មនុស្សជាង ១០ នាក់ ត្រូវចាប់ខ្លួន ក្រោយពីបាញ់របួស មន្រ្តីអាវុធហត្ថម្នាក់ ខណៈដែលប្រតិបត្តិការ បង្ក្រាបរាប់ម៉ោង
-ម្ចាស់ផ្ទះសំណាក់ ជានាយករង សាលាអាវុធហត្ថ នៅកំបូល
ភ្នំពេញ ៖ មន្រ្តីអាវុធហត្ថ រាជធានីភ្នំពេញ បាននិយាយថា មនុស្ស ១៤ នាក់ ត្រូវបានចាប់ខ្លួន ក្នុងផ្ទះ សំណាក់ ម៉េងមានជ័យ ផ្ទះលេខ 161 ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៤ បន្ទាប់ពីជនសង្ស័យទាំងនេះ អាចពាក់ព័ន្ធមុខសញ្ញា លួច ប្លន់ និង គ្រឿងញៀន ។
ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងប្រតិបត្តិការរបស់កម្លាំង អាវុធហត្ថ និងកម្លាំងនគរបាលនោះ មានមន្រ្តីអាវុធហត្ថ ក្រុងភ្នំពេញម្នាក់ រងរបួស បន្ទាប់ពីមានការបាញ់ តដៃជាមួយកម្លាំងសមត្ថកិច្ច ខណៈដែលចុះប្រតិបត្តិការបង្រ្កាបតាំងពី ម៉ោង៥ព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៤ ។
ជនសង្ស័យ ប្រុស-ស្រី១៤នាក់ និងម៉ូតូដែលជាវត្ថុតាង ត្រូវបាន រឹបអូស និងចាប់ខ្លួនបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ក្រុងភ្នំពេញ ដើម្បីសាកសួរ និងចាត់ ការតាមច្បាប់ ។
ក្រោយពីចាប់ មនុស្សទាំងនេះ សមត្ថកិច្ចបានប្រាប់ថា នៅម៉ោង១រំលងអាធ្រាត្រ មន្រ្តីនគរបាល ព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃឯណោះវិញ ក៏បានដកហូត អាវុធខ្លីមួយដើម នៅក្នុងខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធ ករណីប្លន់ នៅព្រែកអញ្ចាញផងដែរ ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ផ្ទះសំណាក់ជា នាយករងសាលាអាវុធហត្ថ នៅបន្ទាយអាវុធ កំបូល៕ source: Dap news