ម្តាយ​គ្មាន​លុយ​ជូន ទៅ​ព្យាបាលជម្ងឺ នាង​ស​ម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​ គួរ​ឲ្យ​អនិច្ចា​បំផុត​

3/28/2014 0 Comments A+ a-


Wat-270312​ រាជធានី​ភ្នំពេញ ៖ ក្មេង​ស្រី​​ម្នាក់​​អា​យុ ១២​​ឆ្នាំ ដែល​​ម្តាយ​​ខំ​ប្រឹង​​អូស​​រទេះ​​លក់​​ធ្យូង រក​លុយ​​មក​​ចិ​ញ្ចឹម​​បី​បាច់ ត្រូវ​បាន​​ប្រ​ជា​ពល​រដ្ឋ រស់​នៅ​​ក្នុង​ភូមិ​​ប្រ​ទះ​ឃើញ​ចង​ក នឹង​​ដំ​បូល​ផ្ទះ​​ស្លាប់ មិន​ដឹង​​តាំង​ពី​​ពេល​ណា បន្ទាប់​ពី​​បាត់​​មុខ​​មិន​ឃើញចេញមក ​ដាំបាយ​ដូច​សព្វដង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៤ នៅ​ក្រុម​២ ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។​
​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ក្រូច ស្រី​លក្ខណ៍ អាយុ ១២​ឆ្នាំ រៀន​ថ្នាក់​ទី​២ នៅ​សាលាបឋមសិក្សា ជ្រោយចង្វា ជា​កូន​ទី​៥ ក្នុងចំណោម​បងប្អូន​៦ នាក់​ប្រុស​៣ ស្រី​៣ ដែលមាន​ម្ដាយ​ឈ្មោះ អ៊ឹម ថា​រី អាយុ ៥០​ឆ្នាំ មុខរបរ​រុញ​រទេះ​លក់​ធ្យូង​តាម​ភូមិ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ។ ក្មេងស្រី​រងគ្រោះ​ត្រូវបាន គេ​ប្រទះឃើញ​ចងក នឹង​ខ្សែ​នីឡុង​ជាមួយនឹង​ធ្នឹម​ផ្ទះ មិន ដឹងស្លាប់​តាំងពី​ពេលណា​នោះទេ ខណៈ ដែល​ម្ដាយ​ចាក​ចេញពីផ្ទះ តាំងពី​ម៉ោង ៥​ព្រឹក ដើម្បី​រុញ​រទេះ​លក់​ធ្យូង ។​
​ស្ដ្រី​ឈ្មោះ អ៊ឹម ថា​រី ជា​ម្ដាយ បានឱ្យដឹងថា កន្លងមក​កូនស្រី​រប​ស់គា​ត់ មិន​ដែលមាន​បញ្ហា​អ្វី​នោះទេ ជាពិសេស បញ្ហា​ផ្លូវ​ចិ​ត្ដ​ក៏​មិនមាន​ដែរ ព្រោះ​គាត់​មិនដែល ប្រើ​ឱ្យធ្វើ​អ្វី​ធ្ងន់​នោះទេ​។ ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ កូនស្រី​របស់គាត់​ចេះតែ​ត្អូញ​ថា ឈឺ​អួលណែន ក្នុង​ទ្រូង​ចុក​ដង្ហើម​ស្ទើរ​ដកដង្ហើម​មិន​រួច​។ ពេលឮ​កូនស្រី​ត្អូញត្អែរ​ដូច្នេះ គាត់​បាន​អង្វរ​កូន​ថា ចាំ​ម៉ែ​រកលុយ​បាន​សិន ចាំ​នាំ​កូន​ទៅ​ពេទ្យ ឥឡូវនេះ​ម៉ែ​គ្មាន​មួយ​រៀល​ទេ កូន​ទ្រាំ​សិន​ទៅ ។
​ក្រោយមក​មិនដឹង​រឿងហេតុ​អ្វី ពេលដែល​គាត់ ចាក​ចេញពីផ្ទះ​រុញ​រទេះ ដើរ​លក់​ធ្យូង​តាមផ្លូវ ស្រាប់​តែមាន​ប្រជាពលរដ្ឋ រស់នៅ​ក្បែរ​ខាង ទូរស័ព្ទ​ប្រាប់ថា កូន​ស្រី​របស់គាត់ បាន​ចងក​ស្លាប់​បាត់ទៅហើយ​។ ដំណឹង​នេះ​ធ្វើឱ្យ គាត់​មាន​ក្ដី​រន្ធត់​យ៉ាងខ្លាំង ក៏​ប្រញាប់ប្រញាល់​មក​ផ្ទះ​វិញ​ប្រទះឃើញ កូនស្រី​ចងក​ស្លាប់​មែន ធ្វើឱ្យ​គាត់​តូច​ចិ​ត្ដ​ខ្លាំងណាស់ មិនគួរណា​កូនស្រី គិត​ខ្លី​យ៉ាង​ដូច្នេះ​ទេ ព្រោះ​គាត់​បាន​ប្រឹងប្រែង រកស៊ី​បែកញើស​ហូរ​ញើស ដើម្បី​ចិញ្ចឹម​ឱ្យ​កូន​រស់ មិនគួរ​កូន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ចោល​ម្ដាយ​ទៅវិញ​៕
ប្រភពពី វត្តភ្នំ