តូចចិត្ត​ស្រលាញ់​គេ​មិនបាន​ សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន

3/28/2014 0 Comments A+ a-


jump waterរាជធានី ​ភ្នំពេញ​៖ ហេតុ​ការ​ភ្ងា​ក់​ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​13​និង​ 00​នាទី​ថ្ងៃទី​27 ខែ​មិនា​ឆ្នាំ​2014 នៅ​ចំណុច​លើ​ស្ពាន​លី​យ៉ុង​ផាត់​(​ស្ពាន​ព្រែក​ព្នៅ​)​ត្រើយ​ខាងលិច ស្ថិតក្នុង​សង្កាត់​ស្វាយប៉ាក់ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​យុវជន​ម្នាក់​បាន​លោត​ពីលើ​ស្ពាន​បំរុង​និង​សម្លាប់ខ្លួន​។ យុវជន​ដែល​បានសម្រេច​ចិត្ត​លោតទឹក​សម្លាប់ខ្លួន​នោះ​ឈ្មោះ ភី សាវុធ ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅក្នុង​ក្រុមទី​5 ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។
បើតាម​សាក្សី​ដែល​ឃើញ​ហេតុ​ការ​នេះ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​យុវជន​រូបនេះ​បាន​ដើរ​ឆ្លងស្ពាន​ពី​លិចទៅ​កើត​លុះដល់ ​ពាក់កណ្ដាល​ស្ពាន​ស្រាប់តែ​យុវជន​រូបនេះ​បាន​លោត​ពីលើ​ស្ពាន​ដើម្បី​ សម្លាប់ខ្លួន​ពេលដែល​យុវជន​រូបនោះ​ធ្លាក់​មកដល់​ក្នុង​ទឹក​គាប់​ជួន​ពេលនោះ​ មាន​ទូក​អ្នកនេសាទ​ជនជាតិ​អ៊ុ​ស្លាម​ជាច្រើន​កំពុងតែ​នេសាទ​ត្រី​បានឃើញ​ យុវជន​រូបនោះ​លោតទឹក​សម្លាប់ខ្លួន​ក៍​នាំគ្នា​ជួយ​ស្រង​យកមក​លើគោក​បាន​ ទាន់ពេលវេលា​ហើយក៍រ​ត់ទៅ​រាយការណ៍​ប្រាប់​សម​ត្ត​កិច្ច​ដែល​កំពុង​យាម​ នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់​នោះ​អោយមក​ជួយ​។ ពេលដែល​សម​ត្ត​កិច្ច​មកដល់​ក៍បាន​ហៅ​រថយន្ត​សា​ម៉ុ​យម​ន្ទី​ពេទ្យ​បង្អែក​ ព្រែក​ព្នៅ​ដឹក​យកទៅ​សង្គ្រោះ​ដោយ​អាកា​រះ​របស់​យុវជន​រូបនោះ​មាន​អាកា​រះ​ ធ្ងន់ធ្ងរ​ហើយ​ចេះតែ​ស្រែក​ឈឺទ្រូង​ខ្លាំងពេក​ទើប​រថយន្ត​សា​ម៉ុ​យ​បាន​ដឹក​ យុវជន​រូបនោះ​ទៅកាន់​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​វិញ​។
បើតាម​ស្ត្រី​ម្នាក់​ឈ្មោះ ភី សុឃឿន ហៅ​ច្រឹប ភេទ​ស្រី អាយុ​36​ឆ្នាំ​ត្រូវជា​បងស្រី​បានអោយដឹងថា​៖ គាត់​ក៍​ពុំ​ដឹង​មូលហេតុ​អី​បានជា​ប្អូនប្រុស​របស់គាត់​គិត​ខ្លី​យ៉ាង​ ដូច្នេះ​ទេ​គឺ​មុនពេល​កើតហេតុ​ប្អូនប្រុស​របស់គាត់​បាន​អង្គុយ​ហូបបាយ​ ជុំគ្នា​ពេលដែល​ហូបបាយ​ហើយ​ស្រាប់តែ​បាត់​គេ​រហូត​គាត់​ក៍​ពុំបាន​សង្ស័យ​ អ្វីដែល​ព្រោះ​អី​នេះ​គឺជា​ទម្លាប់​ប្អូនប្រុស​របស់គាត់​ហើយ​មិនដែល​នៅផ្ទះ​ បាន​មួយ​ម៉ោង​ឡើយ​ហើយក៍​ពុំ​រក​ការងារ​អ្វី​ធ្វើ​ដែល​គឺ​គេ​ដើរលេង​បាត់ៗ​ពី ​ផ្ទះ​ភាគច្រើន​គេ​តែងតែ​ទៅលេង​បាល់ទះ​នៅក្រោម​ស្ពាន​លី​យ៉ុង​ផាត់​ហើយ​ អង្គុយ​ផឹក​កាហ្វេ​នៅក្បែរ​ស្ពាន​នោះគេ​ធ្លាប់​ប្រាប់​គាត់​ថា គេ​ស្រលាញ់​នារី​ម្នាក់​ប៉ុន្តែ​នារី​នោះ​អត់​ស្រលាញ់​រូបគេ​ទេ​ដោយសារ​ រូបគេ​គ្មាន​ការងារ​ធើ្វ​។
ស្ត្រី​រូបនោះ​បាន​បន្តថា គាត់​មានការ​ប្លែក​ចំពោះ​ប្អូនប្រុស​របស់គាត់​រយះពេល​2​ទៅ​3​ថ្ងៃ​ កន្លងមកនេះ​ពុំ​សូវ​និយាយស្ដី​អ្វី​នោះទេ​ដូចជា​មនុស្ស​ខូចចិត្ត​អញ្ចឹង​ គាត់​សង្ស័យថា មូល​ហេតុដែល​ប្អូនប្រុស​គាត់​គិត​ខ្លី​សម្រេចចិត្ត​លោតទឹក​សម្លាប់ខ្លួន​នោះ ​គឺ​ដោយសារតែ​ស្រលាញ់​គេ​ហើយ​ត្រូវគេ​បដិសេធន៍​នោះ​ក៍​មិនដឹង​៕ ដោយ ជួប ស្រី​ដា​
27c827c9
______________________
ប្រភពពីវាលឥន្ទ្រិយ