ប្រទះឃើញ សពបុរសម្នាក់ អណ្តែតទឹកក្នុង ទន្លេបាសាក់

4/10/2014 0 Comments A+ a-


die in riverផ្តល់សិទ្ទិដោយ៖dap-news.com
កណ្តាលៈ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់អណ្តែទឹក ទន្លេបាសាក់ ក្នុងភូមិព្រែកស្វាយ ឃុំឈើទាល  ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សពខាងលើមិនទាន់ត្រូវបាន គេស្គាល់អត្តសញ្ញាណនោះទេ ដោយគ្រាន់តែដឹងថា ភេទប្រុស អាយុប្រហែល ៣៥ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោង១រសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ មានប្រជាពលរដ្ឋក្នុង ភូមិព្រែកស្វាយ បានប្រទះឃើញ សពអណ្តែតទឹកក្នុងទន្លេបាសាក់ ហើយបានរាយការណ៍ ជូនកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកស្វាយ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃើញថាមានបុរស មិនស្គាល់អត្តសញ្ញាណម្នាក់ស្លាប់អណ្តែតទឹកពិតប្រាកដមែន ដោយសពស្លៀកខោពណ៌សជើងវែង ពាក់អាវយឺតពណ៌ស្លែរដៃខ្លីសម្បុរខ្មៅ សក់ស្លូត។ ក្រោយធ្វើកោសល្យវិច្ឆ័យ ពុំឃើញមានស្លាកស្នាមអ្វីគួរ ឲ្យសង្ស័យនោះទេ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន យកមករក្សាទុកនៅក្បែរប៉ុស្តិ៍នគរបាលឈើទាល ដើម្បីរង់ចាំ សាច់ញាតិមករក។ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ព្រែកស្វាយបាននិយាយថា ប្រសិនបើមានបងប្អូនប្រជាពលរដ្ឋណា មានបាត់សមាជិក ដែលមានភិនភាគដូចបុរសខាងលើ សូមរាយការណ៍ជាបន្ទាន់ ដើម្បីងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ និងប្រគល់សពជូនសាច់ញាតិជនរងគ្រោះ ៕