ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ដុតចម្ការនិងបាញ់គំរាមពលរដ្ឋ
ពោធិ៍សាត់ៈ ប្រជា
ពលរដ្ឋបានអះអាងថា
កម្លាំងអាជ្ញាធរចម្រុះបានចុះមកដុតបំផ្លិចបំផ្លាញដំណាំ
និងបាញ់គំរាមពលរដ្ឋដែលជាគ្រួសារទាហាន រស់នៅក្នុងភូមិ សង្គមថ្មី
ឃុំ ថ្មដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់
ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co; Ltd
របស់លោកឧកញ៉ា ទ្រី ភាព ដោយចោទពួកគាត់ថា បានរស់នៅលើដីរបស់រដ្ឋ។
អ្នកស្រី ផាន់ ចាន់ណា អាយុ ៥០ឆ្នាំ ដែលត្រូវបានកម្លាំងចម្រុះដុតបំផ្លាញចម្ការរបស់ពួកគាត់ដែលបាន ដាំតាំងពី ឆ្នាំ២០០០ មកនោះបានឲ្យដឹងថា ពួកប៉ូលិសការពារឲ្យក្រុមហ៊ុន ទ្រី ភាព មន្ត្រីបរិស្ថានបានមកដុតបំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋ ប៉ុន្តែពួកគាត់ទើបតែបានដុតចម្ការរបស់ប្រជាពលរដ្ឋបានបីគ្រួសារ មិនទាន់បានដុតផ្ទះទេ ពលរដ្ឋក៏បាននាំគ្នាមកធ្វើការរារាំង។
អ្នកស្រីថា៖ «គេដុតបំផ្លាញផ្ទះរបស់ពួកយើង និងចម្ការយើងដើម្បីបំបាត់ភ័ស្តុតាងថា ពួកយើងទើបតែមករស់នៅថ្មី ដូច្នេះនឹងមិនត្រូវបានទទួលអ្វីទាំងអស់»។
អ្នកស្រីបានថ្លែងថា កាលពីថ្ងៃ ទី១១ ថា ពួកគេបានមក ហើយនៅពេលដែលពលរដ្ឋចេញតវ៉ាពួកគេបានវាយប្រវាយប្រតប់ជាមួយពលរដ្ឋ តាំងពីម៉ោង ៨ ព្រឹករហូតដល់ ម៉ោង ១២ ថ្ងៃត្រង់ ហើយនៅពេលយប់ពួកគេមកទៀតដោយទាញកាំភ្លើងបាញ់បីគ្រាប់លើដំបូល ផ្ទះរបស់ប្រជាពលរដ្ឋ។ អ្នកស្រីថា៖ «ពួកយើងមិនហ៊ានដេកពេញមួយយប់ខ្លាចគេមកលួចដុតផ្ទះ នៅពេលដែលយើងដេកលង់លក់»។
អ្នកស្រី សុខ ដា អាយុ ៤៤ ឆ្នាំ ដែលផ្ទះរបស់អ្នកស្រី និងដំណាំកៅស៊ូជាច្រើនត្រូវបានកាប់បំផ្លាញអស់កាលពីឆ្នាំមុនបាន ឲ្យដឹងថា កម្លាំងប៉ូលិស ទាហានដែលការពារឲ្យក្រុមហ៊ុន មន្ត្រីបរិស្ថាន បានចុះមកកាប់បំផ្លាញដើមកៅស៊ូរបស់អ្នកស្រីអស់ ១០០០ ដើម ស្វាយ ៦០ ដើម នឹងស្វាយចន្ទី ដូងមួយចំនួនទៀត ហើយគេមកប៉ុនប៉ងដុតផ្ទះពលរដ្ឋ និងចម្ការផ្សេងទៀតតែមិនបានសម្រេចដោយសារតែពលរដ្ឋទាំងអស់គ្នា ឡើងតវ៉ាប្រឆាំងជាមួយគេ។
អ្នកស្រីថា៖ «គេចោទថា យើងដែលជាអ្នករស់នៅតាំងពី ឆ្នាំ១៩៩៩ ហើយមានប្លង់ត្រឹមត្រូវថា រស់នៅលើដីរដ្ឋ តែបែរជាគេប៉ុនប៉ងយកដីរបស់យើងឲ្យទៅក្រុមហ៊ុន»។
អ្នកស្រី បានថ្លែងឲ្យដឹងទៀតថា ពលរដ្ឋរស់នៅក្នុងតំបន់នេះគឺជាប្រពន្ធរបស់ទាហានដែលប្រចាំការនៅ ព្រំដែន កម្ពុជា-ថៃ ហើយមេឃុំចែកដីឲ្យតាំងពី ឆ្នាំ១៩៩៩ និង ២០០០ តែឥឡូវភូមិ ឃុំគេលែងទទួលស្គាល់ដោយថា ជាដីរបស់ក្រុមហ៊ុន ទ្រី ភាព។
អ្នកស្រីថា៖ «ប្តីយើងលះបង់ដើម្បីជាតិ ប៉ុន្តែជាតិតបស្នងមកវិញគឺរកតែដីនៅ និងដីចម្ការមិនបាន។ បើងាកមើលប្រាក់ខែទៀតវិញចាយតែម្នាក់ឯងមិនគ្រប់ផង»។
លោក ព្រំ ងន មេឃុំ ថ្មដា បដិសេធពុំធ្វើការអត្ថាធិប្បាយទេ។
លោក ខូយ សុខា អភិបាលខេត្ត ពោធិ៍សាត់ ក៏ពុំអាចទាក់ទងបានដែរ។
ចំណែកឯតំណាងក្រុមហ៊ុន របស់លោកឧកញ៉ា ទ្រី ភាព ក៏ពុំអាចទាក់ទងបានដែរ។
យោងតាមលិខិត ស.ជ.ណ លេខ ១៣០៥ ចុះថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១០ បានបង្ហាញថា រដ្ឋាភិបាល កម្ពុជា បានសម្រេចផ្តល់ដីសម្បទានសេដ្ឋកិច្ចទំហំ ៤៤០២ ហិកតាទៅឲ្យក្រុមហ៊ុន (MDS Import Export Co; Ltd) របស់លោកឧកញ៉ា ទ្រី ភាព ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដាំដំណាំកសិ.ឧស្សាហកម្ម (ដំណាំកៅស៊ូ)។
លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តបានថ្លែងថា ពលរដ្ឋទាំងនោះខ្លះបានមករស់នៅតាមប្តីដែលជាទាហានបន្ទាប់ពី អាជ្ញាធរភូមិ ឃុំ បានបែងចែករបបដីឲ្យពួកគាត់ តែពេលនេះអាជ្ញាធរមិនទទួលស្គាល់ទៅវិញ។
លោកថា៖ «នៅក្នុងរឿងនេះគឺអយុត្តិធម៌បំផុតសម្រាប់ពួកគាត់ដោយសារអាជ្ញាធរ ពុំបានស្វែងរកដំណោះស្រាយជូនពលរដ្ឋ តែបែរជាកាន់ជើងក្រុមហ៊ុនប្រើហិង្សាទៅលើពួកគាត់ទៅវិញ នេះគឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលយើងមិនអាចទទួលយក បានទេ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍