លោក អូបាម៉ាៈ អាម៉េរិក មិនទទួលស្គាល់ ការធ្វើប្រជាមតិ នៅតំបន់ ក្រីមៀ
ផ្តល់សិទ្ទិដោយ៖dap-news.com
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាម៉េរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអាទិត្យ ទី១៦ ខែមីនា បាននិយាយ ថា សហរដ្ឋអាម៉េរិក នឹងមិនទទួលស្គាល់ ការប៉ោះឆ្នោតនៅតំបន់ក្រីមៀនោះទេ និងបានសន្យាថា នឹងដាក់ ទណ្ឌកម្មថ្មី ទៅលើប្រទេសរុស្ស៊ីថែមទៀតផង ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមសេត វិមានអាម៉េរិក លើកឡើងមតិលោក អូបាម៉ា បន្ទាប់ពីសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ប្រធានាធិបតី រុស្ស៊ីថា «នៅក្នុងកិច្ចសន្ទនានោះ មេដឹកនាំអាម៉េរិក បាននិយាយថា ការបោះឆ្នោតធ្វើប្រជាមតិនេះ បាន រំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ របស់ប្រទេស អ៊ុយក្រែន ហើយការដឹកនាំធ្វើឡើង ដោយមានការបង្ខិតបង្ខំ ពីសំណាក់យោធារុស្ស៊ី»។
លោក អូបាម៉ា និយាយថា «ការសម្រេចចិត្ត របស់ប្រជាជន សម្រាប់លទ្ធផល ៩៥,៥ភាគរយ សម្រាប់ការ ទៅចូលរួម ជាមួយប្រទេសរុស្ស៊ី ជាការបង្ហាញសម្រាប់លទ្ធផលបឋម ហើយទំាងនេះ នឹងមិនដែលទទួល ស្គាល់ដោយអាម៉េរិក និងសហគមន៍អន្តរជាតិនោះទេ»។
លោក អូបាម៉ា បានប្រាប់ទៅលោក ពូទីនថា ទង្វើរបស់រុស្ស៊ី បានបំពានទៅលើបូរណភាពទឹកដី និងអធិប តេយ្យភាពរបស់អ៊ុយក្រែនហើយ រួមទំាងការសម្របសម្រួលរបស់ដៃគូអឺរ៉ុបរបស់ពួកយើង ហើយយើងក៏ បានរៀបចំបន្ថែមទណ្ឌកម្មទៅលើរុស្ស៊ី សម្រាប់ទង្វើនេះផងដែរ ៕