ឃាត់ខ្លួន​បុរស​ម្នាក់​ចាប់ រំលោភ​កុមារី​អាយុ​១២​ឆ្នាំ​ បាន​សម្រេច​៣​លើក​

3/29/2014 0 Comments A+ a-


gtgtខេត្តកំពង់ឆ្នាំង ​ ៖​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បាន​ចាប់​ឃាត់​បុរស​ម្នាក់​ បន្ទាប់​ពី​ចាប់រំលោភ​កុមារី​អាយុ​១២​ឆ្នាំ​ បាន​សម្រេច​៣​លើក​ត្រូវ​បាន​ម្តាយ​នាង​មក​ទាន់​កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ឆ្នាំ​២០១៤​ នៅ​ក្នុង​ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ បើ​ទោះបីជា​មានការ​សម្របសម្រួល​បង់លុយ​ឲ្យ​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​មួយ ​ចំនួន​រួច​ហើយ​ក៏​ដោយ​ ។​​   
​ជនសង្ស័យ​ឈ្មោះ​ ព្រុំ​ ចិន្តា​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឡ​ពាង​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ និង​កុមារី​រង​គ្រោះ​អាយុ​១២​ឆ្នាំ​ រស់នៅ​ក្នុងស្រុក​កំពង់ត្រឡាច​ ។​
តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​ លើក​ទី​១​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ ទី​២០​ ខែមីនា​ ជនសង្ស័យ​បាន​ចាប់រំលោភ​នាង​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ​របស់​នាង​ ហើយ​បានអោយ​លុយ​នាង​៥០០​រៀល​ លើក​ទី​២​ថ្ងៃ​ទី​២៣​ ខែមីនា​ បាន​ចាប់​នាង​រំលោភ​នៅ​ក្រោយ​ផ្ទះ​កន្លែង​ដដែល​និង​លើក​ទី​៣​ ចាប់រំលោភ​នៅ​ក្នុងផ្ទះ​របស់​នាង​ ហើយ​ត្រូវ​ម្តាយ​នាង​មក​ទាន់​ពេល​នោះ​ជនសង្ស័យ​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ ។​​
​បន្ទាប់​មក​ក្រុម​គ្រួសារ​ជនសង្ស័យ​បាន​ចរចា​សម្របសម្រួល​បង់លុយឲ្យ​ គ្រួសារ​កុមារី​រង​គ្រោះ​ចំនួន​២៥០​ម៉ឺន​រៀល​ ដើម្បី​កុំ​ឲ្យ​ប្តឹងផ្តល់​ ។​ តែ​រឿង​នេះ​បាន​បែក​ការណ៍​ ដល់​សមត្ថកិច្ច​ ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមីនា​ បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ ស្រុក​កំពង់ត្រឡាច​ កសាង​សំណុំរឿង​បញ្ជូន​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឈ្មោះ​ ព្រុំ​ ចិន្តា​ បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ដេក​ជាមួយ​កុមារី​រង​គ្រោះ​ពិតប្រាកដ​មែន​ ប៉ុន្តែ​មិន​មានការ​ចាប់បង្ខំ​ឡើយ​៕​

ប្រភពពី នគរវត្ត