ដាក់ខ្សែភ្លើងឆក់កណ្ដុរ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថាជារៀងរាល់ថ្ងៃឈ្មោះសាំង សាវី បានយកដុំឆក់និងអាគុយទៅឆក់ កណ្ដុរនៅជុំវិញដីស្រូវរបស់ខ្លួន ហើយ នៅរៀងរាល់ពេលល្ងាចឈ្មោះ សាំង សាវី តែងតែយកដុំឆក់ និងអាគុយឡើង មកផ្ទះវិញ ។ លុះដល់ព្រឹកថ្ងៃកើតហេតុ នេះ ឈ្មោះ សាំង សាវី ក៍បានយកដុំឆក់ និងអាគុយទៅដាក់នៅដីស្រូវដូចធម្មតា វិញដែរ រួចខ្លួនបានដើរទៅក្នុងស្រែ ប្រមូលស្រូវដែលច្រូតរួចហើយក៏ដើរ ទាក់ខ្សែលួសមានភ្លើងដែលដាក់ឆក់ កណ្ដុរនោះបណ្ដាលឱ្យចំរង្វះមាត់ឆក់ ដួលផ្កាប់មុខស្លាប់ភ្លាមៗតែម្ដង។ លុះ ម៉ោង៨និង៣០នាទីព្រឹក ទើបក្រុម គ្រួសារនឹងរាយការណ៍ទៅសមត្ថកិច្ច។
ប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា បន្ទាប់ពីមានករណីនេះកើតឡើងសមត្ថកិច្ចបានបង្កើតគណៈកម្មការពិនិត្យ សាក សពតាមនីតិវិធី និងប្រគល់សាកសព ជូនគ្រួសារនៃសពធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពពី នគរវត្ត