ទីបំផុតអ្នកដែល ខំការពារដីរដ្ឋ ត្រូវបានដកចេញ ពីដំណែងយ៉ាង អយុត្តិធម៌បំផុត
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤
នៅសាលប្រជុំ សាលាខេត្តព្រះសីហនុ មានរៀបចំពិធីផ្លាស់ប្តូរ តំណែងប្រធានមន្ទីរ
រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តព្រះ សីហនុ។
ពិធីផ្លាស់ប្តូរស្ថិតក្រោមអធិបតីភាព លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ តំណាងលោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ។ ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនំា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំសាលាខេត្ត និងមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ ចំណុះសាលាខេត្តព្រះសីហនុ ជាច្រើននាក់ទៀត។
សេចក្តីរាយការណ៍បានបន្តថា ក្នុងពិធីនេះ លោក ហ៊ុន ភី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានតែងតំាង ជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក សូ សុខ អតីតប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ ដែលបានផ្លាស់ ទៅកាន់តំណែងជាអនុប្រធាន នាយកដ្ឋាន នៃអគ្គនាយកដ្ឋាន សំណង់។
មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្ត បានលួចខ្សឹបខ្សៀវគ្នាថា ការតែងតាំងប្រធានមន្ទីរថ្មីនេះ ក៏ព្រោះតែ ប្រធានមន្ទីរចាស់ ហ៊ានជំទាស់ និងមិនព្រមអនុវត្ត តាមបញ្ជារបស់លោកអភិបាលខេត្ត ឲ្យចុះហត្ថលេខាលើ ឯកសារ កាន់កាប់ដីរដ្ឋនានាជាច្រើន ដែលលោកអភិបាលខេត្ត បានធ្វើលិខិតបោកនាយករដ្ឋមន្រ្តី ឲ្យចេញ សជណ (សេចក្តីជូនដំណឹង) កាត់ដីរដ្ឋមកឲ្យប្រជាពលរដ្ឋ តែធាតុពិតដីរដ្ឋភាគច្រើនទាំងនោះ មានប្រជាពលរដ្ឋដែល ជាម្ចាស់ ដីពិតប្រាកដតិចតួចបំផុត ហើយដែលអ្នកកាន់កាប់ថ្មី ភាគច្រើនជាអ្នកមានអំណាច និងមានប្រាក់។
ជាពិសេសចំណុចដែលរស៊ើបបំផុតនោះ គឺដីបឹងព្រែកទប់ ដែលជាប្រភពទឹកស្អាតតែមួយគត់សំរាប់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រើប្រាស់ គឺមានម្ចាស់ពិតប្រាកដ ជាមន្រ្តីរាជការ រដ្ឋាករទឹកប្រមាណជា៥១គ្រួសារ ប៉ុណ្ណោះ ប៉ុន្តែ នៅពេលនេះត្រូវបានអ្នកមាន អំណាចប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធក្លែងបន្លំបង្កើន ចំនួនរហូតដល់ជាង ២៣០ គ្រួសារ ដែលនេះជាហេតុធ្វើឲ្យលោកប្រធានមន្ទីរចាស់ មិនអាចចុះហត្ថលេខា លើឯកសារប្លង់ដីទាំងនេះ។
ជាងនេះទៅទៀត នៅមានដី១កន្លែងទៀត គឺដីឆ្នេរសមុទ្រសណ្ឋាគារឯករាជ្យ ដែលគេដឹង គ្រប់ៗគ្នាថា ជាដី ចំណីរឆ្នេរសមុទ្ររបស់រដ្ឋ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ ប៉ុន្តែត្រូវបានលោកស្រី ស៊ាន ឈុនហេង ភរិយាលោក អភិបាលខេត្ត ស្បោង សារ៉ាត (អភិបាលខេត្ត) រត់ការសុំច្បាប់វិនិយោគពីរាជរដ្ឋាភិបាលចំនួន១ហិចតាជាង ប៉ុន្តែ បន្ទាប់ពីទទួល (សជណ) របស់រាជ រដ្ឋាភិបាលរួចមក គេឃើញក្រុមកម្មករសំណង់ បានមកធ្វើរបងព័ទ្ធដីឆ្នេរ សមុទ្រនោះ មានរហូតដល់ទៅជាង២ហិចតាឯណោះ ដែលនេះគេសង្ស័យថា ជាមូលហេតុដែល ធ្វើឲ្យលោក ប្រធានមន្ទីរចាស់ មិនអាចចុះហត្ថលេខាលើឯកសារប្លង់ដីនោះ ព្រោះខុសទៅនឹង(សណជ) របស់រាជរដ្ឋាភិបាល ដែលបានប្រគល់ដីឲ្យតែជាង១ហិចតាប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហាដីឆ្នេរសមុទ្រសណ្ឋាគារឯករាជ្យនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង ភាគីទាក់ទិន សុំការបំភ្លឺបាននៅឡើយទេ ដើម្បីបញ្ជាក់ការពិតនោះ។
បញ្ហាផ្លាស់ប្តូរប្រធានមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤នេះ នៅមានមតិ មួយចំនួន ក៏បានលើកឡើងផងដែរថា លោក សូ សុខ ដែលបានផ្លាស់ចេញនោះ ក៏ស្រួលម៉្យាងដែរ ដើម្បីជៀសវាង រាល់ការស៊ើបអង្កេតនានានៅពេលក្រោយ ៕ប្រភព ពី ដើមអម្ពិល