​លោក អ៊ី សុខា អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ថ្នាក់​ដោយ​ចរាចរណ៍​ស្លាប់​នេះ មិនមាន​ស្គាល់​អត្តសញ្ញាណ ព្រោះ​ដាច់​ក្បាល​បាត់​សល់​តែ​ខ្លួន​មិនអាច​ស្គាល់​បានទេ​។ រថយន្ត​បង្កហេតុ​នោះ​មិន​បានដឹង ព្រោះ​កើត​នៅពេល​យប់ ហើយ​គេច​បាត់​។
​    ​លោក​បាន​បន្តថា សាកសព​ជនរងគ្រោះ​ថ្នាក់​ចរាចរ​ណ៍​នេះ បាន​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​ភ្លុក​យកទៅ​ទុក​នៅ​វត្ត​រតន៍​និមិត្ត ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​សាច់ញាតិ​និង​បូជា​៕M/L
ប្រភពពី CEN