យុវជន២នាក់ដាក់ថ្នាំដណ្ដំ យកម៉ូតូមិត្ដភក្ដិអស់លក្ខណ៍ជន រងគ្រោះចាប់ប្រគល់ឱ្យសមត្ថកិច្ច
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បន្ទាប់ពីជន រងគ្រោះបានប្រទះឃើញជនសង្ស័យរួចចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍ កាកាប ។
ជនសង្ស័យមានឈ្មោះ សេង ពិសិដ្ឋ អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងសាឡាង មានស្រុកកំណើតនៅស្រុកឈូក ខេត្ដ កំពត និងជនសង្ស័យម្នាក់ទៀតបានរត់ គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ឈ្មោះ យ៉ាន់ សង្ហា ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរជាងទង ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ម៉ាកស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AM-6818 ។ ម៉ូតូដែលជនសង្ស័យលួច យកទៅលក់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-2043 ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៥ ខែមីនា ជនរងគ្រោះនិងមិត្ដភក្ដិម្នាក់ ទៀតបានជិះម៉ូតូមួយគ្រឿង រីឯជនសង្ស័យ ជិះម៉ូតូមួយគឿងដែរមានគ្នា២នាក់ ក៏ បានបបួលគ្នាទៅផឹកស៊ីនៅម្ដុំម៉ៃដា តាំងពីល្ងាចរហូតដល់យប់ រួចជនសង្ស័យ ទាំង២នាក់បានដាក់ថ្នាំសណ្ដំក្នុងកែវស្រាជនរងគ្រោះទាំង២នាក់ ផឹក ធ្វើឱ្យជនរង គ្រោះសន្លប់ស្ដូកស្ដឹងក្នុងហាង ហើយ ក៏លើកជនរងគ្រោះដាក់លើម៉ូតូ ។ ពេល នោះជនសង្ស័យក៏បានយកកាតគ្រីនិង កាបូបលុយជនរងគ្រោះរហូតដល់ផ្លូវ ស្ងាត់ក៏ទម្លាក់ជនរង គ្រោះម្នាក់ចោល រួចយកម៉ូតូទៅបាត់ ។
ប្រភពបន្ដថា រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ជនរងគ្រោះក៏បាន ដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាល កាកាបឱ្យជួយស្វែងរកជនសង្ស័យដែលលួចម៉ូតូ ។ លុះមកព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ ស្រាប់តែឃើញជនសង្ស័យ នៅក្នុងបន្ទប់ជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក៏ហៅមិត្ដភក្ដិមកចាប់ ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ រួចបាននាំជន សង្ស័យម្នាក់នេះមកនគរបាលប៉ុស្ដិ៍ កាកាបដើម្បីសាកសួរពីដើមហេតុ ។
ក្រោយសាកសួរនិងធ្វើកំណត់ហេតុជនសង្ស័យត្រូវបានសមត្ថកិច្ច ប៉ុស្ដិ៍កាកាបកសាងសំណុំរឿងបញ្ជូនបន្ដទៅថ្នាក់លើដើម្បីចាត់ការតាម នីតិវិធី ៕
ប្រភពពី នគរវត្ត