បុរសម្នាក់បានស្លាប់ក្នុងពេល ទៅស៊ីឈ្នួលហ៊ុំសំរាស់ចាប់ ត្រីអោយអ្នកភូមិ
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា បុរសរងរគ្រោះឈ្មោះហ៊ុន ពេជ្រ អាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ នៅ ថ្ងៃទី២៨ មីនា ឆ្នាំ២០១៤ ជនរងគ្រោះរួមនិងអ្នកភូមិចំនួន៨នាក់ផ្សេងទៀត ត្រូវបានជនល្មើសនេសាទម្នាក់ឈ្មោះអួន ឡាក់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា បានជួលអោយទៅហ៊ុំសំរាស់ចាប់ត្រី។ នៅពេលទៅដល់កម្មករចំនួន៨នាក់ បានចុះទៅរៀបជើងអួននៅក្នុងទឹករីឯជនរងគ្រោះឈ្មោះហ៊ុន ពេជ្រ នៅអង្គុយចាំលើទូក។ ស្រាប់តែនៅវេលាម៉ោងជិត១រសៀល កម្មករ ដែលកំពុងរៀបជើងអួននៅក្នុងទឹកដើម្បីហ៊ុំសំរាស់ចាប់ត្រី ស្រាប់តែប្រទះឃើញសពជនរងគ្រោះស្លាប់នៅក្នុងទឹកនៅក្បែរជើងអួនតែម្តង ដោយគេមិនបានដឹងថា ជនរងគ្រោះធ្លាក់ទឹកស្លាប់ពីពេលណានោះទេ។
អ្នករួមការងារនិងប្រជាពលរដ្ឋដែលទៅចោមរោមមើល ហេតុការណ៍នេះ បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះដែលស្លាប់នេះ អាចបណ្តាលមកពីខ្យល់គ ហើយធ្លាក់ទឹកគ្មានអ្នកណាឃើញ ក៏លង់ស្លាប់ស្លាប់តែម្តង។
លោក ម៉ង់ ស៊ីថា នាយប៉ុស្តិ៍រដ្ឋបាលកំពង់បាស្រូវ បានអោយដឹងថា នៅលើសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ ហើយមូលហេតុនៃការស្លាប់របស់ជនរងគ្រោះក៏នៅមិនទាន់អាចធ្វើការ សន្និដ្ឋានបានយ៉ាងណានៅឡើយដែរ។ នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវទៅតាមនីតិវិធីជំនាញ៕L