ស្ថាបនិកស៊ីខៅឌូ អំពាវនាវឲ្យកម្មករជ្រើសរើសមេដឹកនាំថ្មី តែលោក អាត់ ធន់ ចាត់ទុកទង្វើនេះ ការបរិហាកេរ្ដិ៍
ភ្នំពេញ៖ រឿងរ៉ាវក្ដីក្ដាំរបស់
សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C.CAWDU)
ត្រូវបានគាស់កកាយនៅក្នុង សន្និសីទសារព័ត៌មាននាព្រឹក ថ្ងៃទី២៨ ខែមីនា
ឆ្នាំ២០១៤ នាភោជនីយដ្ឋានបៃតង ដឹកនាំដោយ លោក អ៊ុំ វិសាល ជាមន្ត្រីគោលនយោបាយ
និងច្បាប់ហើយជាស្ថាបនិក C.CAWDU ជាមួយនឹងការអំពាវនាវឲ្យលោក អាត់ ធន់
ដែលជាប្រធាន C.CAWDU ចុះចេញពីតួនាទី និងបានជំរុញឲ្យកម្មករជ្រើសរើសមេដឹកថ្មី
ក្រោមហេតុផលថា លោក អាត់ ធន់ បានជាប់ពាក់ព័ន្ធ និងការកិបកេងលុយជិត
៩ម៉ឺនដុល្លារ។
លោក អ៊ុំ វិសាល ដែលអះអាងថាខ្លួនជនរងគ្រោះ ដោយការបណ្ដេញចេញរបស់លោក អាត់ ធន់ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ថា លោកនឹងថែរក្សា C.CAWDU មិនឲ្យមានការពុះចែកជាពីរ ដោយលោកគ្រាន់តែស្នើទៅលោក អាត់ ធន់ ឱ្យចាកចេញ និងចុះចេញពីតំណែង ហើយឲ្យកម្មករជ្រើសរើសមេដឹកនាំថ្មី ក្នុងចំណោមស្ថានិករបស់ C.CAWDU។
លោកថា "យើងដែលមានវត្តមាននៅទីនេះ នឹងការពារ C.CAWDU ឲ្យដល់ទីបញ្ចប់មិន ឲ្យមានការពុះចែកជាពីរដាច់ខាត ហើយទិសដៅរបស់យើង សូមឲ្យគាត់ចាកចេញ (អាត់ ធន់) ប្រសិនបើមិនចាកចេញ ទុកឲ្យច្បាប់ជាអ្នកចាត់ការ ព្រោះបណ្ដឹងប្ដឹងលោក អាត់ ធន់ កំពុងស្ថិតក្នុងដៃតុលាការរួចហើយ"។
លោក អ៊ុំ វិសាល បញ្ជាក់ថា បណ្ដឹងប្រឆាំងលោក អាត់ ធន់ មានចំនួនបី នៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងដោយកម្មករចំនួន ២៩នាក់ ពីបទរំលោភលើសេចក្ដីទុកចិត្ត ពាក់ព័ន្ធនិងលុយចំនួន ៩ម៉ឺនដុល្លារ របស់កម្មករអ៊ីហ្គាមេន។ ហើយក្នុងនោះ តុលាការបានកោះហៅដើម បណ្ដឹងធ្វើការសាកសួររួចរាល់ហើយ។ សម្រាប់ចុងចម្លើយ (អាត់ ធន់ និងបក្ខពួកពីរនាក់ទៀត) តុលាការនឹងកោះហៅជាលើកទី២ នៅថ្ងៃទី២ ខែមេសា។
សូមបញ្ជាក់ថា លោក អាត់ ធន់ ជាប្រធាន C.CAWDU និងគូកនពីរនាក់ទៀតរួមមាន គង់ អាទិត្យ និងលោក ឯក សុភក្ដី ជាថ្នាក់ដឹកនាំ C.CAWDU ត្រូវបាន លោក អ៊ុំ វិសាល ចោទប្រកាន់ និងរកឃើញប្រព្រឹត្តអំពើពុករលួយ កិបកេងលុយកម្មករនៃរោងចក្រ អ៊ីហ្គាមេន រាប់ម៉ឺនដុល្លារ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃដដែលនេះ លោក អាត់ ធន់ បានចាត់ទុកសម្មភាពរបស់លោក អ៊ុំ វិសាល និងបក្ខពួក ជាការបរិហាកេរ្ដិ៍ ក្នុងន័យចង់បំបែកបំបាក់ C.CAWDU តាំងពីមុនឆ្នាំ២០១៣ មកម្ល៉េះ។
លោកបន្តថា "ចំពោះលុយនៅរោងចក្រអ៊ីហ្គាមេននោះ ជាការបរិហាកេ្ដរិ៍សុទ្ធសាធ ដោយលោក វិសាល គាត់បានជំរុញឲ្យកម្មកររោងចក្រប្ដឹងមកលើខ្ញុំ ហើយការបញ្ឈប់លោក អ៊ុំ វិសាល គឺខាងអង្គភាពបានសម្រេចធ្វើការបញ្ឈប់ពួកគាត់ ដោយគាត់ចង់បំបែក C.CAWDU ជាពីរ"៕