រថយន្ដ ដឹកសំរាម ស៊ីនទ្រី បុករះអ្នកបើកម៉ូតូ និងរថយន្ដ ៣គ្រឿង របួសស្ដ្រី ម្នាក់

3/28/2014 0 Comments A+ a-

ភ្នំពេញ ៖ រថយន្ដដឹកសំរាម របស់ក្រុម ហ៊ុនស៊ីនទ្រី បានបង្កគ្រោះថ្នាក់ចរាចរណ៍បុក រះអ្នកបើកម៉ូតូ និងរថយន្ដ ៣គ្រឿង បណ្ដាលឱ្យស្ដ្រីម្នាក់ ជិះម៉ូតូរងរបួសយ៉ាង ធ្ងន់ធ្ងរ ជាពិសេសត្រូវត្រង់ជើងទាំងពីរ ដោយសារកង់រថយន្ដកិន រីឯម៉ូតូខូចខាត ទាំងស្រុង ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយរថយន្ដដឹកសំរាម របស់ក្រុមហ៊ុនស៊ីន ទ្រីខាងលើនេះ បានកើតឡើងកាលពីវេលា ម៉ោងប្រមាណ ១ និង៣០នាទីរសៀល ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៤ ស្ថិតនៅលើកំ ណាត់ផ្លូវលេខ ២៧១ ទល់មុខមជ្ឈមណ្ឌល ហាត់ប្រាណ ភ្នំពេញ ស្ពតក្លឹប ក្នុងខណ្ឌចំការ មន ។
សាក្សីម្នាក់បាននិយាយថា មុនពេល កើតហេតុ រថយន្ដបង្កបានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ២៧១ ក្នុងទិសដៅពី មន្ទីរពេទ្យរុស្ស៊ីទៅចំណុចក្បាលថ្នល់ លុះ ពេលមកដល់មជ្ឈមណ្ឌលហាត់ប្រាណ ភ្នំពេញ ស្ពតក្លឹប បានជ្រុលចង្កូតទៅបុកស្ដ្រី ម្នាក់កំពុងជិះម៉ូតូវីវ៉ា ១គ្រឿង ពណ៌ខ្មៅតែ ម្នាក់ឯង បណ្ដាលឱ្យដួល រួចហើយ រថយន្ដ កិនអូសម៉ូតូ និងកិនលើជើងទាំងពីររបស់ ស្ដ្រីរងគ្រោះ រងរបួសយ៉ាងធ្ងន់ធ្ងរ ។
សាក្សី រូបនេះ បាននិយាយទៀតថា ក្រោយពីបុក ស្ដ្រីរងគ្រោះរួចហើយ រថយន្ដបង្កមិនបាន ឈប់នោះទេ ប្រុងបើករត់ក៏រ៉េចង្កូតទៅបុក បុរសម្នាក់ទៀត កំពុងជិះម៉ូតូ ស្មាស់ពណ៌ខ្មៅ ហើយបន្ដទៅកៀររថយន្ដតួរីស ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខភ្នំពេញ ២ភ-៤៣០៤ ក្នុងទិសដៅស្របគ្នា បណ្ដាលឱ្យរង ការខូចខាតរថយន្ដ មួយចំហៀង ។ ក្រោយពីបង្ក គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មួយសន្ទុះ ក្រោយមក គេបានឃើញកម្លាំងសមត្ថកិច្ច មូលដ្ឋាន ចុះទៅជួយអន្ដរាគមន៍ដោយឃាត់ ខ្លួនអ្នកបើករថយន្ដ ដែលប្រុងរត់គេចទៅ សួរនាំបន្ដទៀតនៅប៉ុស្ដិ៍ ដើម្បីចាត់ការតាម ផ្លូវច្បាប់ ។ ដោយឡែកស្ដ្រីរងគ្រោះពុំមាន នរណាម្នាក់ស្គាល់ពីអត្ដ សញ្ញាណ នោះឡើយ ប៉ុន្ដែ មានអាយុជាង ៤០ឆ្នាំ ហើយត្រូវបាន ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះជួយ ហៅរថយន្ដសង្គ្រោះបន្ទាន់ជួយដឹកទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នក បើករថយន្ដឈ្មោះ ឃាង រុន អាយុ ៣៦ឆ្នាំ រស់នៅតាមផ្លូវចំការដូង ក្នុងខណ្ឌដង្កោ ។ បច្ចុប្បន្នរថយន្ដបង្ក ព្រមទាំងម៉ូតូជនរង គ្រោះទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយបន្ដទៀត ៕