បុរសម្នាក់ បើករថយន្ត ហាយឡែនឌ័រ បុករះម៉ូតូ ៤គ្រឿង កង់៣គ្រឿង ស្លាប់ម្នាក់ រួចមាននគរបាលម្នាក់ ចេញមុខដកកាំភ្លើងបាញ់គំរាម ដើម្បីរំដោះអ្នកបើកបរ រថយន្តបង្ក
ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ ករណីគ្រោះ ថ្នាក់ចរាចរណ៏ រវាងរថយន្ត និងម៉ូតូ
កាលពីវេលាម៉ោង ១៦និង៣០នាទីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ នៅបណ្តោយផ្លូវលេខ២០អា
ត្រង់ចំណុចសាលាបឋមសិក្សាទៀន ស្ថិតក្នុង ភូមិក្រាំង ក្រូច សង្កាត់ទៀន
ខណ្ឌដង្កោរាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សម្នាក់ ស្លាប់នៅមន្ទីរពេទ្យ
និងបង្កឲ្យខូចខាត ម៉ូតូ៤គ្រឿង កង់៣គ្រឿងផងដែរ។
សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ស្រី្តរងគ្រោះឈ្មោះ ម៉ៃ ថាច អាយុ៦២ឆ្នាំ មានមុខ របរគ្រូពេទ្យ នៅមណ្ឌលសុខភាពរលួស និងមានទីលំនៅ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានី ភ្នំពេញ(ស្លាប់) ។ ជនរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅសេរី២០០៥ ពាក់ស្លាក លេខ កណ្តាល 1A-5572 ធ្វើដំណើរពីជើងទៅត្បូង ក្នុងគោលបំណង ទៅចាក់ថ្នាំឲ្យអ្នកភូមិ ។ ប្រភពដដែលបន្តថា ខណៈដែលជនរងគ្រោះ កំពុងឆ្លងថ្នល់ពីជើង ទៅត្បូងជិតផុត ក៏ស្រាប់តែមាន រថយន្ត មួយគ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ស្ក គ្មានស្លាកលេខ បើកបរដោយឈ្មោះ សាន សន ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរជាកសិករ និងមានទីលំនៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិច ទៅកើតមកដល់ចំណុច កើតហេតុខាងលើ ក៏បុកម៉ូតូស្ត្រីរងគ្រោះ ហើយរថយន្ត បង្កហេតុនោះបន្តទៅ បុកចំនួន៣គ្រឿងថែមទៀត នឹងកងចំនួន៣គ្រឿង ដែលចតទុក នៅក្នុងហាងកាហ្វេ (គ្មានអ្នករបួសទេ) បណ្តាលឲ្យខូចខាតទាំងស្រុង។ ចំណែកស្ត្រីរងគ្រោះនោះវិញ ក្រោយកើតហេតុ រថយន្តសង្គ្រោះក៏បានមកដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៊ី តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុ បានឃាត់ខ្លួនអ្នកបើកបរ និងនាំខ្លួនទាំងរថយន្ត មកអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ក៏ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានបុរសម្នាក់ ជាមន្ត្រីនគរបាលក្រុង បានអន្តរាគមន៏ ក្នុងគោលបំណង បើក រថយន្តរត់ និងមានអាវុធខ្លី១ដើម ពេលនោះកម្លាំង អន្តរាគមន៏ បានដេញស្ទាក់ចាប់បាន នៅសង្កាត់ ព្រែកកំពឹស ហើយនាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌដង្កោ។
គួរបញ្ជាក់ថា បច្ចុប្បន្នទាំងអ្នកបើកបរ និងរថយន្តបង្ក ត្រូវបានប្រគល់ឲ្យការិយា ល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រក្សាទុកនិងដោះស្រាយទៅ តាមនិតិវិធីច្បាប់ ៕