កំំពុងអង្គុយ ចុចទូរស័ព្ទ លេងហ្គេម ជនសង្ស័យ២នាក់ មកភ្ជង់ និងបាញ់មួយគ្រាប់ ប្លន់យកទូរស័ព្ទ

3/28/2014 0 Comments A+ a-


ផ្តល់សិទ្ទិដោយ៖dap-news.com
gameភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពភ្ជង់ និងបាញ់គំរាម គ្រាប់មួយគ្រាប់ ប្លន់ទូរស័ព្ទសាំសុងចិន មួយគ្រឿងពីនារីម្នាក់ ខណៈជនរងគ្រោះ កំពុងចុចទូរស័ព្ទលេងហ្គេម តែម្នាក់ឯង នៅលើសួនច្បារ មុខក្រសួង ការពារជាតិ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ប្រមាណ ១០៖៤០នាទី យប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះ ។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណ បាននិងកំពុង អង្គុយលេងតែម្នាក់ឯង រួចយកទូរស័ព្ទម៉ាកសាំសុង ចិនមកចុចលេង ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ប្រដាប់ដោយ កាំភ្លើងខ្លីមួយដើម បានចុះមកភ្ជង់ នារីរងគ្រោះ និងបាញ់គំរាម មួយគ្រាប់ ប្លន់យកទូរស័ព្ទ ទៅបាត់តែម្តង ។
សេចក្តីរាយការណ៍ បានបន្តទៀតថា តាមពិតជនសង្ស័យ នឹងស្មានថា ជនរងគ្រោះប្រើទូរស័ព្ទសាំសុងស្ស៊ីន មិនដឹងជា របស់ចិននោះទេ ទើបជាមកភ្ជង់ និងប្លន់យ៉ាងដូច្នេះ ។ ក្រោយកើតហេតុ ជនរងគ្រោះ ដែលគេ មិនទាន់ស្គាល់ អត្តសញ្ញាណ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌ៧មករា យកទៅសួរនាំ នៅទីបញ្ជាការ អាវុធហត្ថខណ្ឌ ដោយមិនប្រគល់មកនគរបាលនោះឡើយ ៕