ជនជាប់ចោទ​បទឧក្រិដ្ឋ​ រស់​ សា​រិ​ន​ ចេញពី​ពន្ធនាគារ​បង្ក​ ឱ្យ​មានការ​ភ្ញាក់ផ្អើល​

3/13/2014 0 Comments A+ a-


2(94)ភ្នំពេញ ​ ៖​ ជនជាប់ចោទ​ រស់​ សា​រិ​ន​ អតីត​ប្រធាន​គណៈកម្មការ​វត្ដ​សុវណ្ណ​ធម្មរាជ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤​ សង្កាត់​ ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ ភ្នំពេញ​ ដែល​សាលាដំបូង​រាជធានី​ភ្នំ​ពេញ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ កំណត់​រយៈពេល​១៧​ឆ្នាំ​ពី​បទ​ “​រំលោភ​ សេពសន្ថវៈ​”​ ដែល​ប្រព្រឹត្ដ​នៅ​វត្ដ​ភ្នំ​រាប​ និង​វត្ដ​សុវណ្ណ​ធម្មរាជ​កាលពី​ឆ្នាំ​១៩៩៤,​ ២០០៣,​ ២០០៤​ និង​ឆ្នាំ​២០០៩​ ដែល​ ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​៥​នៃ​ច្បាប់​ ស្ដី​ពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​ ត្រូវ​ បាន​គេ​ប្រទះ​ឃើញ​ជនជាប់ចោទ​ខាង​ លើ​នេះ​ចេញពី​ពន្ធនាគារ​មាន​សេរីភាព​ បើ​ទោះជា​ករណី​រំលោភ​សេពសន្ថវៈ​នេះ​ ប្រព្រឹត្ដ​ច្រើន​ដង​ ក្នុង​នោះ​មាន​ជន​រង​ គ្រោះជា​អនីតិជន​ទៀត​នោះ​ក៏​ដោយ​ ។​
​គួរ​រំលឹក​ថា​ ជនជាប់ចោទ​ រស់​ សា​រិ​ន​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ ប្រទេស​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០០៩​ តាម​ពាក្យបណ្ដឹង​របស់​ជន​រង​ គ្រោះ​ឈ្មោះ​ ស​.​វ​.​ណ​ ឃ​.​ន​ ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ និង​ឈ្មោះ​ ស​.​វ​.​ណ​ ច​.​ន​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ អ្នក​ទាំង​២​មាន​ ទីលំនៅ​ឃុំ​ពញា​ពន់​ ស្រុក​ពញាឮ​ ខេត្ដ​កណ្ដាល​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ស​.​វ​.​ណ​ ឃ​.​ន​ បាន​បញ្ជាក់​ក្នុង​ពាក្យបណ្ដឹង​របស់​ខ្លួន​ថា​ នៅ​ដើមឆ្នាំ​១៩៩៤​ ខ្លួន​បាន​មក​រស់នៅ​ ជួយ​កសាង​វត្ដ​តាម​ការ​បញ្ជា​របស់​ឈ្មោះ​ រស់​ សា​រិ​ន​ ហើយ​រស់​ សា​រិ​ន​ បាន​នាំ​ខ្លួន​ ទៅ​ស្បថ​នៅ​លើ​កំពូលភ្នំ​ព្រះរាជ​ទ្រព្យ​ ចំនួន​៦​ចំណុច​ ១-​មិន​ឱ្យ​ក្បត់​ព្រះពុទ្ធ​ សាសនា​ គាត់​ប្រាប់​ថា​ គាត់​ធ្វើ​អ្វីៗ​ ដើម្បី​ព្រះពុទ្ធ​សាសនា​,​ ២-​លាក់​ការណ៍​ រឿង​ផ្ទៃក្នុង​,​ ៣-​មិន​ត្រូវ​ចេះ​ដឹង​រឿង​របស់​ លោកគ្រូ​,​ ៤-​គ្រូ​ប្រើ​ឱ្យធ្វើ​អ្វី​ធ្វើ​តាម​ទាំង​ អស់​,​ ៥-​មិន​ត្រូវ​និយាយ​ប្រាប់​បងប្អូន​ និង​អ្នក​ដទៃ​រឿង​របស់​លោកគ្រូ​ និង​៦-​ មិន​ត្រូវធ្វើ​សិស្ស​ក្បត់​លោកគ្រូ​ ។​ បើ​ ខុស​ពី​សម្បថ​នឹង​ស្លាប់​ ដោយ​រន្ទះបាញ់​ ដោយ​គ្រាប់កាំភ្លើង​ ដោយ​ឡាន​បុក​ និង​ ស្លាប់​យ៉ាង​វេទនា​ ដោយ​មិន​ឱ្យ​ឃើញ​ សាកសព​ជាដើម​ ។​
​ជន​រង​គ្រោះ​បន្ដ​ថា​ នៅ​ក្នុង​ខែ​មិន​ចាំ​ ឆ្នាំ​១៩៩៤​ ពេល​ខ្លួន​ធ្វើការ​ពេល​ថ្ងៃ​ហត់​ នឿយ​អស់កម្លាំង​ពេក​ យប់​ក៏​ដេក​លង់​ លក់​ក្នុង​ដំណេក​ ស្រាប់តែ​ឈ្មោះ​ រស់​ សា​រិ​ន​ នេះឯង​ចូល​មក​កន្លែង​ខ្លួន​ដេក​ បាន​ចាប់បង្ខំ​រំលោភ​រហូត​បាន​សម្រេច​។​ ពេល​គាត់​ចាប់រំលោភ​ខ្លួន​បាន​ភ្ញាក់​ខំ​រើបម្រះ​តែ​ត្រូវ​ឈ្មោះ​ រស់​ សា​រិ​ន​ ចាប់​និង​ ខ្ទប់មាត់​មិន​ឱ្យ​ស្រែក​និង​ធ្វើការ​គំរាម​ កំហែង​ថែម​ទៀត​ ។​
​ដោយឡែក​ជន​រង​គ្រោះ​ឈ្មោះ​ ស​.​វ​.​ណ​ ច​.​ន​ បាន​អះអាង​ក្នុង​ពាក្យបណ្ដឹង​ របស់​ខ្លួន​ថា​ នាង​បាន​ទៅ​រស់នៅ​ជាមួយ​ នឹង​ម្ដាយ​ឈ្មោះ​ ស​.​វ​.​ណ​ ឃ​.​ន​ តាំងពី​ មាន​វ័យ​៧​ឆ្នាំ​ ដល់​ឆ្នាំ​២០០៤​ នាង​មាន​ អាយុ​១៤​ឆ្នាំ​ នៅ​ម៉ោង​ប្រហែល​១១​ទៅ​ ១២​យប់​ ឆ្នាំ​២០១៤​នោះ​ នាង​កំពុង​ដេក​ ម្នាក់ឯង​ ស្រាប់តែ​លោកតា​ រស់​ សា​រិ​ន​ បាន​មក​ដាស់​ខ្លួន​ឱ្យទៅ​ដេក​កំដរ​គាត់​ ពីព្រោះ​មាន​បារមី​ស្រីៗ​មក​រក​គាត់​ច្រើន​ ណាស់​ ។​ ជន​រង​គ្រោះ​បន្ដ​ថា​ ខ្លួន​មិន​ទាន់​ ក្រោកពីដំណេក​ស្រួលបួល​ផង​ ស្រាប់តែ​ គាត់​ចាប់​អូស​ដៃ​ឱ្យ​ចូល​ក្នុង​បន្ទប់​របស់​ គាត់​បោះ​ទៅ​លើ​ពូក​ ដោះ​សម្លៀក​បំពាក់​ របស់​ខ្លួន​ ហើយ​នាង​ភ័យ​ពេក​ក៏​បាន​លើក​ ជើង​ទាក់​ឈ្មោះ​ រស់​ សា​រិ​ន​ មួយ​ជើង​ ប៉ុន្ដែ​គាត់​បាន​យក​កាំភ្លើងខ្លី​មក​ភ្ជង់​គំរាម​ បាញ់​សម្លាប់​ រួច​ក៏​ចាប់​នាង​រំលោភ​រហូត​ បាន​សម្រេច​ ។​
​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ជន​រង​គ្រោះ​ សមត្ថ​ កិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រស់​ សា​រិ​ន​ កាល​ ពី​ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០០៩​ បញ្ជូន​ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
​នៅ​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០១០​ សាលា​ ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ផ្ដន្ទា​ ទោស​ជនជាប់ចោទ​ឈ្មោះ​ រស់​ សា​រិ​ន​ ហៅ​រស់​ សា​រឿ​ន​ ហៅ​ រស់​ សា​វី​ ដាក់​ ពន្ធនាគារ​កំណត់​រយៈពេល​១៧​ឆ្នាំ​ពី​បទ​  “​រំលោភ​សេពសន្ថវៈ​”​ ដែល​ប្រព្រឹត្ដ​នៅ​ ភ្នំ​រាប​ និង​វត្ដ​សុវណ្ណ​ធម្មរាជ​ កាលពី​ឆ្នាំ​ ១៩៩៤,​២០០៣,​ ២០០៤​ និង​ឆ្នាំ​២០០៩​ ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​៥​ នៃ​ច្បាប់​ ស្ដី​ពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​ ។​
​បើ​ទោះជា​ជនជាប់ចោទ​ប្ដឹង​សា​ទុក​ ទៅ​សាលាឧទ្ធរណ៍​ក៏​ដោយ​សាលា​ឧទ្ទ​រណ៍​ ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​ ២០១១​ ក៏​បាន​សម្រេច​តម្កល់​សាល​ ក្រមព្រហ្មទណ្ឌ​លេខ​៩៥​ កប​៤​ ចុះ​ថ្ងៃ​ទី​២​ ខែកញ្ញា​ ឆ្នាំ​២០១០​ របស់​សាលាដំបូង​ រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​ និង​ បន្ដ​ឃុំខ្លួន​ជនជាប់ចោទ​ រស់​ សា​រិ​ន​ ។​ ប៉ុន្ដែ​ករណី​ជនជាប់ចោទ​រស់​ សា​រិ​ន​ ពេល​ ដែល​តុលាការ​កំពូល​លោក​ ឃឹម​ ប៉ុណ្ណ​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​,​ លោក​ ទី​ ណេ​ង​,​ លោក​ យូរ​ ឧត្ដរា​,​ លោក​ សាលី​ ធា​រ៉ា​,​ លោក​ ច័ន្ទ​ រង្សី​ ជា​ចៅក្រម​ជំនុំ​ ជម្រះ​ និង​លោក​ ហ៊ីង​ ធី​ឫទ្ធិ​ ជា​ព្រះរាជ​ អាជ្ញា​តំណាង​មហាអយ្យការ​កាលពី​ថ្ងៃ​ទី​ ៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ចេញ​សាលដីកា​ សម្រេច​បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ២៩២​ ចុះ​ថ្ងៃ​ទី​៣០​ ខែ​វិ​ច្ឆិ​ិ​កា​ ឆ្នាំ​២០១០​ របស់​តុលាការ​កំពូល​ទៅ​សាលា​ឧទ្ទ​រណ៍​ ដើម្បី​ជំនុំជម្រះ​ជា​ថ្មី​ឡើង​វិញ​ ពាក់ព័ន្ធ​ នឹង​ជនជាប់ចោទ​ឈ្មោះ​ រស់​ សា​រិ​ន​ បែរជា​ នៅ​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១២​ សាលា​ ឧទ្ទ​រណ៍​បាន​ចេញ​សាលដីកា​សម្រេច​ផ្ដន្ទា​ ទោស​ឈ្មោះ​ រស់​ សា​រិ​ន​ ដាក់​ពន្ធនាគារ​ ៣​ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ទី​ចាប់ខ្លួន​ពី​បទ​រំលោភ​ សេពសន្ថវៈ​លើ​ឈ្មោះ​ ស​.​វ​.​ណ​ ច​.​ន​ ប្រព្រឹត្ដ​នៅ​វត្ដ​សុវណ្ណ​ធម្មរាជ​កាលពី​ឆ្នាំ​ ២០០៤​ តាម​មាត្រា​២៤០​ និង​មាត្រា​ ៩៣,​ ៩៤​ នៃ​ក្រមព្រហ្មទណ្ឌ​ ហើយ​ឱ្យ​ ឈ្មោះ​ រស់​ សា​រិ​ន​ រួច​ពី​បទ​ចោទ​រំលោភ​ សេពសន្ថវៈ​លើ​ឈ្មោះ​ ស​.​វ​.​ណ​ ឃ​.​ន​ ប្រព្រឹត្ដ​នៅ​វត្ដ​ភ្នំ​រាប​ ឆ្នាំ​១៩៩៤​ ដល់​ឆ្នាំ​ ១៩៩៨​ និង​វត្ដ​សុវណ្ណ​ធម្មរាជ​ពី​ឆ្នាំ​១៩៩៨​ ដល់​ឆ្នាំ​២០០៣​ ។​ ក្នុង​នោះ​សាលដីកា​ នេះ​មាន​លោក​ អ៊ុំ​ សា​រិ​ទ្ធ​ ជា​ប្រធាន​ ក្រុមប្រឹក្សា​ជំនុំជម្រះ​,​ លោក​ តាំង​ ស៊ុន​ឡាយ​,​ លោក​ ឆាយ​ ច័ន្ទ​តារា​វណ្ណ​ ជា​ចៅក្រម​ប្រឹក្សា​ និង​លោក​ ប៉ាន់​ គឹ​មលាន​ ជា​តំណាង​មហាអយ្យការ​ ។​
​បើ​ទោះជា​សាលាឧទ្ធរណ៍​ចេញ​សាល​ ដីកា​សម្រេច​ផ្ដន្ទាទោស​ជនជាប់ចោទ​ រស់​ សា​រិ​ន​ ដាក់​ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​ ពី​ បទ​រំលោភ​សេពសន្ថវៈ​ជា​លក្ខណៈ​បន្ធូរ​បន្ថយទោស​ ដែល​គេ​សង្ស័យ​ថា​ រឿង​នេះ​ មាន​ភាព​មិន​ប្រក្រតី​អាច​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​ព្រោះ​ជនជាប់ចោទ​មាន​ ពិរុទ្ធ​ ភាព​គ្រប់គ្រាន់​ ដាក់បន្ទុក​ក្នុង​បទឧក្រិដ្ឋ​ ហើយ​ជន​រង​គ្រោះជា​អនីតិជន​ក៏​ដោយ​ ក៏​តំណាង​មហាអយ្យការ​ពុំ​បាន​ប្ដឹង​សាទុក្ខ​ទៅ​លើ​សាលដីកា​សាលាឧទ្ធរណ៍​នេះ​ ឡើយ​ទើប​ជន​រង​គ្រោះ​ផ្នែក​រដ្ឋប្បវេណី​ បន្ដ​ប្ដឹង​ទៅ​តុលាការ​កំពូល​ ប៉ុន្ដែ​ជន​ជាប់​ ចោទ​ រស់​ សា​រិ​ន​ ពេល​នេះ​ត្រូវ​បាន​គេ​ ឃើញ​គាត់​ចេញពី​ពន្ធនាគារ​មាន​សេរី​ ភាព​និង​បន្ដ​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ហើយ​ក៏​បង្កើត​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពី​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ សមត្ថកិច្ច​ មន្ដ្រី​ រាជការ​ ខណៈ​ដែល​ជនជាប់ចោទ​រូប​នេះ​ បាន​ប្រព្រឹត្ដ​បទឧក្រិដ្ឋ​កន្លង​ទៅ​រង​នូវ​ការ​រិះគន់​គ្រប់​មជ្ឈដ្ឋាន​ ក្នុង​សង្គម​ ។​
​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ ករណី​ ជនជាប់ចោទ​រស់​ សា​រិ​ន​ គាត់​គឺជា​អ្នក​ មានចំណេះ​ដឹង​ និង​អប់រំ​ ប្រដៅ​ទូន្មាន​ឱ្យ​  មនុស្ស​សាង​អំពើ​ល្អ​ គោរព​ព្រះពុទ្ធ​ សាសនា​បាន​ន័យ​ថា​ គាត់​ស្គាល់​ពី​ច្បាប់​ ទំនៀមទម្លាប់​ព្រ​ពៃ​ណី​ បុណ្យ​បាប​ ប៉ុន្ដែ​ ដល់​គាត់​ជា​អ្នក​ប្រព្រឹត្ដ​ចាប់រំលោភ​អ្នក​ នៅ​ជាមួយ​ ក្នុង​នោះ​ជា​អនីតិជន​គឺ​គាត់​ មាន​ពិរុទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដន្ទា​ ទោស​ក្នុង​បទឧក្រិដ្ឋ​ ប៉ុន្ដែ​ខណៈ​សាលា​ ឧទ្ធរណ៍​ផ្ដន្ទាទោស​លក្ខណ​៖​បន្ធូរបន្ថយ​ ទោស​អាច​ជា​រឿង​ផ្សេងៗ​ ឬ​ពាក់ព័ន្ធ​នឹង​ អំពើ​ពុក​រលួយ​ណាមួយ​ ។​
​អ្នក​ច្បាប់​បាន​បន្ដ​ថា​ រឿង​លោក​ រស់​ សា​រិ​ន​ បាន​ធ្វើ​ឱ្យ​ល្បី​រន្ទឺ​ ប៉ះពាល់​ដល់​ បញ្ហា​ប្រពៃណី​សាសនា​ ហើយ​សង្គម​ ស្អប់ខ្ពើម​ តែ​ពេល​ឃើញ​គាត់​មាន​សេរី​ ភាព​ចេញពី​ពន្ធនាគារ​ ប្រជាពលរដ្ឋ​ ប្រាកដជា​មានការ​ភ្ញាក់ផ្អើល​ នេះ​ជា​ការ​ពិត​ ។​
​ប្រជាពលរដ្ឋ​បាន​បញ្ចេញ​ជា​ច​ម្ង​ល់​ថា​ បើ​ប្រៀបធៀប​បទ​ល្មី​សរ​វាង​ជន​ជាប់​ ចោទ​ រស់​ សា​រិ​ន​ នឹង​នេត​ ខៃ,​ លោក​ រស់​ សា​រិ​ន​ ជាប់ចោទ​បី​បទឧក្រិដ្ឋ​ ហើយ​ នេត្រ​ ខៃ​ ជាប់ចោទ​ពី​បទល្មើស​ម​ជ្ឈឹ​ម​ ប៉ុន្ដែ​ នេត្រ​ ខៃ​ បន្ដ​ការ​ជាប់​ឃុំ​ក្នុង​ពន្ធ​នាគារ​ ខណៈ​បាន​ថតរូប​ស្រាត​ស្រី​ក្មេង​ ចាស់​ងូត​ក្នុង​បន្ទប់ទឹក​វត្ដ​ស្រះ​ចក​ ហើយ​ ជនជាប់ចោទ​ រស់​ សា​រិ​ន​ បែរជា​មាន​សេរីភាព​ ពេល​ជាប់ចោទ​ពី​បទ​រំលោភ​ សេពសន្ថវៈ​ទៅ​លើ​អនីតិជន​?
​កន្លង​ទៅ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​រង​ គ្រោះ​ដោយសារ​លោក​ រស់​ សា​រិ​ន​ បោក​ ប​ញ្ឆេ​ត​តាម​ជំនឿ​មន្ដអាគម​គ្រប់​បែប​យ៉ាង​ ប៉ុន្ដែ​អស់ជំនឿ​ និង​ធ្វើការ​ថ្កោល​ ទោស​ពេល​ដែល​ឃើញ​សមត្ថកិច្ច​កង​ រាជ​អាវុធហត្ថ​ចាប់ខ្លួន​ប្រមូល​បាន​ភស្ដុ​ តាង​ប្រព្រឹត្ដ​ពា​លា​អាណា​ចារ​ជាដើម​នោះ​ ៕
ប្រភពពី នគរវត្ត