មកពី​ហូប​ការ​ស្រវឹង ចាប់រំលោភ​ក្មេងស្រី ត្រូវ​អាណាព្យាបាល​ប្តឹង​ទារ​ជម្ងឺ​ចិត្ត ១០​លាន​រៀល

3/13/2014 0 Comments A+ a-


Wat-1303ខេត្តបាត់ដំបង ៖ បុរស​​ម្នាក់​​ចេញ​ពី​​ហូប​ការ​​​ស្រ​វឹង​ស្រា បាន​​លួង​លោម​​រំ​លោភ​​ក្មេង​ស្រី កាល​ពី​​វេ​លា​ម៉ោង ៣​​រសៀល​​ថ្ងៃ​ទី​​១១ ខែ​មី​នា ឆ្នាំ​​២០​១៤ នៅ​​ចំ​ណុច​​ភូមិ​​ថ្មី ឃុំ​-​ស្រុក គាស់​ក្រឡ ខេត្ត​បាត់​ដំ​បង ប៉ុ​ន្តែ​​សំ​ណាង​អា​ក្រក់ ត្រូវ​​ក្មេង​ស្រី​​ម្នាក់​ទៀត​​ឃើញ​ទាន់ ក៏​ផ្អាក​ធ្វើ​សកម្មភាព ហើយ​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​ទារប្រាក់ ១០​លាន​រៀល តែ​ជនសង្ស័យ​គ្មាន​លុយ​បង់ ក៏​ប្តឹង​ឲ្យ​សមត្ថកិច្ច​កសាង​សំណុំរឿង ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​បន្ត​តាម​នីតិវិធី​។
មន្ត្រី​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានអោយដឹងថា បុរស​សង្ស័យ​ដែល​ឃាត់ខ្លួន មានឈ្មោះ រិត ចាន់​សាក់ អាយុ ២១​ឆ្នាំ រស់ក្នុង​ភូមិ​កើតហេតុ ជាមួយ កុមារី​រងគ្រោះ មានឈ្មោះ ក​សម អាយុ ៦​ឆ្នាំ​។ ឈ្មោះ មាឃ សូ​ម៉ាលី អាយុ ៥៤​ឆ្នាំ ជា​ជីដូន​ជនរងគ្រោះ បាន​ប្តឹង​ទា​ជំងឺ​ចិត្ត ១០​លាន​រៀល ពី​ជនសង្ស័យ​ដែល​ប្រព្រឹត្ត អំពើ​ប្រទូស​កេរ្តិ៍ខ្មាស់ លើ​ចៅស្រី​របស់ខ្លួន​។ សាក្សី​ឈ្មោះ សម្បត្តិ ចាន់​ថេ​ង អាយុ ៧​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា ពូ​សាក់​បាន​យក​លិង្គ​ញុ​លពី​ក្រៅ​សំពត់​ក្មេងស្រី​រងគ្រោះ ពេល​ខ្លួន​ឃើញ​សកម្មភាព​នេះ ពូ​សាក់​បាន​ចាប់បី​ខ្លួន​ចេញមកក្រៅ​ផ្ទះ​តែម្តង​។
បុរស​សង្ស័យ​ឈ្មោះ រិត ចាន់​សាក់ បាន​សារភាពថា កាល​រៀល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ ខ្លួន​ត្រឡប់​មកពី​ស៊ីការ អ្នកជិតខាង​វិញ​ស្រវឹង បាន​យក​លិង្គ​ទៅ​ញុ​ល ពីក្រោយ​គូថ​ក្មេងស្រី​រងគ្រោះ និង​បី​នាង​ដាក់​លើ​គ្រែ លូក​ស្ទាប​ប្រដាប់ភេទ​នាង តែ​មិន​បានធ្វើ​អ្វី​ស៊ី​ជំរៅ​ទេ ពេលនោះ​នាង ចាន់​ថេ​ង ចូលមក​ដល់​បែកការណ៍ ហើយ​ឈប់​ធ្វើ​សកម្មភាព​តែម្តង​។ មន្ត្រី​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​បញ្ជាក់ថា បុរស​សង្ស័យ​ឈ្មោះ រិត ចាន់​សាក់ សមត្ថកិច្ច​បានរៀបចំ កសាង​សំណុំរឿង ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់ បញ្ជូន​ទៅកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៤ ចាត់ការ​តាម​នីតិវិធី​៕
ប្រភពពី វត្តភ្នំ