បុគ្គលិកក្រុមហ៊ុន PSC ជំពាក់លុយគេច្រើន ចងកសម្លាប់ខ្លួន ក្នុងវិទ្យាល័យ ជា ស៊ីម សាមគ្គី

3/17/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាបុគ្គលិក ផ្នែកដំឡើង កាម៉េរ៉ាសុវត្ថិភាព របស់ក្រុមហ៊ុនកំព្យូទ័រ PSC បានដាច់ចិត្តធ្វើ អត្តឃាតខ្លួនឯង ដោយចងក នឹងខ្សែក្រវ៉ាត់ នឹងសំយ៉ាបតូច លក់ដូរ មួយកន្លែង ក្នុងវិទ្យាល័យ ជា ស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០៥ និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ នៅក្នុងវិទ្យាល័យ ជា ស៊ីម សាមគ្គី ។ ក្រោយហេតុការណ៍កើតឡើង នគរបាលមូលដ្ឋាន បាន ចុះទៅដល់កន្លែងកើតហេតុ និងបានទាក់ទងសាច់ញាតិសព ដើម្បីមកទទួលធ្វើ បុណ្យតាមប្រពៃណី។
ពាក់ព័ន្ធនឹងការធ្វើអត្តឃាតនេះដែរ លោក បា្រក់ ចិត្រា ត្រូវជាបងប្រុស បង្កើតសព បានប្រាប់ឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះ ជាប្អូនប្រុសបង្កើតរបស់ខ្លួន ឈ្មោះ ប្រាក់ រដ្ឋា អាយុ ៣១ឆ្នាំ មុខរបរ ជាអ្នក ដំឡើង កាម៉េរ៉ាសុវត្ថិភាព នៅក្រុមហ៊ុន កុំព្យូទ័រ PSC ស្នាក់នៅផ្ទះលេខ ៤០អា ផ្លូវ២២៧ សង្កាត់បឹង សាឡាង ខណ្ឌទួលគោល ហើយថា ប្អូនប្រុសរបស់ខ្លួន កាលពីពេលថ្មីៗ តែងតែព្រលយពាក្យថា មិនចង់ រស់នោះទេ និងតែងតែមិនចូលផ្ទះ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
លោកបន្តថា ប្អូនប្រុសម្នាក់នេះ បានលេងល្បែង ហើយក៏ជំពាក់ប្រាក់ គេច្រើនផងដែរ ជាពិសេស កាល ពីថ្ងៃអាទិត្យ ម្សិលមិញ ឈ្មោះ រដ្ឋា បានចេញពីផ្ទះ ដោយបានទៅខ្ចីម៉ូតូពីមិត្ត រួមការងារមួយគ្រឿង ម៉ាក វ៉េវ អាល់ហ្វា និងបានទូរស័ព្ទទៅខ្លីប្រាក់ ពីមិត្តភក្តិម្នាក់ទៀតផងដែរ ហើយនៅចុងក្រោយ ក៏បានរកឃើញ សំបុត្រ របស់ជនរងគ្រោះ ដែលបានបន្សល់ទុកមួយច្បាប់ ផ្ញើម្តាយ ។
ក្រោយពីការធ្វើ កោសល្យវិច្ច័យរួចហើយ សមត្ថកិច្ចបានអះអាងថា សពពិតជាបាន ធ្វើអត្តឃាតខ្លួនឯង ដោយចងកនឹងសំយ៉ាបតូបនោះពិតប្រាកដមែន។
បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារដឹកជញ្ជូន ទៅធ្វើបុណ្យនៅវត្តសន្សំកុសល ៕