បង្ក្រាបផ្ទះកត់កន្ទុយលេខរត់ ជាន់ជើងគ្នាភាគីម្ខាងចោទថា សមត្ថកិច្ចផ្ទុះអាវុធតែសមត្ថកិច្ច ថាមានអ្នកដុតផាវបោះចូល
ក្នុងប្រតិបត្ដិការនោះសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ផ្ទះ អាយុជាង៣០ឆ្នាំ និងមនុស្សនៅក្នុងនោះមួយចំនួនទៀត ពេលនេះ សមត្ថកិច្ចកំពុងសាកសួរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹង ថា មុនពេលកើតហេតុ គេបានឃើញ សមត្ថកិច្ចមួយក្រុមបានឆ្មក់ចូលទៅក្នុង ផ្ទះកត់កន្ទុយខាងលើ ខណៈដែលកំពុងធ្វើការត្រួតពិនិត្យ ស្រាប់តែគេឮសូរសំឡេង ផ្ទុះជាច្រើនគ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋដែលទៅចោមរោមមើលរត់ជាន់ជើង គ្នាប្រសេចប្រសាច បណ្ដាលឱ្យមនុស្ស ៤-៥នាក់រងរបួស ។
ប្រភពបន្ដថា ខាងភាគីម្ចាស់ផ្ទះបានប្រតិកម្មថា សមត្ថកិច្ចគឺជាអ្នកបាញ់ ទើបបណ្ដាលឱ្យបែកក្បាលគ្រាប់ទៅប៉ះ ប្រជាពលរដ្ឋបណ្ដាលឱ្យរងរបួសបែបនេះ ។ ពេលនេះទាំងម្ចាស់ផ្ទះ និងកូនកញ្ច្រែង ៤-៥នាក់ កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរនៅប៉ុស្ដិ៍រដ្ឋបាលឃុំ ត្រែងត្រយឹង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ លោក មុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកំពង់ស្ពឺ ដែលជាអ្នក ដឹកនាំការចុះបង្ក្រាប បានឱ្យនគរវត្ដដឹងថា ក្នុងប្រតិបត្ដិការចុះបង្ក្រ្កាបនេះ គឺលោកបានប្រមូលអាវុធទាំងអស់ពីសមត្ថ កិច្ចយកទៅទុក មិនមានឱ្យកាន់អាវុធ នោះឡើយ ។
ប៉ុន្ដែខណៈកំពុងឈរមើល ការបង្ក្រាប មានជនមិនស្គាល់មុខបាន បោះផាវទៅក្បែរជើងរបស់លោកផ្ទុះ ៤-៥គ្រាប់ ពេលនោះស្រាប់តែមនុស្សដែល ចោមមើលរត់ជាន់ជើងគ្នាប្រសេក ប្រសាច ហើយក៏មានការចោទប្រកាន់ ថា សមត្ថកិច្ចជាអ្នកផ្ទុះអាវុធ(បាញ់) ។ លោកបញ្ជាក់ទៀតថា ក្នុងប្រតិបត្ដិការ នេះសមត្ថកិច្ចមិនមានកាន់អាវុធនៅ ដៃនោះទេ រឿងអីផ្ទុះអាវុធទៅកើត ។ ពេលនេះលោកកំពុងតែហៅសមត្ថកិច្ច ជំនាញបច្ចេកទេសចុះត្រួតពិនិត្យកន្លែង កើតហេតុដើម្បីរកសម្បកកាទូស ឬ សម្បកផាវ ថាតើភាគីណាជាអ្នកបង្ក ។
លោកស្រី ហុង ស្រី អាយុ៤០ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ពេលឮគេនិយាយថាមានសមត្ថកិច្ចចុះ បង្ក្រាប រូបគាត់ក៏បានទៅឈរមើលនឹង គេដែរ ស្រាប់តែពេលនោះឮសូរសំឡេង ផ្ទុះជាច្រើនគ្រាប់ ធ្វើឱ្យគាត់ភ័យស្លន់ ស្លោរួមទាំងអ្នកផ្សេងទៀតរត់ជាន់ជើងគ្នា ក្រោយមកទើបគាត់ដឹងថា ខ្លួនគាត់ត្រូវ របួសចំខាងលើក្បាលជង្គង់ខាងឆ្វេង តែគាត់មិនបានដឹងថា ប៉ះត្រូវអំបែង គ្រាប់ឬប៉ះនឹងអ្វីនោះទេ ។
លោកស្រីបន្ដថា ក្រោយពេលដឹងថា ខ្លួនត្រូវរបួស ក៏បានទៅឱ្យពេទ្យឯកជន ព្យាបាលឱ្យ ពេលនេះត្រឡប់មកវិញ ហើយ ។ ចំណែកម្ចាស់ផ្ទះនិងមនុស្ស៤-៥នាក់ទៀតនោះសមត្ថកិច្ចកំពុងធ្វើការ សាកសួរ ក្នុងចំណោមនោះក៏មានអ្នក រងរបួសផងដែរ ។
លោកវរសេនីយ៍ត្រី សំ សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នង ការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានឱ្យ ដឹងថា ខណៈដែលសមត្ថកិច្ចកំពុងតែធ្វើ ការចុះបង្ក្រាប ស្រាប់តែមានមនុស្សមួយក្រុមបានមកហែកជញ្ជាំងផ្ទះដើម្បី រំដោះមនុស្សចំនួន៧នាក់នៅផ្ទះកត់ឆ្នោត នោះ និងបានដុតផាវដើម្បីរំដោះមេឆ្នោត រត់អស់ចំនួន៥នាក់ នៅសល់តែ២នាក់ សមត្ថកិច្ចកំពុងធ្វើការសាកសួរ ។ លោក បន្ដថា នៅកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញសម្បកផាវប្រភេទផាវ គ្រាប់បែកដែលក្រុមជនបង្កបានដុតបោះ មកលើសមត្ថកិច្ច ។ ពេលនេះសមត្ថ កិច្ចកំពុងធ្វើការសាកសួរដើម្បីបន្ដ នីតិវិធីតាមផ្លូវច្បាប់ ៕
ប្រភពពី នគរវត្ត