ករណីវៀតណាម វ៉ៃលោកផ្កាយពីរ ភាគី បង្ក សុំទោសជាសាធារណៈ ជនរងគ្រោះមិន ទាន់ព្រម

3/17/2014 0 Comments A+ a-

hit old manផ្តល់សិទ្ទិដោយ៖dap-news.com
ភ្នំពេញ ៖ ករណីយុវជនជាជនជាតិវៀត ណាម ចេះខ្មែរម្នាក់ ធ្វើសកម្មភាពជេរប្រមាថ និងវាយតប់ទៅលើលោកឧត្ដមសេនីយ៍ទោ យោធា បណ្ដាលឱ្យរងរបួស កាលពីថ្ងៃសុក្រ កន្លងទៅនោះ ឥឡូវសំណុំរឿង ត្រូវបានសមត្ថ កិច្ចកសាងបញ្ជូនទៅកាន់តុលាការហើយ តែ ភាគីបង្កបានព្យាយាមសុំធ្វើការសម្របសម្រួល បញ្ចប់រឿងក្រៅប្រព័ន្ធច្បាប់ ដោយសុខចិត្ដ ធ្វើលិខិតសុំទោសជាសាធារណៈ តែប្រភព ព័ត៌មានបានឱ្យដឹងថា ភាគីរងគ្រោះនៅមិន ទាន់សុខចិត្ដនៅឡើយទេ ។
កាលពីថ្ងៃសៅរ៍ចុងសបា្ដហ៍នេះកងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំ រឿងករណីវាយតប់ទៅលើលោកឧត្ដមសេនីយ៍ ខាងលើនេះ មកកាន់សាលា ដំបូងរាជធានី ភ្នំពេញ ដោយមានព្រះរាជអាជ្ញារង លី សុផាន់ណា ជាអ្នកកាន់សំណុំរឿងសាកសួរទៅ លើជនសង្ស័យ ។ ខណៈដែលជនសង្ស័យនិង សំណុំរឿង ត្រូវបានបញ្ជូនមកតុលាការនោះ ប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឱ្យដឹង ថា ករណីខាងលើ ទំនងជាភាគីទាំងសង ខាងចរចាបញ្ចប់រឿង ដោយមិនមានរឿង ប្ដឹងផ្ដល់ដល់តុលាការនោះទេ ដោយភាគីបង្ក សុខចិត្ដធ្វើលិខិតសុំទោសជាសាធារណៈ ហើយ ភាគីរងគ្រោះ ក៏មានការឯកភាព ដោយសុខ ចិត្ដបញ្ចប់រឿង ត្រឹមភាគីបង្កទទួលស្គាល់ កំហុស និងសុំទោសជាសាធារណៈ ។ ក្នុង នោះនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤នេះ លិខិតរបស់ភាគីបង្ក សុំទោសជាសាធារណៈ ទៅលើភាគីជនរងគ្រោះ ក៏ត្រូវបានគេចែក ចាយផងដែរ តែលិខិតនោះត្រូវបានគេមើល ឃើញថា មិនទាន់យកជាផ្លូវការនៅឡើយ នោះទេ ដោយសារតែលិខិតមិនមានចុះហត្ថ លេខា ឬក៏ផ្ដិតមេដៃនោះទេ ។
ពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើ នៅព្រឹក ថ្ងៃទី១៧ ខែមីនានេះ លោកលី សុផាន់ណា ជាព្រះរាជអាជ្ញារងកាន់សំណុំរឿង បានប្រាប់ ដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងថា រឿងនេះ លោកកំពុងតែពិនិត្យមើល និងចាត់ការ នៅ មិនទាន់សម្រេចយ៉ាងណានោះទេ តែលិខិត សុំទោសមានហើយ ។ ដោយឡែកលោក ឧត្ដមសេនីយ៍ទោ ងី វ៉ាន់ឌឹម ដែលជាភាគីរង គ្រោះ ដើមអម្ពិលមិនអាចធ្វើការទំនាក់ទំនង ដើម្បីសាកសួរព័ត៌មានបាននៅឡើយទេ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ នៅ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ មិត្ដភាព ខណ្ឌ៧មករា មុខក្រសួង ការពារ ជាតិ មានកើតករណីជម្លោះមួយ រវាងអ្នក បើករថយន្ដនិងអ្នកជិះម៉ូតូ ដែលផ្ដើមចេញ ពីរឿងស្ទះចរាចរ អ្នកបើករថយន្ដស៊ីប្លេរ សុំឱ្យអ្នកជិះម៉ូតូអែបខាង ដើម្បីខ្លួនបើកទៅ មុខ។ ករណីនេះចុងក្រោយភាគីបើករថយន្ដ ដែលគេអះអាងថា ជាជនជាតិវៀតណាម ចេះខ្មែរ ឈ្មោះចាង គាងហេង ភេទប្រុស អាយុ២៦ឆ្នាំ បានប្រើហិង្សាជេរប្រមាថ និង វាយតប់បង្ករបួសស្នាមទៅលើភាគី អ្នកជិះម៉ូតូ ដែលគេស្គាល់ឈ្មោះងី វ៉ាន់ឌឹម ភេទប្រុស អាយុ៦៤ឆ្នាំ មានឋានន្ដរស័ក្ដិឧត្ដមសេនីយ៍ ទោ មានតួនាទីជាអនុប្រធាននាយកដ្ឋាន ទំនាក់ទំនងអន្ដរជាតិនៃក្រសួងការពារជាតិ ។ ក្រោយបង្កហេតុ សមត្ថកិច្ចក៏បានឃាត់ភាគី បង្កយកទៅកាន់អង្គភាព ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅតុលាការអនុវត្ដតាមច្បាប់ ។
នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ ក្រោយពី ទទួលព័ត៌មានថា គេចង់ឱ្យរឿងនេះ បញ្ចប់ ត្រឹមសម្របសម្រួលក្រៅផ្លូវតុលាការ ដោយ ភាគីបង្កសុខចិត្ដសុំទោស និងផ្ដល់ សំណងផង នោះ មតិភាគច្រើនបាននាំគ្នាបញ្ចេញជា ទស្សនៈថា សមត្ថកិច្ចនិងអ្នកអនុវត្ដន៍ច្បាប់ មិនគួរបញ្ចប់រឿងនេះ ក្រៅប្រព័ន្ធច្បាប់ ក្រោម ឥទ្ធិពលទឹកប្រាក់នោះ ឡើយ គួរតែ អនុវត្ដន៍តាមច្បាប់ ដើម្បីឱ្យភាគីបង្ករៀង ចាល និងទុកធ្វើជាគំរូ សម្រាប់អ្នកដទៃ កុំឱ្យអនុវត្ដន៍តាម ព្រោះភាគីបង្កដែល មានវ័យ ២៦ឆ្នាំ គ្រាន់តែជាយុវជន ឈាម រាវ អាងទឹកលុយរបស់ខ្លួនប៉ុណ្ណោះ មិនគួរ ណាធ្វើការជេរប្រមាថ និងលើកដៃវាយ តប់ទៅលើជនរងគ្រោះ ដែលមានវ័យស្មើ និងឪពុករបស់ខ្លួននោះ ៕

Read more: http://www.cambodiapage.info/?p=19654#ixzz2wCcAFwI6