សហភាពអឺរ៉ុប អំពាវនាវឱ្យ ប្រទេសរុស្ស៊ី កុំឱ្យបញ្ជូនកងទ័ព ទៅអ៊ុយក្រែន

3/02/2014 0 Comments A+ a-

ប្រ៊ុចស្សែល៖ តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈឆ្នាំ២០១៤ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ប្រធានគោលនយោបាយការបរទេស សហភាអឺរ៉ុបលោកស្រី ខាត់ធឺរីន អាស្តុន បានអំពាវនាវដល់ ប្រទេសរុស្ស៊ី មិនឱ្យបញ្ជូនកងទ័ពទៅអ៊ុយក្រែននោះទេប៉ុន្តែ ត្រូវលើកកំពស់ទស្សនៈរបស់ខ្លួន តាមរយៈ មធ្យោបាយសន្តិភាពវិញ។
លោកស្រី អាស្តុន បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា “”ខ្ញុំសូមថ្លែងការសម្រេចចិត្តនៅថ្ងៃនេះ ចំពោះប្រទេសរុស្ស៊ី លើការប្រើប្រាស់របស់កងកម្លាំងប្រដាប់អាវុធនៅអ៊ុយក្រែន។ ប្រការនេះ គឺជាការកើនឡើង នៃភាពតានតឹងដែលមិនអាចធានាបាន។
លោកស្រីបានមានប្រសាសន៍ថា “រាល់ចលនាណាមួយដែលអាចធ្វើទៅបានដូចជាដាក់ កងកម្លាំងជាដើម ត្រូវ តែស្របតាមច្បាប់អន្តរជាតិ និងការប្តេជ្ញាចិត្ត” ។
លោកស្រី បានជុំរុញឱ្យភាគីទាំងអស់ឲ្យកាត់បន្ថយភាពតានតឹងភ្លាម តាមរយៈការពិភាក្សាដោយគោរព ឲ្យបាន ពេញលេញនៃច្បាប់អ៊ុយក្រែន និងច្បាប់អន្តរជាតិ។
លោកស្រី អាស្តុនបានបន្ថែមទៀតថា “ការរួបរួម សុចរិតភាព អធិបតេយ្យភាព និងដែនដីរបស់អ៊ុយក្រែន ត្រូវតែ គោរពនៅគ្រប់ពេលវាលាដោយភាគីទាំងអស់។ ការរំលោភបំពានណាមួយនៃគោលការណ៍ទាំងនេះ គឺមិនអាច ទទួលយកបានឡើយ ។ អ្វីដែលសំខាន់ គឺភាពអត់ធ្មត់និងការទទួលខុសត្រូវ សំរាប់ភាគីទាំងអស់ត្រូវតែមាន” ។
កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាកិច្ចការបរទេស នឹងត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃចន្ទ ដើម្បីពិភាក្សានូវការ ឆ្លើយតបនានារបស់អឺរ៉ុប ទៅនឹងការវិវត្តទាំងនេះ៕