វិមានក្រឹមឡាំង៖ លោកពូទីនមិនទាន់ បានសម្រេចចិត្ត ប្រើប្រាស់កម្លាំង នៅអ៊ុយក្រែន

3/02/2014 0 Comments A+ a-

ផ្តល់សិទ្ទិដោយ៖dap-news.com
វិមានក្រឹមឡាំង៖ ទាំងអង្គការណាតូ និងសហរដ្ឋអាម៉េរិក គ្មានផ្លូវច្បាប់ណាមួយ អាចប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធ នៅអ៊ុយក្រែន បានឡើយ
ទីក្រុងម៉ូស្គូ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន មិនទាន់សម្រេច ចិត្តអំពីការប្រើប្រាស់កម្លាំងយោធា នៅក្នុងប្រទេសអ៊ុយក្រែននៅឡើយនោះទេ បើទោះបីទទួលបានភ្លើងបៃតងពី រដ្ឋសភាជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន ក៏ដោយនោះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០១៤ បានដកស្រង់សម្តីលោក ឌីមីត្រី ពេសស្គូវ អ្នកនាំពាក្យប្រធានាធិបតី មកបញ្ជាក់ថា «ឥឡូវនេះ ក្រុមប្រឹក្សាសហព័ន្ធ នៃរដ្ឋសភាជាន់ខ្ពស់ បានអនុម័តសេចក្តី សម្រេចផ្តល់ឲ្យប្រធានាធិបតី (វ្ល៉ាឌឹមៀរ ពូទីន) នូវសិទ្ធិពេញលេញ នៃមធ្យោបាយ ដែលចាំបាច់សម្រាប់ដោះ ស្រាយស្ថានភាពនេះ ទាំងនៅក្នុងលក្ខខណ្ឌកងទ័ព និងក្នុងលក្ខខណ្ឌការទូត របស់យើងនៅក្នុងសហរដ្ឋអាម៉េ រិក»។
លោក ឌីមីត្រី ពេសស្គូវ បានបន្តថា លោកពូទីនមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ហើយគាត់នឹងធ្វើការ សម្រេចចិត្តនៅពេលណាមួយ ដោយផ្អែកការវិវឌ្ឍន៍ នៃស្ថានភាព ។
លោក ពេសស្គូវ បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងប្រទេសរុស្ស៊ីថា «ពួកយើងសង្ឃឹម ថាស្ថានភាពនេះនឹងមិន វិវឌ្ឍន៍ឲ្យកាន់តែតានតឹងជាងនេះតទៅទៀតទេ ដែលវាជាការគំរាមកំហែងដល់ប្រជាជន និយាយភាសារុស្ស៊ី នៅ សាធារណរដ្ឋស្វយ័តគ្រីមៀ ក្នុងប្រទេសអ៊ុយ»។
វិមានក្រឹមឡាំងបាននិយាយថា ភ្លាមៗ ក្នុងថ្ងៃនេះ លោកពូទីនបានសុំការអនុម័តក្នុងការប្រើកងកម្លាំងប្រដាប់អាវុធ នៅអ៊ុយក្រែន ដើម្បីឆ្លើយតបជាមួយនឹងស្ថានភាព ដែលវាជាការគំរាមកំហែងដល់ជីវិតរស់នៅរបស់ ប្រជាពលរដ្ឋ នៃសហព័ន្ធរុស្ស៊ី, ជនរួមជាតិអ៊ុយក្រែន និងបុគ្គលិក យោធា នៃកងប្រដាប់អាវុធសហព័ន្ធរុស្ស៊ីបានដាក់ពង្រាយ នៅក្នុងទឹកដី នៃអ៊ុយក្រែន (សាធារណរដ្ឋស្វយ័តនៅគ្រីមៀ)។
សំណើរបស់លោក ពូទី បានធ្វើឡើង បន្ទាប់ពីរដ្ឋសភាឌូម៉ា ដែលជាសភាជាន់ទាប បានសុំឱ្យគាត់ចាត់វិធានការ ដើម្បីធ្វើឲ្យស្ថានការណ៍នៅគ្រីមា ដែលជាតំបន់ស្វយ័តអ៊ុយក្រែន ហើយក៏ដូចជា ចំណុចស្នូលនៃវិបត្តិ ដែលកំពុង បន្តនៅក្នុងអតីតសាធារណរដ្ឋសូវៀតមួយនេះមានលំនឹង។
វិមានក្រឹមឡាំង បន្តទៀតថាទាហាននឹងត្រូវដាក់នៅក្នុងប្រទេសនេះ រហូតដល់ស្ថានការណ៍បានធូស្រាលឡើងវិញ ។
ពាក់ព័ន្ធបញ្ហាប្រើយោធាអន្តរាគមន៍នៅប្រទេសអ៊ុយក្រែននេះ ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី កាលពីថ្ងៃសៅរ៍ កន្លងទៅ បាននិយាយទាំងអង្គការណាតូ និងសហរដ្ឋអាម៉េរិក គ្មានផ្លូវច្បាប់ណាមួយអាចប្រើប្រាស់កងកម្លាំង ប្រដាប់អាវុធនៅអ៊ុយក្រែនបាននោះឡើយ៕