បុរស​ខ្ទើយ រំលោភ​រន្ធ​គូថ​ក្មេងប្រុស នៅ​ក្រុងព្រះសីហនុ ត្រូវ​ចាប់ខ្លួន

4/10/2014 0 Comments A+ a-


Gay_cenព្រះសីហនុ: បុរស ​ខ្ទើយ​ដែល​ក្មេងប្រុស​ម្នាក់​អះអាងថា បាន​រំលោភ​រន្ធ​គូថ​បណ្តាល​ឲ្យ​របួស​រលាក​រលួយ ត្រូវបាន​ប៉ូលិស​ចាប់​ឃាត់ខ្លួន​យកមក​សាកសួរ​ចំលើយ និង​បង្ក​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៤​នេះហើយ បន្ទាប់ពី​បាន​ប៉ូលិស​ទទួល​ពាក្យបណ្តឹង​ពី​ក្មេងប្រុស និង​ម្តាយ​របស់គេ កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ២០១៤​កន្លងមក​។​
​ជនសង្ស័យ​ជាម​នុស្ស​ខ្ទើយ​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពេលនេះ​មានឈ្មោះ​ អ៊ុត​ណា​រ័ត្ន អាយុ​១៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុម​១៥​ភូមិ​៣​សង្កាត់​លេខ​៣ក្រុងព្រះសីហនុ​។ ​ ចំណែក​ជនរងគ្រោះ អាយុ ១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។
​សូម​រំលឹកថា នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​៨​មេសា​២០១៤ ម្តាយ​ក្មេងប្រុស​រងគ្រោះ​បានមក​អធិការដ្ឋាន​​ប៉ូលិស​ក្រុងព្រះសីហនុ ដាក់ពាក្យ​បណ្តឹង​ដោយ​ចោទប្រកាន់ថា មនុស្ស​ប្រុស​ខ្ទើយ​ម្នា​ក់បាន​ល្បូ​ង​កូនប្រុស​របស់គាត់​យក​ទៅ​រំលោភ ដោយ​អោយ​លុយ​កូនប្រុស​គាត់​ចំនួន ៦​ដុល្លារ នៅផ្ទះ​សំណាក់​ក្នុង​ចំណត​បេឡា​ន ក្រុងព្រះសីហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៧ មេសា ២០១៤​៕
ប្រភពពី CEN