ស្រ្តីម្នាក់បើករថយន្ត បុកអ្នកជិះកង់ស្លាប់ បន្តបុកបង្គោល ភ្លើងបាក់ ដាច់ភ្លើងជាង១ម៉ោង
បន្ទាយមានជ័យ: គ្រោះថ្នាក់ចរាចរមួយបង្កឡើង
រថយន្តកូរ៉ូឡា បើកបរដោយស្រ្តី ចេញពីហូបការ នៅស្រុកសិរីសោភ័ណ្ឌ
បុកស្ត្រីអ្នកជិះកង់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយរថយន្តបន្តទៅបុក
បង្គោលភ្លើង ដែលមានតង់ស្យុងខ្ពស់ សម្រាប់ចែកចាយ មកខេត្តសៀមរាប បាត់ដំបង
បាក់ បណ្តាលឲ្យ ដាច់ចរន្តអគ្គិសនី ជាង១ម៉ោងផងដែរ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិកូបជើង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
អធិការស្រុកអូរជ្រៅ លោក ឆេងអ៊ី សុខា បានឱ្យដឹងថា អ្នកស្លាប់ឈ្មោះ យ៉ន សុខឃឿន ភេទស្រី អាយុ ៥៦ឆ្នាំ នៅភូមិសូរិយា ឃុំកូប ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអអធិការបានបន្ត ថា រថយន្តបង្ក ម៉ាកតូយ៉ូតា កូរ៉ូឡា ស្លាកលេខ ត្រូវគេដោះចេញបាត់ហើយ ។ ហើយក្រោយកើតហេតុ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់ ។
បច្ចុប្បន្នរថយន្តបង្ក ត្រូវបាននគរបាលមូលដ្ឋាន អូសយកមករក្សាទុក ដើម្បីស្វែងរកម្ចាស់មកដោះស្រាយ តាមច្បាប់ ៕

______________
ផ្តល់សិទ្ទិដោយ៖dap-news.com