សេចក្ដី​បំភ្លឺ​ព័ត៌មាន ​ពី​តូតាល់​កម្ពុជា

3/01/2014 0 Comments A+ a-

                 សេចក្ដី​បំភ្លឺ​ព័ត៌មាន​ពី​តូតាល់​កម្ពុជា

ក្រុមហ៊ុន​តូតាល់​កម្ពុជា ​សូម​ធ្វើការ​ឆ្លើយតប​ចំពោះ​ប្រព័ន្ធ​ផ្សាយ​ដែល​ថ្មីៗ​នេះ​បាន​ចុះ​ផ្សាយ​ នូវ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា​ “បុគ្គលិក​ក្រុមហ៊ុន​តូតាល់​បាន​ធ្វើ​កូដកម្ម​តវ៉ា​អំពី​កា​បញ្ឈប់​បុគ្គលិក ​ពីរ​នាក់​ដោយ​គ្មាន​មូលហេតុ”។
តូតាល់​កម្ពុជា​ ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ក្រុមហ៊ុន​តូតាល់​  ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​រុករក​ប្រេង​ ​និង​ឧស្ម័ន​ធំៗ​បំផុត​ក្នុង​ពិភពលោក​ ហើយ​យើង​ក៏​ជា​ក្រុមហ៊ុន​ដែល​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​ និង​ពេញលេញ​តាម​បទប្បញ្ញត្តិ​ និង​ច្បាប់​ជា​ធរមាន​របស់​កម្ពុជា។
សូម​ជម្រាប​ផង​ដែរ​ថា​ ថ្មីៗ​នេះ​ ក្រុមហ៊ុន​បាន​នឹង​កំពុង​រៀបចំ​សារ​ជា​ថ្មី​នូវ​រចនា​បទ​ការងារ​នៅ​ក្នុង​ ដេប៉ូ​ចែកចាយ​ប្រេង​របស់​យើង​នៅ​ក្នុង​ភូមិ​ខ្សុំ​ ដើម្បី​ឆ្លើយតប​នឹង​ ការ​អនុវត្ត​តាម​ការ​ហាមឃាត់​រថយន្ត​ដឹក​ប្រេង​មិន​ឲ្យ​ចូល​រាជធានី​ភ្នំពេញ ​នៅ​ពេល​ថ្ងៃ​ តាម​ប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ។​ ដោយ​ហេតុ​នេះ​ យើង​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើការ​ពី​ពេល​ថ្ងៃ​ទៅ​ ពេល​យប់​វិញ​ ដើម្បី​អនុវត្ត​តាម​ប្រកាស​លេខ​១៩ ​សណន.រក.​របស់​សាលា​រាជធានី​ភ្នំពេញ។​ ប្រការ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ សម្រាប់​យើង​ខ្ញុំ​​គឺ​ក្នុង​ពេល​ដែល​យើង​ធ្វើការ​អនុវត្ត​តាម​ប្រកាស​នេះ​​ ស្ថានភាព​ការងារ​ជាក់ស្ដែង​បាន​តម្រូវ​ឲ្យ​​យើង​កាត់​បន្ថយ​បុគ្គលិក​ជា​ ចាំបាច់។ ​យ៉ាង​​ណា​ក៏​ដោយ​ មុន​នឹង​ឈាន​ចូល​ដល់​ការ​សម្រេចចិត្ត​ដ៏​ពិបាក​នេះ​ យើង​ខ្ញុំ​បាន​ធ្វើការ​ប្រឹក្សា​យោបល់​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ព្រម​ទាំង​ធ្វើការ​ពិចារណា​យ៉ាង​ហ្មត់ចត់​នូវ​មតិ​យោបល់​​របស់​ ក្រុមប្រឹក្សា​ច្បាប់​​CAMFEBA​​ដើម្បី​ធានា​នូវ​ការ​សម្រេច​ដ៏​សមស្រប​ និង​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ។
យើង​ខ្ញុំ​សូម​ធ្វើការ​អះអាង​ថា​ យើង​បាន​ធ្វើការ​ទូទាត់​សំណង​បាន​យ៉ាង​ត្រឹមត្រូវ​មិន​ឲ្យ​ខ្វះ​ចន្លោះ​ ក្នុង​ការ​អនុវត្ត​ តាម​សេចក្ដី​សម្រេច​នេះ ​ដែល​ស្រប​ទាំង​ស្រុង​ទៅ​តាម​ច្បាប់​ការងារ​កម្ពុជា។ ​ជា​ថ្មី​ម្ដង​ទៀត ​យើង​ខ្ញុំ​សូម​ធ្វើការ​ បញ្ជាក់​ថា​តូតាល់​កម្ពុជា​ជា​ក្រុមហ៊ុន​ចំណុះ​ឲ្យ​ក្រុមហ៊ុន​តូតាល់​ ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​រុករក​ប្រេង​​និង​ឧស្ម័ន​​ធំៗ​ បំផុត​ក្នុង​ពិភពលោក​ដែល​តែងតែ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​បំផុត​តាម​ ច្បាប់​និយោជិក​របស់​ប្រទេស​នីមួយៗ។​
អំពី​តូតាល់
តូតាល់​ ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​រុករក​ប្រេង​ និង​​ ឧស្ម័ន​ធំៗ​បំផុត​ក្នុង​ពិភពលោក​ដែល​កំពុង​ប្រតិបត្តិ​ សេវាកម្ម​ជាង​១៣០​ប្រទេស​ជុំវិញ​ពិភពលោក។​ ក្រុមហ៊ុន​ ក៏​ស្ថិត​ជា​ក្រុមហ៊ុន​សំខាន់​ទី​មួយ​ក្នុង​វិស័យ​គីមី​នេះ។​ បុគ្គលិក​ប្រមាណ​ ៩៧០០០​ នាក់​នៃ​ក្រុមហ៊ុន ​បាន​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ដើម្បី​បម្រើការ​គ្រប់​ផ្នែក​នៃ​វិស័យ​ នេះ  ក្នុង​នោះ​មាន​ការ​រុករក​ និង​ផលិត​ប្រេង ​និង​ឧស្ម័ន​ធម្មជាតិ​ និង​មាន​ការ​បន្សុទ្ធ​ និង​ទីផ្សារ​ ថាមពល​ថ្មី​ ជំនួញ​ និង​ គីមី​ជាដើម។​ តូតាល់​កំពុង​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ដើម្បី​បំពេញ​តម្រូវការ​ និង​ការ​ចង់​បាន​ផ្នែក​ថាមពល​របស់​ពិភពលោក​ ទាំង​ថ្ងៃនេះ​ និង​ថ្ងៃស្អែក។​
ព័ត៌មាន​បន្ថែម​ អំពី​តូតាល់​ សូម​ចូល​ទៅ​កាន់​ www.total.com

ទំនាក់ទំនង​ផ្នែក​ព័ត៌មាន
អ្នកស្រី ​សន ​សុវត្តី
ប្រធាន​ទីផ្សារ​និង​ទំនាក់ទំនង
Sovattey.sorn@total.com