យន្តហោះ MH370 ដែលបាត់ខ្លួនមានព្រលាន សម្រាប់ចុះចតជាង៦០០កន្លែង
សារព័ត៌មាន Straits Times របស់សឹង្ហបុរីបានដកស្រង់សារព័ត៌មាន Mirror របស់អង់គ្លេសបានផ្សព្វផ្សាយថា ជាមួយនិងថាមពលនៅលើយន្តហោះអាចគ្រប់គ្រាន់សម្រាប់ការហោះហើរទៅចុះ ចត់នៅគ្រប់ទីកន្លែងចាប់ពីប៉ាគីស្ថានរហូតដល់ទៅភាគខាងលិចប្រទេស អូស្ត្រាលី ។ យន្តហោះនោះអាចចុះចតនៅលើផ្លូវ១ក្នុងចំណោម៦៣៤ផ្លូវនៅក្នុងតំបន់ បើយន្តហោះនោះពិតជាត្រូវគេប្លន់ពិតមែន។
តួលេខស្តីពីផ្លូវខាងលើពឹងផ្អែកទៅលើផែនទី WNYC ជាគេហទំព័រមិនយកផលប្រយោជន៍មានទីតាំងនៅទីក្រុងញ៉ូវយ៉កអាមេរិ ក។ គេហទំព័រនោះបានបញ្ជាក់ថា យន្តហោះដែលបាត់ខ្លួននោះអាចចុះចកនៅលើផ្លូវមួយក្នុងចំណោមផ្លូវ ៦៣៤ផ្លូវក្នុង២៦ប្រទេសផ្សេងគ្នា។
អាកាសយានិកជំនាញបើកយន្តហោះប៊ូអ៊ិង៧៧៧ បានបញ្ជាក់ថា យន្តហោះប្រភេទនេះត្រូវការផ្លូវចុះចតមានប្រវែងតែ១៥២៤ម៉ែត្រ ប៉ុណ្ណោះ។ ពឹងផ្អែកទៅលើឯកសា WNYC បានរកឃើញផ្លូវចុះចតរាប់រយកន្លែងតំបន់ដាច់ស្រយាល ដូចជាផ្លូវក្នុងអាកាសយានដ្ឋាន Gan ក្នុងប្រទេស Maldives, អាកាសយានដ្ឋាន Dalanzadgad នៅមុងហ្គោលី អាកាសយានដ្ឋានYap នៅ Micronesia ឬក៏អាកាសយានដ្ឋាន Miyazaki នៅជប៉ុនជាដើម ដែលសុទ្ធសឹងតែតំបន់ដាច់ស្រយាលគ្មានមនុស្សទៅដល់។
នៅពេលនេះសកម្មភាពរុករកតាមដែលសមុទ្រតំបន់មួយចំនួនក៏ត្រូវ បានផ្អាក់ក្រោយពេលដឹងថាយន្តហោះត្រូវគេបញ្ចារទៅចុះចត់នៅកន្លែង ផ្សេង។ ប៉ូលិសម៉ាឡេស៊ីក៏បានចាប់ផ្តើមស្រាវជ្រាវទៅលើអ្នកបើកបរ Zaharie Ahmad Shah ។
ការស្រាវជ្រាវនាពេលនេះរួមមានទស្សននយោបាយរបស់ Zaharie Ahmad Shah និងជំនឿសាសនា ក៏ដូចជាធ្លាប់បានទៅកាន់ប្រទេសណាខ្លះនៅលើពិភពលោក។ ក្រៅពីនេះនៅមានចំណង់ចំណូលចិត្តក៏ត្រូវបានស្វែងយល់ផងដែរ។ មិនត្រឹមតែអ្នកបើកបរប៉ុណ្ណោះទេ ក្រុមអាកាសយានិកទាំងអស់ត្រូវបានស្រាវជ្រាវដូចគ្នា។
ក្នុងពេលនេះសារព័ត៌មាន Daily Mail របស់អង់គ្លេសបានរកឃើញថា អ្នកបើកបរយន្តហោះគឺជាអ្នកគាំទ្រយ៉ាងខ្លាំងដល់មេដឹកនាំបក្សប្រឆាំង នៅម៉ាឡេស៊ី គឺលោក Datuk Seri Anwar Ibrahim ។ នៅមុនពេលយន្តហោះដែលបាត់ខ្លួនចាប់ផ្តើមហោះហើរប៉ុន្មានម៉ោង អាកាសយាននិក Zaharie បានទៅចូលរួមស្តាប់ការកាត់ទោសរបស់តុលាការទៅលើមេបក្ស Ibrahim ដោយតុលាការបានសម្រេចដាក់គុករយៈពេល៥ឆ្នាំ ។ ការសម្រេចរបស់តុលាការធ្វើឲ្យអាកាសយានិកបង្ហាញការខកចិត្តយ៉ាង ខ្លាំង។ ចំណុចទាំងនោះហើយបានគេដាក់សំនួរសួរថា ការប្លន់យន្តហោះនោះជាសកម្មភាពសងសឹករបស់អ្នកបើកបរយន្តហោះទៅលើ រដ្ឋាភិបាលម៉ាឡេស៊ីឬ?៕
_______________
ប្រភពពីនគរវត្
