ចិន ជំរុញឲ្យម៉ាឡេស៊ី ផ្តល់ព័ត៌មាន ត្រឹមត្រូវ បន្ទាប់ពីម៉ាឡេស៊ី អះអាងថា ការបាត់នោះ ជារឿងគិតទុកជាមុន
ផ្តល់សិទ្ទិដោយ៖dap-news.com
ប៉េកំាង៖ ប្រទេសចិន កាលពីថ្ងៃសៅរ៍ ទី១៥ ខែមីនា បានជំរុញឲ្យប្រទេស ម៉ាឡេស៊ី ត្រូវបន្តការផ្តល់បន្ថែមទៀត «ព័ត៌មានហ្មត់ចត់ និងត្រឹមត្រូវ» អំពីបាត់ខ្លួននៃយន្តហោះជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បន្ទាប់ពីនាយករដ្ឋមន្រ្តីណាជីប បានអះអាងថា ការបាត់យន្ដហោះនោះ ជារឿងចេតនា គិតទុកជាមុន ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក គីន ហ្គាង លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានមួយថា អ្នកជំនាញបច្ចេកទេស របស់ប្រទេសចិន គឺស្ថិតនៅលើវិធីរបស់ប្រទេសម៉ាឡេស៊ី ដើម្បីជួយដល់ស៊ើបអង្កេត។
បើយោងតាម លោក គីន ប្រទេសចិននឹងលៃលកចំពោះការដាក់ពង្រាយ ការស្រាវជ្រាវរបស់ខ្លួន ក្នុងលក្ខណៈ ទាន់ពេលវេលា ហើយអំពាវនាវដល់បណ្តាប្រទេសទាំងអស់ ដែលពាក់ព័ន្ធផ្តល់កម្ចីជាជំនួយផងដែរ។
លោកបន្តថា «យើងក៏នឹងរក្សាទំនាក់ទំនងជាមួយប្រទេសពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើការវិនិច្ឆ័យ ដោយខ្លួនរបស់យើងផ្ទាល់»។ លោកថា ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ ព័ត៌មានចុងក្រោយបំផុត ពីរដ្ឋាភិបាលម៉ាឡេស៊ីអំពីការបាត់ យន្តហោះ MH៣៧០។
លោកបន្ថែមថា «យើងបានជម្រុញឲ្យប្រទេសម៉ាឡេស៊ី ពង្រីក និងកំណត់តំបន់នៃការស្វែងរក សម្រាប់ យន្តហោះដែលបានបាត់ និងបង្កើនអាំងតង់ស៊ីតេ (កម្លំាង) នៃការស្វែងរកផងែរ»៕