សុគន្ធ អារីយ៉ា ចាកឆ្ងាយពី​សិល្បៈ ក្រោយពី​ផ្ទៃក្នុង​របស់​ក្លាស៊ីក​ ជួបភាព​រង្គោះរង្គើ​

3/17/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖looking today.com
ភ្នំពេញ៖ ចាប់តាំងពី លេចធ្លាយ ដំណឹងពី ការស្ពាយបង្វេច ចាកចេញពីទ្រនំ ក្លាស៊ីក រួចមក រហូតមកដល់ បច្ចប្បន្ននេះ កញ្ញា សុគន្ធ អារីយ៉ា ត្រូវបានមហាជន ទូទៅ សង្កេតឃើញថា ហាក់ពុំសូវឃើញវត្តមាន របស់នាង នៅក្នុងកម្មវិធីតូចធំៗ ក្នុងវិស័យសិល្បៈ ឡើយ ។ លើសពីនេះ ក៏កម្រនឹងបានឃើញ វត្តមានរបស់នាង បង្ហាញនៅក្នុងកម្មវិធី លើកញ្ចក់ ទូរទស្សន៍នានា ។
តារាស្រីធ្លាប់គ្រងតំណែងតួឯក និងមានឈ្មោះតារា ចម្រៀងជួរមុខ ប្រចាំផលិតកម្ម ក្លាស៊ីក កញ្ញា សុគន្ធ អារីយ៉ា បានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ អ្នកគាំទ្រមានការងឿងឆ្ងល់ថា ហេតុអ្វីពេលនេះ បានជាបាត់ពុំឃើញវត្តមាន របស់នាង ក្នុងសកម្មភាពសិល្បៈដូចពេលមុនៗ ? ខណៈដែលវត្តមាន នៃការបង្ហាញមុខ ក្នុងវិស័យសិល្បៈ របស់ កញ្ញា សុគន្ធ អារីយ៉ា កំពុងតែមានភាព ឃ្លាតឆ្ងាយពីសិល្បៈ បន្តិចម្ដងៗ ទើបមានការបញ្ចេញទស្សនៈថា អារីយ៉ា អាចនឹងបោះបង់ ចោលការងារ បើសិនជាទីផ្សាររបស់នាង នៅតែស្ថិតក្នុងលំហបែបនេះ។
ចំពោះអ្វី ដែលបានធ្វើឲ្យមហាជន ចាប់អារម្មណ៍ ទៅលើតារាស្រីរូបនេះ គឺចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់ បច្ចុប្បន្ននេះ គេមិនបានឃើញ វត្តមានរបស់នាង នៅលើកញ្ចក់ទូរទស្សន៍ និងចម្រៀងតាមបណ្តា ម្មវិធីប្រគំតន្រ្តី ទាំងនៅក្នុងក្រុងភ្នំពេញ និង តាមខេត្តនានាទេ ។ ហេតុដូចនេះហើយ ធ្វើឲ្យគេនិយាយថា សុគន្ធ អារីយ៉ា ស្ងាត់ ដូចចោរលួចសេះ ក្រោយពីរង្គោះរង្គើដំណឹង ចេញពីផលិតកម្ម ក្លាស៊ី។
ទន្ទឹមនឹងការស្ងប់ស្ងាត់ បាត់មុខនាងមិនសូវឃើញ បង្ហាញវត្តមាន នៅក្នុងកម្មវិធីសិល្បៈ អស់រយៈ ពេលជិត១ ឆ្នាំមកនេះ បានធ្វើឱ្យមហាជន ដែលធ្លាប់គាំទ្រ និងបណ្តាញសាព័ត៌មានក្នុងស្រុកដាក់ការចា ប់អារម្មណ៍ និងសង្ស័យថា ប្រហែលជានាង នឹងបញ្ចប់ជីវិតអាជីពសិល្បៈ នេះទាំងស្រុកតែម្តង ។ ស្របពេល ដែលលេច ដំណឹងថា សុគន្ធ អារីយ៉ា កំពុងមានបុរសជំនួញ ក្រៅ ស្រុកតាមប្រមាញ់បេះដូង។
តែទោះជាយ៉ាងណា មហាជន និងស្រទាប់យុវវ័យមួយចំនួន សង្ឃឹមថា ស្រីស្អាតធ្មេញជំពើសកញ្ញា អារីយ៉ា និងបង្ហាញ វត្តមានរបស់នាង នៅពេលឆាប់ៗខាងមុខ ព្រោះគេគិតថា នាងមិនបណ្តោយ ឲ្យកេរ្តិ៍ឈ្មោះ ដែលទទួលបានយ៉ាងលំបាក ត្រូវរលត់បាត់ទៅវិញ ដោយគ្មានសកម្មភាពសិល្បៈ ណាមួយលេចធ្លោនោះទេ ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត