លេច​ចេញ​រូបរាង​ Galaxy Tab4 7.0

3/28/2014 0 Comments A+ a-

ពេល​នេះ​​ពិត​ណាស់​ថា​ក្រុមហ៊ុន​ Samsung កំពុង​តែ​ធ្វើ​ការងារ​លើគម្រោង​ផលិត​កុំព្យូទ័របន្ទះស្ដើង​ជំនាន់​ទី៤​របស់​ ខ្លួន​គឺ Galaxy Tab4 នេះ​បើ​យោង​តាម​ប្រភព​ពី UnwiredView ។ ប្រភព​ខាង​លើ​ក៏​បាន​បង្ហាញពី​រូបភាព​ Galaxy Tab4 7.0 ដែល​ទទួល​ពី​ @evleaks ផង​ដែរ  ហើយ​ប្រភព​ដដែល​បាន​អះអាង​ថា​ Galaxy Tab4 នឹង​មាន​​បីជម្រើស​គឺ Galaxy Tab4 មាន​អេក្រង់ទំហំ 7-inch, 8-inch និង Galaxy Tab4 ដែល​មាន​អេក្រង់ទំហំ 10.1-inch ។ សូម​បញ្ជាក់ដែរ​ថា​ Galaxy Tab4 ទាំង​បី​ម៉ូដែល​នឹង​អាច​​ហៅ​ទូរស័ព្ទ​បាន​ (can make a phone call) ។
Samsung-Galaxy-Tab-4-7.0-leaked-press-render-2
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេសរបស់​​ Galaxy Tab4 ទាំង​បី​ ដែល​បាន​លេចចេញនា​ពេល​កន្លង​មក​មាន​ដូច​ខាងក្រោម៖
Galaxy Tab 4 7.0
  • អេក្រង់ទំហំ 7-inch
  • កម្រិតភាពច្បាស់ 1,280 × 800pixel
  • CPU 1.2 GHz quad-core
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 8 GB (អាច​បន្ថែម​ microSD card)
  • កាមេរ៉ាមុខទំហំ 1.3 MP និង​កាមេរ៉ាក្រោយទំហំ 3 MP
  • មាន​បំពាក់ដោយ Wi-Fi, Bluetooth 4.0, GPS,.
  • ថាមពលថ្ម 4,450 mAh
  • ដំណើរការ​ដោយ​ Android 4.4 KitKat
  • មាន​ពីរ​ម៉ូដែល​គឺ​ Wi-Fi-only និង​ម៉ូដែល​ប្រើស៊ីម (HSPA 3G)
Galaxy Tab 4 8.0.
  •   អេក្រង់ទំហំ​ 8-inch
  • កម្រិតភាពច្បាស់ 1,280​ × 800 pixels
  • CPU 1.2 GHz quad-core
  • RAM 1 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 16 GB (អាច​បន្ថែម​ microSD card)
  • កាមេរ៉ាមុខទំហំ 1.3 MP និង​កាមេរ៉ាក្រោយទំហំ​ 3 MP
  • មាន​បំពាក់​ដោយ Wi-Fi, Bluetooth, GPS,.
  • ថាមពលថ្ម 6,800 mAh
  • ដំណើរការ​ដោយ​ Android 4.4 KitKat
  • មាន​បី​ជម្រើស​គឺ ម៉ូដែល Wi-Fi-only, 3G, និង LTE ហើយ​ម៉ូដែល LTE នឹង​មាន​ RAM ទំហំ 1.5 GB
Galaxy Tab 4 10.1.
  • អេក្រង់ទំហំ 10.1-inch
  • កម្រិភាពច្បាស់ 1,280 × 800 pixels
  • CPU 1.2 GHz quad-core
  • RAM 1.5 GB
  • អង្គផ្ទុកទិន្នន័យ​ជាប់ម៉ាស៊ីនទំហំ 16 GB (អាច​បន្ថែម​ microSD card)
  • កាមេរ៉ា​មុខទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ​ 8 MP
  • មាន​បំពាក់ដោយ Wi-Fi, Bluetooth, GPS,.
  • ថាមពលថ្ម 6,800 mAh
  • ដំណើរការ​ដោយ​ Android 4.4 KitKat
  • មាន​បី​ជម្រើស​ដែរ​គឺ ម៉ូដែល​​ប្រើ Wi-Fi, 3G និង 4G LTE
បើ​ទោះ​បី​ជា​ក្រុមហ៊ុន​ Samsung មិន​ទាន់​បញ្ជាក់​ពី​កាល​បរិច្ឆេទ​បញ្ចេ​ញ​កុំព្យូទ័របន្ទះស្ដើ់ង​ស៊េរី Galaxy Tab4 ទាំង​បី​ម៉ូដែល​ ក៏​ដោយ​ក៏​​ប្រភព​ខា​ងលើ​រំពឹង​ថា​​មិន​យូរ​ទេ​កុំព្យូទ័របន្ទះស្ដើង​ទាំង​ បី​នឹង​ត្រូវ​បង្ហាញ​ជា​ផ្លូវការ​ដោយ​ Samsung  ។ ដូច្នេះ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
Samsung-Galaxy-Tab-4-7.0-leaked-press-render-1