សពទារកអាយុប្រហែល៧ខែ ត្រូវម្ដាយចាក់ថ្នាំរលូតយកទៅ បោះចោលបង្កឲ្យភ្ញាក់ផ្អើល
ម្ចាស់ដីឡូត៍ដែលមានវ័យ៣០ឆ្នាំ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ រូបគេបានភ្ញាក់ពីគេង ហើយចេញមកខាងក្រោយផ្ទះ ស្រាប់ប្រទះឃើញសពទារក ដែលគេយកមកផ្លុងចោល ហើយរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។ ស្ដ្រីម្ចាស់ផ្ទះបានបន្ដថាសពទារកនោះ អាយុប្រហែល៧ខែ ដែល
ម្ដាយមានចិត្ដអប្រិយខ្ជិលចិញ្ចឺមកូន និងអាចម្យ៉ាងជាស្នេហាលួចលាក់ ទើបបានហ៊ានរំលូតកូនយកទៅក្រវាត់ចោលបែបនេះ។
អ្នកភូមិដែលឃើញហេតុការណ៍ បានឲ្យដឹងថា សពទារកនោះ បើសិនមិនបានចាក់ថ្នាំទំលាក់ទេ ឲ្យកើតតាមធម្មជាតិគីអាចមានជីវិត បើទោះបីកើតមិនគ្រប់ខែក្ដី ។ បន្ទាប់ពីសមត្ថកិច្ច ពិនិត្យរួចរាល់ សពទារកត្រូវបានគេយកទៅកប់នៅទីវត្ដអារាមនៅថ្ងៃដដែលនេះ៕
ប្រភពពី នគរវត្ត