លោកអភិបាលខេត្ត ៖ ដើមឈើទាល និងដើមគគីរ នៅតាមដងផ្លូវ ជាតិលេខ៦ ខាងមុខព្រះរាជ ដំណាក់ និងក្នុងតំបន់
សៀមរាប : នៅរសៀលថ្ងៃនេះ លោក ឃឹម ប៊ុនសុង អភិបាល
នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ
និងដឹកជញ្ជូនខេត្តសៀមរាប បានធ្វើប្រតិកម្ម ចំពោះករណី ដែលមានសារព័ត៌មាន
ក្នុងស្រុកបានចុះផ្សាយ អំពីដើមឈើទាល និងដើមគគីរ អាជ្ញាធរក្រុងសៀមរាប
មានគម្រោងកាប់ពង្រីកផ្លូវ ហើយត្រូវបានបណ្ដាញសង្គម ហ្វេសប៊ុក (Facebook)
ធ្វើការអត្ថាធិប្បាយតប (Commented) យ៉ាងច្រើនទាំងភាសាខ្មែរ
ទាំងភាសាអង់គ្លេស ដោយដាក់ជាបញ្ហា ចំណោទ និងការរិះគន់
ចំពោះអាជ្ញាធរខេត្តផងដែរ ដែលផ្ទុយពីការពិត ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្ត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា ខាងអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធមិនមានគម្រោងផែនការ ឬ សូម្បីតែគិតក៏មិនបាន គិតដែរ ថានឹងត្រូវកាត់ដើមឈើដ៏ធំៗ ឈើទាល គគីរ ដែលក្លាយជាដើមឈើ និងឈើប្រវត្តិសាស្ត្រ សម្រាប់ ទីក្រុងទេសចរណ៍សៀមរាប-អង្គរ នៃយើងនោះទេ។ ហើយក៏គ្មានភាពចាំបាច់ណាមួយ ដែលត្រូវកាប់ឈើ ទាំងអស់នោះ សម្រាប់ពង្រីកផ្លូវនោះទេ គឺអាជ្ញាធរ មានភារៈកិច្ច និងតួនាទី ក្នុងការការពារ និងអភិរក្ស ដើមឈើទាំងនេះ ហើយដើមឈើអស់នេះ មានតម្លៃស្មើរនឹងដើមឈើនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក គឺតំបន់វប្បធម៌ប្រវត្តិសាស្ត្រអង្គរ ផងដែរ ។
រីឯលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានមានប្រសាសន៍ បញ្ជាក់ប្រាប់ អ្នកយកព័ត៌មាន នៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃនេះ ថា នៅក្នុងបទសម្ភាស៍ជាមួយ អ្នកយក ព័ត៌មានក្នុងស្រុកមួយ លោកមិនបាននិយាយថា នឹងត្រូវកាប់ដើមឈើទាំងអស់នោះ សម្រាប់ការពង្រីក ផ្លូវនោះទេ ទំនងជាមានភាពយល់ច្រឡំ និងការមិនយល់គ្នានោះទេ ។
ជាក់ស្ដែងក្រុមជំនាញរបស់លោក និងអ្នកជាប់ពាក់ព័ន្ធ រហូតដល់ពេលនេះ គឺ កំពុង និងបានសិក្សា រៀបចំគម្រោងផែនការ និងដាក់ជាសំណើរ ទៅអភិបាល នៃគណៈអភិបាលខេត្ត ដើម្បីធ្វើផ្លូវស្របណាមួយ នៅចន្លោះដើមឈើស្របតាមទី សក្ការៈគោរពបូជានៃព្រះអង្គចេក ព្រះអង្គចម បែកខាងមុខព្រះរាជដំណាក់ នៃផ្លូវជាតិលេខ៦ ។
ហើយផ្លូវសម្រួលចរាចរណ៍ថ្មីនេះ នឹងចាក់ឆ្ពោះទៅរកស្ពានថ្មី ដែលគ្រោងសាងសង់នៅពេលខាងមុខ ឆ្លង កាត់ស្ទឹងសៀមរាប ស្របជាមួយនិងស្ពានថ្មចាស់ (ខាងជើង) ផ្លូវជាតិលេខ៦ ដែលអ្នកផងហៅថា ស្ពានថ្មចាស់ ឬ ស្ពានព្រះរាជដំណាក់។ ហើយនិយាយជារួមខាងអាជ្ញាធរ និងមន្ត្រីជំនាញពាកព័ន្ធមិនមាន គម្រោងកាត់ ដើមឈើធំៗ ដែលនៅតាមសង្ខាងផ្លូវជាតិលេខ៦ ខាងមុខព្រះរាជដំណាក់ និងចាប់ពីព្រះអង្គចេក ព្រះអង្គចម (លោកយាយទេព) ឆ្ពោះទៅដល់ស្ដុបសុខាអូតែល (ស្ដុបតុលាការចាស់) នោះទេ ។
សូមបញ្ជាក់ថា កាលពីដើមខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ ក្នុងដំណើរចុះត្រួតពិនិត្យ តាមបណ្ដោយដងស្ទឹង សៀមរាប ដែលមានវត្តមាន រួមដំណើរពីមន្រ្តីជំនាញពាក់ព័ន្ធផងនោះ អាជ្ញាធរ នឹងគិតគូរ ក្នុងការរៀបចំ ដើម្បី សម្រួលចរាចរ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ ពីត្រើយខាងកើត ឆ្លងទៅកាន់ត្រើយខាងលិច នោះ អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងចាប់ផ្តើមសិក្សា ដើម្បីកសាង ស្ពានថ្មថ្មី មួយទៀត ទន្ទឹមនឹងស្ពានថ្មចាស់ (ស្ពានថ្មព្រះរាជដំណាក់ ) ។
លោកអភិបាលខេត្ត ធ្លាប់បង្ហាញនូវក្តីសង្ឃឹម ប្រកបដោយឆន្ទៈថា សម្រាប់អនាគត វត្តមានស្ពានភ្លោះ ព្រះរាជដំណាក់ នឹងមានសមត្ថភាពសម្រួលចរាចរ ឆ្លងកាត់ដងស្ទឹងសៀមរាប បានល្អប្រសើរ និង ដើម្បីឆ្លើយ តបទៅនឹងនិន្នាការអភិវឌ្ឍន៍ថ្មី ក្នុងការប្រឡងប្រណាំង "ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ" ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា វិស័យទេសចរណ៍ ពិសេសនៅក្រុងវប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ ជា "មាសបៃតង" ។
លោកបន្ដមានប្រសាសន៍ថា មិនត្រឹមតែប៉ុណ្ណោះ ខេត្តនឹងមានគោលការណ៍ ដែលជាយន្តការសំខាន់ៗ ជាច្រើនទៀត សម្រាប់ ស្ដារ កសាង នូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះមានផ្លូវ ថ្នល់ ស្ពាន លូ ហើយរៀបចំ រក្សាសោភណ្ឌភាព សួនច្បារ អភិរក្សបរិស្ថាន រួមទាំងពង្រឹងនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងខេត្ត ផងដែរ ។
ហើយនៅថ្ងៃនេះ លោកបានមានប្រសាសន៍បញ្ជាក់ជាថ្មីថា ចំពោះដើមឈើទាល និងដើមគគីរ ដែលដុះ ស្រប តាមដងផ្លូវជាតិលេខ៦ សង្ខាងផ្លូវ ខាងមុខព្រះរាជដំណាក់ និងចាប់ពីព្រះអង្គចេក ព្រះអង្គចម និងលោកយាយ ទេព ឆ្ពោះទៅដល់ស្ដុបសុខាអូតែល (ស្ដុបតុលាការចាស់) នោះ ខាងអជ្ញាធរមិនមានគម្រោង និងមិនត្រូវបាន កាត់ចេញសម្រាប់ពង្រីកផ្លូវទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល