ឥណ្ឌា ផ្អាកការ ស្រាវជ្រាវ រកយន្ដហោះ MH-370 ម៉ាឡេស៊ី

3/17/2014 0 Comments A+ a-


indea stopផ្តល់សិទ្ទិដោយ៖dap-news.com
ញូដេលីៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៤ នេះទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយឲ្យដឹងថា ប្រទេសឥណ្ឌា បានផ្អាកការស្រាវជ្រាវរកយន្ដហោះ ដែលកំពុងតែបាត់ខ្លួន ម៉ាឡេស៊ីប្រភេទ MH370 ទៅតាម សំណើររបស់ទីក្រុងកូឡាឡាំពួរ។
យោងតាមប្រភពព័ត៌មាន ពីក្រសួងការពារជាតិការផ្អាកស្រាវជ្រាវនេះ ដោយសារតែប្រទេសម៉ាឡេស៊ី កំពុងតែធ្វើការវិភាគឡើងវិញ ទាក់ទិនទៅនឹងស្ថាន ភាពនៃការបាត់ខ្លួនយន្ដហោះដឹកអ្នកដំណើរនេះ និងផ្ដល់ អាទិភាពលើតំបន់ផ្សេងៗបន្ថែមទៀត សម្រាប់ការស្រាវជ្រាវជាថ្មី។ មេបញ្ជាការកងទ័ពជើងទឹក និងអាកាស ឥណ្ឌា បានបើកការស្រាវជ្រាវលើសមុទ្រ អានដាមេន និងឈូងសមុទ្រ បេនហ្គល រយៈពេល ៣ ថ្ងៃ ប៉ុន្ដែមិន មានអ្វីជាផ្លែផ្កាទេ៕