ស្ត្រី​ម្នាក់​ត្រូវ​រថ​យន្ត​បុក​ស្លាប់​ ​ប្តី​និង​កូន​របួស​ធ្ងន់​

3/17/2014 0 Comments A+ a-

ខេត្ត​ក​ណ្តា​ល​ ​៖ គ្រួសារ​មួយ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ប​ណ្តា​ល​ឲ្យ​កូន​ប្រុស​អាយុ​ ៦ឆ្នាំ​រង​របួស​ធ្ងន់​ ​ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​រថ​យន្ត​កិន​ខ្ទេច​ក្បាល​នៅ​គ្រា​ដែល​ក្រុម ​គ្រួសារ​រង​គ្រោះ​ជិះ​ម៉ូ​តូ​ឌុ​ប​គ្នា​ត្រ​ឡប់​មក​ពី​មើល​ល្ខោន​ ​។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោ​៩និង​ ៣០នាទី​យប់​ ​ថ្ងៃ​ទី​១៥ ខែ​មី​នា​ ​ឆ្នាំ​២០១៤ នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ក្នុង​ភូមិ​ស្តៅ​កន្លែង​ ​ឃុំ​ដី​ឥដ្ឋ​ ​ស្រុក​កៀនស្វាយ​ ​ខេត្ត​ក​ណ្តា​ល​ ​។
ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​ ​សឿ​ន​ ​វិត​ ​អាយុ​៣៨ឆ្នាំ​ ​មុខ​របរ​កសិករ​ ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ​ ​ប្តី​ឈ្មោះ​ ​អៀង​ ​ចា​ន់​ថន​ ​អាយុ​៤៥ឆ្នាំ​ ​និង​កូន​ប្រុស​ឈ្មោះ​ ​អៀង​ ​ចា​ន់​ថា​រ៉ូ​ ​អាយុ​៦ឆ្នាំ​ ​២នាក់​ឪពុក​និង​កូន​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រុ​ ស្ស៊ី​ ។ ជន​រង​គ្រោះ​ទាំង​៣នាក់​មាន​ទី​លំនៅ​កន្លែង​កើត​ហេតុ​ ​។
តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ទាំង​៣នាក់​ជិះ​ម៉ូ​តូ​សង់​កូ​រ៉េ​មួយ​គ្រឿង​ឌុ​ប​គ្នា​ចេញ​មក ​ពី​មើល​ល្ខោន​នៅ​ប្រាសាទ​តា​លន់​ ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ​។ ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ​មិន​ដឹង​ជា​ប៉ះ​ជាមួយ​ស្អី​នោះ​ទេ​ ​ប​ណ្តា​ល​ឲ្យ​ជន​រង​គ្រោះ​ដួល​ ​ហើយ​ខ្ទាត​ស្ត្រី​ជា​ប្រពន្ធ​ទៅ​លើ​ផ្លូវ​ ​គ្រា​នោះ​ក៏​មាន​រថ​យន្ត​ធុន​ធំ​បើក​ពី​ក្រោយ​ទៅ​ដល់​បុក​បន្ថែម​និង​កិន​ ស្ត្រី​រង​គ្រោះ​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័ម​នៅ​កន្លែង​កើត​ហេតុ​ ​បន្ទាប់​មករ​ថ​យន្ត​បង្ក​ឲ្យ​បើក​គេច​បាត់​តែ​ម្តង​ ​ទំនងជា​រថ​យន្ត​កុង​តឺ​ន័​រ​ ​។
លោក​ ​អ៊ុ​ង​ ​ស៊ី​ឡាក់​ ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​ដី​ឥដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​សមត្ថ​កិច្ច​មិន​ដឹង​ពី​មូល​ហេតុ​ ដែល​ជន​រង​គ្រោះ​ដួល​ហើយ​ត្រូវ​រថ​យន្ត​កិន​នោះ​ទេ​ ​ដោយសារ​ចំណុច​គ្រោះ​ថ្នាក់​ជា​កន្លែង​ស្ងាត់​ ​ហើយ​យប់​ងងឹត​ទៀត​ ​។ តាម​ការ​សន្និដ្ឋាន​ទំនងជា​ជន​រង​គ្រោះ​ជិះ​ម៉ូ​តូ​ប៉ះ​ដៃ​ចង្កូត​គ្នា​ ​ហើយ​ដួល​ ​គ្រា​នោះ​រថ​យន្ត​ទៅ​ដល់​ហើយ​កិន​តែ​ម្តង​ ​។ បន្ទាប់​ពី​កើត​ហេតុ​រថ​យន្ត​បង្ក​បាន​បើក​គេច​បាត់​មិន​ស្គាល់​អត្ត​សញ្ញាណ ​ឡើយ​ ​៕

_______________
ប្រភពពីនគរវត្ត