លោក​អាត់ ធន់ ច្រានចោលការចោទប្រកាន់ថា បានកិបកេងប្រាក់​រំលឹក​ រប​ស់កម្មករ​ជាង​៩​ម៉ឺន​ដុល្លារ​

3/15/2014 0 Comments A+ a-


M14-d-full1រាជធានីភ្នំពេញ ៖ លោក​អាត់ ធន់ ប្រធាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​(​ស៊ី ​ខៅ​ឌូ​) ដែល​រង​ការចោទប្រកាន់ថា កិបកេងប្រាក់​រំលឹក​រប​ស់កម្មករ​ជាង​៩​ម៉ឺន​ដុល្លារ​អាមេរិក ។លោក បានច្រានចោលថាលោកមិនបានកិបកេងប្រាក់  រំលឹករបស់​កម្មក​រ​ ដូចដែលជា​ការចោទប្រកាន់​នោះទេ​។
​ការច្រានចោលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​បែកធ្លាយ​នូវ​ពាក្យបណ្តឹង​របស់​កម្មក​រ​ចំនួន​២៩​ នាក់ បាន​ប្តឹង​លោក​អាត់ ធន់ និង​មន្ត្រី​សហជីព​ពីរ​នាក់​ទៀត ទៅ​តុលាការ ដោយ​ប្តឹង​ពីបទថា​ កិបកេងប្រាក់​ចំនួន​៩២៩២៩​ដុល្លារ​។​
​លោក​អាត់ ធន់ បាន​អះអាងថា កម្មករ​ទាំងអស់​នោះបាន​បើក​លុយ​គ្រប់​ចំនួន​រួចរាល់​អស់ហើយ ហើយ​នេះ​ជាការ​ធ្វើ​ដើម្បី​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​។ ហើយ​តាមពិត​រឿងនេះ គឺ​លោក​អ៊ំ វិសាល បង្ខូចកេរ្តិ៍​ឈ្មោះ​របស់លោក​។ ហើយ​លោក​អ៊ំ វិសាល រាល់​ឆ្នាំ​គាត់​ធ្វើ​កិច្ចសន្យា​ជាមួយ​សហជីព ហើយ​ឆ្នាំនេះ​គាត់​អត់​ចុះកិច្ចសន្យា​ទេ ហើយ​បើ​អត់​ចុះកិច្ចសន្យា លោក​ក៏បាន​ចេញ​លិខិត​បញ្ឈប់​គាត់​។​
​លោក​បាន​បញ្ចា​ក់ថា “​ក្រោយមក​លោក​អ៊ំ វិសាល បាន​ទៅ​ហៅ​ពួក​នឹង​មកប្តឹង​ខ្ញុំ ពួក​នឹង​សុទ្ធតែ​បើក​លុយ​អស់​ហើយនឹង កម្មករ​នឹង​បើក​លុយ​អស់​ហើយនឹង ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់ ប៉ុន្តែ​គេ​យកមក​ប្តឹង​ដើម្បី​ធ្វើ​ម៉េច​ឲ្យ​បង្ខូចកេរ្តិ៍​របស់ខ្ញុំ​”​។​
​លោក​បាន​លើកឡើងថា លោក​នឹង​រៀបចំ​ពាក្យបណ្តឹង​ប្តឹង​លោក​អ៊ំ វិសាល និង​អ្នកស្រី រឿន​ចាន់ថន ទៅ​តុលាការ​ពីបទ​បរិហាកេរ្តិ៍​។​
យោងតាម​ពាក្យបណ្តឹង​របស់​កម្មក​រ​រោងចក្រ អ៊ី​ហ្គា​មេន ស្ថិតនៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ដែលជា​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដាក់ជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែ​មិនា ឆ្នាំ​២០១៤ ដែល​ទទួលបាន​នៅ​ថ្ងៃទី​១៤ ខែ​មិនា បានសរសេរថា សុំ​ប្តឹង​ពី​ថ្នាក់ដឹកនាំ​សហជីព​ចំនួន​៣​នាក់ មានឈ្មោះ​ដូចជា ១.​លោក​អាត់ ធន់ , ២.​លោក​គង់ អាទិត្យ , ៣.​លោក​ឯក សុភ​ក្តី ដែលជា​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា និង​ជា​ថ្នាក់ដឹកនាំ​សហភាព​ការងារ​កម្ពុជា (CLC) ពីបទ​កេង​បំបាត់​ប្រាក់​​អស់​ចំនួន ៩២៩២៩​ដុល្លារ​អាមេរិក​៕
ប្រភពពី Free Press Magazine