អ្នកជំនាញ៖ ថាមពលថ្ម Black Box របស់ យន្តហោះ370 អាចនឹងអស់សុពលភាព បាត់ទៅហើយ
ផ្តល់សិទ្ទិដោយ៖dap-news.com
ម៉ាឡេស៊ី៖ នៅលើយន្តហោះ MH 370 របស់ប្រទេស ម៉ាឡេស៊ី
មានឧបករណ៍រក្សា ឯកសារ ថតសម្លេង និងសកម្មភាពផ្សេងៗនៅលើយន្តហោះ
ដែលត្រូវបានគេហៅថា ប្រអប់ខ្មៅ (Black Box) អាចបង្ហាញនូវអាថ៌កំបាំង
ផ្សេងៗទាក់ទង នឹងការបាត់ រឺធ្លាក់យន្តហោះនេះ។ នៅក្នុងពេលនេះ ពេលវេលាពិតជាមានសារៈសំខាន់បំផុត ពីព្រោះ ប្រដាប់ថតសម្លេងនោះ មានអាយុកាលត្រឹមតែ៣០ ថ្ងៃប៉ុណ្ណោះ។
ព័ត៌មាន CNN ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤នេះបានលើកឡើងនូវសំដីរបស់លោក David Soucie អ្នកនិពន្ធអត្ថបទមួយក្រោមចំណងជើងថា ហេតុអ្វីបានជាយន្តហោះធ្លាក់ នោះបាននិយាយថា ថាមពលថ្មរបស់ប្រអប់ខ្មៅនៃយន្តហោះ ដែលបានបាត់នោះ អាចនឹងអស់សុពលភាពបាត់ទៅហើយ។
អ្នកជំនាញផ្ទាល់ប្រចាំយន្តហោះ MH 370 ម្នាក់បានប្រាប់លោក Soucie ថា ថាមពលថ្មរបស់ប្រអប់ខ្មៅ ត្រូវបានគេតម្លើងដាក់ដោយមិនភាពត្រឹមត្រូវឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងប្រអប់ខ្មៅ មានឧបករណ៍បញ្ចេញសម្លេង ដោយមានថាមពលថ្មតូចមួយនៅក្នុងឧបករណ៍នោះ។ ជាធម្មតា ថ្ម និងឧបករណ៍បញ្ចេញសម្លេងនោះ ត្រូវការដាក់ក្នុងទីតាំងត្រជាក់ ឬបន្ទប់ដែលមានសីតុណ្ហភាពត្រជាក់ ។
តាមការវិភាគបានបង្ហាញថា ប្រទេស ម៉ាឡេស៊ី ជាប្រទេសដែលមិនមានអាកាសធាតុត្រជាក់នោះទេ ជាមួយគ្នានេះដែរ នៅរដូវក្តៅប្រទេសនេះ មានសីណ្ហភាពខ្ពស់បំផុត ។ ជាអកុសលអ្នកជំនាញបានរកឃើញថា ថ្ម និងឧបករណ៍បញ្ចេញសម្លេងនោះ ត្រូវបានដាក់នៅក្នុងទីតាំងដែលមានសីណ្ហភាពក្តៅរហូតជាង ១០០អង្សាសេ ។
លោកបានសរសេរទាក់ទង នឹងការរកឃើញនេះថា យើងត្រូវតែផ្លាស់ប្តូរទង្វើរបស់យើង ដោយបង្កើនការខិតខំប្រឹងប្រែងស្រាវជ្រាវរកប្រអប់ខ្មៅ មិនដូចច្នោះទេ ថាមពលថ្ម នឹងអស់សុពលភាព ព្រោះតែសីតុណ្ហភាពបានធ្វើឲ្យថ្មកាន់តែចុះខ្សោយជាបន្តបន្ទាប់ ៕