បាត់​លុយ​បញ្ញើ​រាប់​សិប​លាន​ រៀល​ក្នុង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ​ប្រា​សាក់​នៅ​ខេត្ដព្រះវិហារ​

3/28/2014 0 Comments A+ a-


brasak​ ខេត្ដព្រះវិហារ​ ៖​ គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ស្រុក​គូលែន​និង​ ស្រុក​រវៀង​ ខេត្ដព្រះវិហារ​បាន​កើត​មាន​ បញ្ហា​បាត់ប្រាក់​ច្រើន​រយ​លាន​រៀល​ អំឡុង​ខែមីនា​ ឆ្នាំ​២០១៤​ ហើយ​ព្យា​យាម​លាក់​បិទ​បាំង​ព័ត៌មាន​យ៉ាង​ជិត​មិន​ឱ្យ​មហាជន​ដឹង​ឮ​ ប៉ុន្ដែ​រឿងអាស្រូវ​ទាំង​ នេះ​ត្រូវ​បាន​អតិថិជន​ប្រា​សាក់​បើក​កកាយ​ប្រាប់​អ្នក​សារព័ត៌មាន​បានដឹង​ អស់​ទៅ​ហើយ​ ។​
​រឿងអាស្រូវ​នៅ​មីក្រូហិរញ្ញវត្ថុ​ប្រា​ សាក់​ខេត្ដព្រះវិហារ​ មាន​២​ករណី​គឺ​ករណី​ ទី​១​កើត​ទ្បើ​ង​នៅ​ស្រុក​គូលែន​ ។​ តាម​ ប្រភព​ព័ត៌មាន​ពី​នគរបាល​ជំនាញ​បាន​ ឱ្យ​ដឹង​ថា​ បុគ្គលិក​ប្រា​សាក់​ប្រចាំ​ស្រុក​ គូលែន​បាន​លួច​យក​លុយ​បញ្ញើ​របស់​ អតិថិជន​ចំនួន​៦៥​លាន​រៀល​ កាលពី​ ដើម​ ខែមីនា​ ឆ្នាំ​២០១៤​នេះ​ ។
​ប្រធាន​សាខា​ប្រា​សាក់​ថ្មី​ប្រចាំ​ស្រុក​គូលែន​ដែល​មាន​ទីតាំង​ស្ថិត​ នៅ​ភូមិ​ គូលែន​ត្បូង​ ឃុំ​គូលែន​ត្បូង​ ស្រុក​គូលែន​ បានឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា​ ពិតជា​ មាន​ករណី​នេះ​កើត​ទ្បើ​ង​ប្រាកដ​មែន​ ដោយ​លោក​បានដឹង​ខ្លះ​ថា​ ឈ្មោះ​ គឹ​ម​ សាន្ដ​ ប្រធាន​សាខា​ប្រា​សាក់​គូលែន​ ជា​ ជនជាប់សង្ស័យ​បាន​រត់គេច​ខ្លួន​រយៈ​ពេល​ជាង​២​សបា្ដហ៍​មក​ហើយ​ ។​ ឈ្មោះ​ គឹ​ម​ សាន្ដ​មាន​លំនៅ​ឋាន​បច្ចុប្បន្ន​ស្ថិត​ នៅ​ស្រុក​បារាយណ៍​ ខេត្ដកំពង់ធំ​មក​ធ្វើ​ ការ​នៅ​ស្រុក​គូលែន​ ខេត្ដព្រះវិហារ​ ។​
​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ គឹ​ម​ សាន្ដ​ បាន​លួច​ចាក់សោ​ទូ​យក​លុយ​បញ្ញើ​របស់​ អតិថិជន​ចំនួន​៦៥​លាន​រៀល​បាន​សម្រេច​ ពេល​អ្នក​កាន់​សោ​ទូ​ម្នាក់​ទៀត​មិន​បាន​មក​ធ្វើការ​ ។​ បន្ទាប់​ពី​ប្រមូល​លុយ​ក្នុង​ទូ​ រួច​ជនសង្ស័យ​បាន​ប្រើ​ល្បិច​ឱ្យ​លុយ​សន្ដិសុខ​ទៅ​ទិញ​ទំនិញ​នៅ​ខាងក្រៅ​ ហើយ​ ពេល​នោះ​ឈ្មោះ​គឹ​ម​ សាន្ដ​ បាន​ឆ្លៀត​ ឱកាស​រត់គេច​ខ្លួន​ចេញ​តែ​ម្ដង​ ។​
​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ ជនសង្ស័យ​ខាងលើ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ ច្បាប់​តាម​ពាក្យបណ្ដឹង​របស់​អង្គភាព​ ប្រា​សាក់​ប្រចាំ​ខេត្ដព្រះវិហារ​ ។​ ​រីឯ​ករណី​ទី​២​ជា​ករណី​កើត​ទ្បើ​ង​ថ្មីៗ​គឺ​ជនសង្ស័យ​ជាប់ចោទ​ពី​បទ​ក្បត់​ ទំនុកចិត្ដ​ដែល​ត្រូវ​បាន​អង្គភាព​ប្រា​សាក់​ប្រចាំ​ ខេត្ដព្រះវិហា​រដាក់​ពាក្យបណ្ដឹង​មក​ សមត្ថកិច្ច​នគរបាល​ខេត្ដ​ប្ដឹង​ពី​ជន​ សង្ស័យ​ថា​បាន​ក្លែង​លិខិត​លួច​លុយ​បញ្ញើ​អតិថិជន​អស់​ចំនួន​៣​លាន​៩​សែន​ រៀល​ និង​១៥០​ដុល្លារ​សហរដ្ឋអាមេរិក​។​
​លោក​ ទិ​ត្យ​ ហ៊ុន​ ប្រធាន​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ដព្រះវិហារ​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច​មក​ភ្លាមៗ​នោះ​លោក​បាន​សុំ​ដីកា​ពី​ តុលាការខេត្ដ​ ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់ទី​តាំង​សាខា​ ប្រា​សាក់​ប្រចាំ​ស្រុក​រវៀង​កាលពី​ថ្ងៃ​ ទី​២៥​មីនា​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​ ភ្លាមៗ​ពេល​ជនសង្ស័យ​មិន​បានដឹង​ខ្លួន​ ។​ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ តុលាការខេត្ដ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ ខែ​មីនា​ ឆ្នាំ​២០១៤​ ។​
​មន្ដ្រី​សាលាដំបូង​ខេត្ដ​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ អ៊ា​ន​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ ខេត្ដកំពង់ធំ​ ជាប់ចោទ​ពី​បទ​រំលោភ​លើ​ ទំនុកចិត្ដ​មាន​ស្ថាន​ទម្ងន់ទោស​តាម​ ក្រមព្រហ្មទណ្ឌ​មាត្រា​៣៩១​ ត្រូវ​ផ្ដន្ទា​ ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ដល់​៣​ឆ្នាំ​និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ១​លាន​ដល់​៦​ លាន​រៀល​ ។​ បន្ទាប់​ពី​លោក​ចៅក្រម​ ស៊ើបសួរ​ជនជាប់ចោទ​ខាងលើ​រួច​មក​ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០១៤​ លោក​ចៅក្រម​បាន​សម្រេច​ ចេញ​ដីកាឃុំខ្លួន​ជនជាប់ចោទ​ឈ្មោះ​ អ៊ា​ន​ រិ​ទ្ធី​ ដាក់​ពន្ធនាគារ​ខេត្ដ​បណ្ដោះ​ អាសន្ន​ ។​
​នៅ​ក្នុង​បរិវេណ​សាលាដំបូង​ខេត្ដ​គេ​ សង្កេត​ឃើញ​ឪពុក​ម្ដាយ​និង​បងស្រី​មក​ពី​ខេត្ដកំពង់ធំ​ជួយ​រត់ការ​ឱ្យ​ជន​ ជាប់​ចោទ​ផង​ដែរ​ ។​ បងស្រី​បង្កើត​របស់​ជន​ ជាប់ចោទ​ម្នាក់​បាន​និយាយ​ប្រាប់​មន្ដ្រី​តុលាការ​ថា​ រឿង​បាត់​លុយកាក់​ប៉ុណ្ណឹង​ មិន​គួរ​អង្គភាព​ប្រា​សាក់​ប្ដឹង​ប្អូនប្រុស​ របស់​គាត់​នោះ​ទេ​ ។​
​ពាក់ព័ន្ធ​រឿងអាស្រូវ​ទាំង​២​ករណី​នេះ​អ្នក​សារព័ត៌មាន​មិន​អាច​ទាក់ទង​ សុំ​ការ​បំភ្លឺ​ឱ្យ​បាន​ច្បាស់លាស់​ពី​អង្គភាព​ ប្រា​សាក់​ជាដើម​បណ្ដឹង​បាន​ទេ​ដោយ​ ស្រាវជ្រាវ​រក​លេខ​ទូរស័ព្ទ​អ្នក​ដើមបណ្ដឹង​ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បាន​ ។​
​គួរ​បញ្ជាក់​ថា​ សាខា​ស្ថាប័ន​មីក្រូ​ ហិរញ្ញវត្ថុ​ប្រា​សាក់​ប្រចាំ​ស្រុក​គូលែន​ បាន​ទទួល​រង​ផល​ប៉ះពាល់​អាក្រក់​ដោយ​សង្កេត​ឃើញ​ថា​ទិដ្ឋភាព​នៅ​ទីនោះ​មាន​ សភាព​ស្ងាត់ឈឹង​មិនឃើញ​មាន​អតិថិ​ជន​ណា​ម្នាក់​យក​លុយ​ទៅ​ផ្ញើ​និង​ខ្ចីបុល​ នោះ​ទេ​ ។​
​យ៉ាង​ហោច​ណាស់​ក៏​មាន​ករណី​បាត់​លុយ​បន្លំ​ឯកសារ​ផ្ដើម​ចេញ​ដោយ​ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​យក​ពី​ស្ថាប័ន​របស់​ខ្លួន​ ហើយ​ការ​បាត់បង់​ទ្រព្យសម្បត្ដិ​ក្រុមហ៊ុន​ ទាំងនេះ​គឺជា​បច្ច័យ​ដ៏​អាក្រក់​មួយ​ជះ​ឥទ្ធិ​ ពល​មក​ដល់​អតិថិជន​ដែល​ជា​ដៃគូ​របស់​ ខ្លួន​ ឃា្ល​ត​ឆ្ងាយ​ទំនុកចិត្ដ​លើ​ការ​ដាក់​ប្រាក់​បញ្ញើ​ បើ​ទោះជា​មានការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​យ៉ាងណា​ក៏​ដោយ​ ។​
​អាជីវករ​លក់​សាំង​នៅ​ក្រុង​ត្បែង​មាន​ជ័យ​ ខេត្ដសៀមរាប​បាន​លើក​ឡើង​ថា​ “​ខ្ញុំ​ភ័យ​លោះ​ព្រលឹង​ ពេល​ដែល​ឪពុកមា​ របស់ខ្ញុំ​និយាយ​ថា​គេ​ចាប់​មនុស្ស​ដាក់​ ពន្ធនាគារ​ពាក់ព័ន្ធ​លួច​ប្រាក់​និង​បន្លំ​ឯក​ សារ​យក​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ ខណៈ​ប្រាក់​របស់ខ្ញុំ​កន្លង​ទៅ​ មុន​នឹង​យក​ ទៅ​ឱ្យ​ថ្លៃ​ប្រេង​ភ័យ​ពេក​ក៏​សម្រេចចិត្ដ​ ផ្ញើ​នៅ​ប្រា​សាក់​ តែ​ដល់​ឮ​បែប​នេះ​ខ្ញុំ​ ប្រហែលជា​គ្មាន​ទំនុកចិត្ដ​ ព្រោះ​កា​រក​ លុយ​សព្វថ្ងៃ​លំបាក​ណាស់​ ដូច្នេះ​ខ្ញុំ​មិន​ ប្រាថ្នា​លំបាក​ផ្លូវចិត្ដ​តតាំង​ក្ដីក្ដាំ​តាម​ផ្លូវ​តុលាការ​ ប្រសិនបើ​បាត់​លុយ​នោះ​ ។​
​អាជីវករ​ដដែល​បន្ដ​ថា​ ឥឡូវ​សម្បូរ​ ម្ល៉េះ​ករណី​បុគ្គលិក​ធនាគារ​ចូល​ចិត្ដ​តែ​ ប្រើប្រាស់​រូបភាព​អំពើ​ទុច្ចរិត​លួច​លុយ​ និង​ប្រើប្រាស់​ឯកសារ​ក្លែង​បោក​ក្រុមហ៊ុន​ បែប​នេះ​?​ ពី​មុន​មាន​ករណី​ប្លន់​ ចាប់​ ជំរិត​ដែល​ជនឧក្រិដ្ឋ​ជា​បុគ្គលិក​ធនាគារ​  អេ​ស៊ី​លី​ដា​ សាខា​ស្រុក​ចម្ការលើ​ខេត្ដ​  កំពង់ចាម​ ប្លន់​ទីតាំង​ខ្លួនឯង​គ្រប់គ្រង​និង​ ធ្វើការ​ពេល​នេះ​ទៀត​មាន​បុគ្គលិក​ ប្រា​សាក់​បន្លំ​លួច​លុយ​អង្គភាព​របស់​ខ្លួន​ សុទ្ធ​ជា​ការ​ធ្វេសប្រហែស​ឬ​ខ្វះ​ភាព​ទទួល​ ខុស​ត្រូវ​ចំពោះ​អ្នក​គ្រង់​គ្រង​ ។​
​មាន​ករណី​បែប​នេះ​អាច​កើត​មាន​ជា​ច្រើន​ ប៉ុន្ដែ​ក្រុមហ៊ុន​បាន​លាក់លៀម​ ដើម្បី​បញ្ចៀស​ការ​ដាក់​ភាព​សង្ស័យ​បាត់​ បង់​អតិថិជន​ តែ​ទីបំផុត​ព័ត៌មាន​នេះ​ត្រូវ​ បាន​ទម្លាយ​ថា​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​  មា​នប​ញា្ហ​ា​មិន​ចេះ​ចប់​ ហើយ​អតិថិជន​ អាច​ខ្វះ​ទំនុកចិត្ដ​ ស្រប​ពេល​ដែល​មីក្រូ​ ហិរញ្ញវត្ថុ​ជា​ច្រើន​កំពុង​ប្រណាំងប្រជែង​ ទីផ្សារ​ដោយ​ភាព​ស្មោះត្រង់​ និង​ផ្ដល់​ទំនុក​ ចិត្ដ​សុវត្ថិភាព​គ្រប់​បែប​យ៉ាង​ដល់​អតិថិជន​ជា​ម្ចាស់ទ្រព្យ​នោះ​  ។​
​កាលពីដើម​ខែមករា​ ឆ្នាំ​២០១៤​ស្ដ្រី​  ម្នាក់​ព្រមទាំង​ប្អូនប្រុស​របស់​ខ្លួន​បាន​ អះអាង​ប្រាប់​នគរវត្ដ​ថា​ ខាង​សាខា​ ប្រា​សាក់​នៅ​អ្នក​លឿង​បង្កើត​ការ​អូត​ កុហក​ថា​ ឯកសារ​ផ្ទះ​របស់​គាត់​មិន​អាច​ មាន​លក្ខណៈ​គ្រប់គ្រាន់​ ដើម្បី​ខ្ចីប្រាក់​ពី​ប្រា​សាក់​ ប៉ុន្ដែ​រូបគេ​ជា​ក្រុម​(​សេ​អូ​)​ ដែល​ចុះ​មក​ពិនិត្យ​ជាក់ស្ដែង​និង​រៀបចំ​ ឯកសារ​ អាច​ជួយ​ឱ្យ​ឯកសារ​នេះ​ស្រប​ច្បាប់​ ប៉ុន្ដែ​តម្រូវ​ឱ្យ​បុគ្គលិក​ប្រា​សាក់​រូប​ នោះ​ចូលរួម​ខ្ចី​ពាក់កណ្ដាល​ ដោយ​លាក់​ អថ៌​កំបាំង​មិន​ឱ្យ​ខាង​សាខា​ប្រា​សាក់​ដឹង​ ប៉ុ​នែ​គេ​នឹង​យក​ប្រាក់​មក​បង់​រំ​លោះ​ជា​មួយ​រាល់​ខែ​ ។​ ផ្ទុយ​ទៅ​វិញ​បុគ្គលិក​រូប​ នោះ​ឆបោក​គេចខ្លួន​ ទូរស័ព្ទ​ចូល​ឆ្លើយ​ ដោះសារ​ដូច្នេះ​គាត់​សូម​សន្យា​ថា​ខ្លាច​ ហើយ​ខាង​លោក​ប្រា​សាក់​ ម្នាក់ៗ​ចេះ​តែ​ល្បិច​ឆបោក​ ៕
_______________
ប្រភពពីនគរវត្ត