ផ្ទុះហ្គាស​ក្នុង ​ភោជនីយដ្ឋាន​នៅចិន របួស ១១នាក់

3/28/2014 0 Comments A+ a-

ប៉េកំាង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់ បានរងរបួស ក្រោយហេតុការណ៍ផ្ទុះធុងហ្គាស ដែលបានកើតឡើងនៅក្នុង ភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅសង្កាត់តុងស៊ូ ភាគខាងកើត ទីក្រុងប៉េកំាង កាលពីព្រឹកថ្ងៃសុក្រនេះ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់ប៉ូលីសចិនថា ការផ្ទុះនោះ បានកើតឡើងកាលពីវេលាម៉ោង ៧៖២០នាទីព្រឹក បណ្តាលឲ្យមនុស្សចំនួន ១១នាក់រងរបួស ក្នុងនោះមានទំាងអ្នកនៅខាងក្នុងអគារនៃភោជនីយដ្ឋាន និងអ្នកដែលដើរតាមផ្លូវនោះ។
នៅក្នុងឧប្បត្ដិហេតុនោះ ក៏បានបណ្តាលឲ្យជនរងគ្រោះ ២នាក់រងរបួសធ្ងន់ផងដែរ ចំណែកមន្រ្តីប៉ូលីសចិន ក៏កំពុងបើកការស៊ើបអង្កេតនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាផ្ទុះហ្គាសនេះ៕