ស្ថានទូតអាមេរិកបារម្ភខ្លាច មានចលាចលស៊ីវិលហើយ ប្រាប់ពលរដ្ឋខ្លួនអោយប្រយ័ត្ន
ភ្នំពេញ: ស្ថានទូតអាមេរិកបានចេញសារសន្តិសុខ
ដ៏រសើបមួយដែលឆ្លុះបញ្ចាំងអំពីការព្រួយបារម្ភរបស់ខ្លួនថាអាចនឹងមាន
ភាពចលាចលស៊ីវិលនៅ ថ្ងៃទី៣០ ខែមីនា
នៅពេលដែលគណបក្សសង្គ្រោះជាតិគ្រោងរៀបចំសមាជមហាជនដោយជំទាស់នឹង
ការហាមឃាត់របស់រដ្ឋាភិបាល។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចេញសារសន្តិសុខប្រាប់ពលរដ្ឋ
របស់ខ្លូនដែលកំពុងរស់នៅកម្ពុជា
អោយចៀសចេញឆ្ងាយពីគម្រោងជួបជុំរបស់ក្រុមប្រឆាំងនៅថ្ងៃទី៣០ខែ
មីនា។
នៅក្នុងសារសន្តិសុខក្រោមចំណងជើងថា “លទ្ឋភាពអាចមានចលាចលស៊ីវិល” ស្ថានទូតអាមេរិកបាននិយាយថា “ស្ថានទូតជំរុញអោយពលរដ្ឋអាមេរិកចៀសវាងកន្លែងមានហ្វូងមនុស្សនិង ការជួបជុំដទៃទៀតហើយចាកចេញជាបន្ទាន់ពីកន្លែងដែលមានហ្វូងមនុស្ស។ សូម្បីតែការជួបជុំឬការធ្វើបាតុកម្មដែលមានបំណងធ្វើដោយសន្តិវិធីក៏ អាចនឹងក្លាយជាការប្រឈមមុខដាក់គ្នាផ្ទុះចេញជាអំពើហិង្សាដោយមិន ប្រាប់ជាមុន”។
ស្ថានទូតអាមេរិកនិយាយទៀតថា ពលរដ្ឋអាមេរិកគួរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសន្តិសុខហើយ ត្រូវតាមដានសេចក្តីយរាយការណ៍ព័ត៌មាននិងប្រុងប្រយ័ត្នចំពោះ សុវត្ថិភាពផ្ទាល់ខ្លួន។
ស្ថានទូតអាមេរិកនិយាយទៀតថា អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាសាធារណ:ថាមិនអនុញ្ញាតអោយគណបក្សស ង្គ្រោះជាតិរៀបចំសមាជមហាជននោះទេហើយថាកម្លាំងសន្តិសុខនឹងបិទផ្លូវ ទៅកាន់ទីលានប្រជាធិបតេយ្យ។
ជាការឆ្លើយតប គណបក្សសង្គ្រោះជាតិបានបង្ហាញថាខ្លួនមានបំណងធ្វើទៅតាមផែនការ របស់ខ្លួន។ស្ថានទូតអាមេរិករំពឹងថាកិច្ចប្រឹងប្រែងផ្នែកសន្តិសុខរបស់ រដ្ឋាភិបាលនឹងរួមមានការបិទផ្លូវជុំវិញទីលានប្រជាធិបតេយ្យដោយ រួមទាំងវត្តភ្នំផងនិងបរិវេណស្ថានទូតអាមេរិកព្រមទាំងអាចមានការដាក់ ការពិនិត្យសន្តិសុខនិងបិទផ្លូវសំខាន់ៗដែលចូលទីក្រុងភ្នំពេញផង៕
ប្រភពពី CEN